ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុន SunRice Group ទទួលស្គាល់អង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយចង់វិនិយោគបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 4, 2024 Khmernote

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្រុមហ៊ុន SunRice Group ដែលជាក្រុមហ៊ុនអូស្រ្តាលីទី១ បាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់ បានមើលឃើញពីសក្ដានុពលលើវិស័យកសិកម្ម ហើយក្រុមហ៊ុនបានបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

  • បណ្តាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា៖ វិស័យសំខាន់ៗចំនួន៣ ត្រូវបានព្យាករណ៍ថា អាចហក់ឡើងខ្ពស់នៅឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 4, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បណ្តាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា បានព្យាករណ៍ពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៤នេះ ដោយបានកត់សម្គាល់ឃើញពីវិស័យសំខាន់ៗចំនួន៣ ដែលអាចហក់ឡើងខ្ពស់នៅឆ្នាំនេះ ក្នុងនោះរួមមាន៖ វិស័យទេសចរណ៍ កាត់ដេរ និងវិស័យកសិកម្ម ដោយរំពឹងថាអាចទទួលបានស្ថានភាពល្អប្រសើរ ជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនប្រមាណ ៦,៦% ចាប់ពីដើមឆ្នាំ២០២៤នេះទៅ។ បណ្តាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជា បានវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦,៦% នៅក្នុងឆ្នាំ២០២៤នេះ។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានក្តីរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំនេះ ដោយពឹងផ្អែកលើវិស័យសំខាន់ៗមួយចំនួន។ បើតាមឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កត្តាជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៤នេះ

  • ក្រុមហ៊ុនអូស្រ្តាលីមួយ មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលេីការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប​ក្នុងការគ្រប់គ្រងថាមពលអគ្គិសនី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 4, 2024 Khmernote

    នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart

  • ក្រុមហ៊ុនបរទេសធំមួយ បានសម្គាល់ឃើញនូវគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជាហើយចង់វិនិយោគលើសេវាកម្មមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការធុរកិច្ចនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 2, 2024 Khmernote

    នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោក Arj Samarakoon នាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូន សម្ដេចធិបតី

  • តស់ដាក់ពាក្យធ្វើការ! នាថ្ងៃទី០៦ ខែមីនា ខាងមុខនេះ ក្រុមហ៊ុនធំៗជាច្រើន នឹងផ្តល់ឱកាសការងារចំនួន ២ ៥២៥កន្លែង ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 2, 2024 Khmernote

    ក្រុមហ៊ុនធំៗជាច្រើន នឹងផ្តល់ឱកាសការងារចំនួន ២ ៥២៥កន្លែង ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នឹងរៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ នាថ្ងៃទី០៦ ខែមីនា ខាងមុខនេះ

  • ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងនឹងបើកការដ្ឋានក្នុងកំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2024 Khmernote

    នៅក្នុងឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» និងជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងនឹងបើកការដ្ឋានក្នុងកំឡុង ខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា៖ «ការរៀបចំធ្វើយ៉ាងណាចរចារឱ្យបាននូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនឯកជនចិន CRBC ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់គម្រោងនាវាចរណ៍

  • ក្រុមហ៊ុនជប៉ុនមួយ មានបំណងផ្ដល់ពូជទំពាំងបាយជូរជប៉ុន ដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ឱ្យកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2024 Khmernote

    ក្រុមហ៊ុន​របស់ជប៉ុនមួយមានបំណងផ្ដល់ពូជទំពាំងបាយជូរជប៉ុន ដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ មកកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ។ បើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអនុញ្ញាតឱ្យ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Inoue Calcium Corporation របស់ជប៉ុន នៅទីស្តីការក្រសួងកសិកម្ម។ ក្រុមហ៊ុននេះមានបំណងផ្តល់ពូជទំពាំងបាយជូជប៉ុនដែលក្រុមហ៊ុនមានប៉ាតង់គ្រប់គ្រងស្រាប់ ដល់ក្រសួងកសិកម្មកម្ពុជា ដើម្បីដាំដុះសាកល្បង និងចែកចាយ និងគ្រោងស្នើសុំនាំចូលថ្នាំកសិកម្មរបស់ក្រុមហ៊ុនដើម្បីធ្វើអាជីវកម្មនាពេលខាងមុខ។

  • រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំត្រូវបានសង់ពង្រីកបន្ថែមទៀត ដោយប្រើទុនជាង ១លានដុល្លារ ដើម្បីបង្កើនទីផ្សារនាំចេញទៅក្រៅប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 1, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែម នៅភូមិត្រត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីបង្កើនទីផ្សារនាំចេញទៅកាន់ក្រៅប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមទាំងប្រទេសជប៉ុនផងដែរ។