ព័ត៌មានចុងក្រោយ
  • ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ ទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោងមានទុនសរុប ១២៦លានដុល្លារអាមេរិក និងបង្កើតការងារជាង ៥ពាន់កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2024 Khmernote

    បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។ យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នាថ្ងៃសៅរិ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

  • ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមានទុនវិនិយោគប្រមាណ ៦៥០ លានដុល្លារអាមេរិក នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមាន ទុនវិនិយោគប្រមាណ៦៥០លានដុល្លារអាមេរិក ក្រោយឃើញពីសក្តានុពលវិនិយោគ នៅកម្ពុជា ដែលនឹងផ្តល់ឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់ សេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត ដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា

  • ដំណឹងល្អ! អង្ករខ្មែរ របស់ក្រុមហ៊ុនធំៗចំនួនពីរ បានឈានជើងចូលទីផ្សារ ប្រទេសណូវែលហ្សេឡង់ និង សហរដ្ឋអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អង្ករខ្មែរ របស់ក្រុមហ៊ុនធំៗចំនួនពីរ បានឈានជើងចូលទីផ្សារ ប្រទេសណូវែលហ្សេឡង់ និង សហរដ្ឋអាមេរិក។ នេះគឺជាជោគជ័យនៃការបើកច្រកទីផ្សារ អង្ករខ្មែរយើង ថ្មីមួយទៀត ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ បើតាមការចុះផ្សាយនៅលើផេកផ្លូវការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា អង្ករកម្ពុជា របស់ក្រុមហ៊ុន Kompong Thom Rice Mill limited មួយទៀតបានចូលលក់ លើទឹកដី ប្រទេសណូវែលហ្សេឡង់​ហើយ។ ចំណែកឯ អង្ករគុណភាព ខ្ពស់ ម៉ាកវិញ្ញតកម្ម (ម្លិះអង្គរ) ម៉ាក Amru

  • ក្រសួងកសិកម្ម៖ តម្លៃស្រូវសើមនៅតាមរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តមួយចំនួនបានឡើងថ្លៃវិញបន្តិចនៅថ្ងៃនេះ ខណៈក្រសួងកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេស ដើម្បីអន្តរាគមន៍ថ្លៃស្រូវជូនកសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2024 Khmernote

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានឱ្យដឹងតាមរយៈការបង្ហោះនៅលើផេកផ្លូវការថា តម្លៃស្រូវសើមនៅតាមរោងម៉ាស៊ីនកិនស្រូវក្នុងខេត្តមួយចំនួន បានឡើងថ្លៃវិញបន្តិចនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ (រូបតំណាង) ទន្ទឹមនឹងនេះដែរ ក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងសហការជាមួយរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេស ដើម្បីអន្តរាគមន៍ថ្លៃស្រូវធ្វើយ៉ាងណាធានាឱ្យបងប្អូនប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ អាចទទួលបានផលចំណេញសមរម្យ៕ ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 24, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាម របស់សម្តេចយ៉ាងដូច្នេះថា «រយៈពេលជិត២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក រួមមាន៖ – SEABOURN ENCORE ចំនួន ៤លើក – WESTERDAM – RIVIERA – AIDA BELLA

  • ក្រុមហ៊ុនជប៉ុនចំនួន ៦ នឹងផ្ដល់គ្រឿងយន្តកសិកម្មដែលកសិករជប៉ុនប្រើប្រាស់មកកម្ពុជា ហើយចង់បង្កើតសាលាកសិកម្មមួយនៅខេត្តព្រៃវែង ដើម្បីបណ្តុះបណ្តាលសិស្សអំពីផលិតកម្មបន្លែក្នុងចរន្តទឹក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 24, 2024 Khmernote

    ក្រុមហ៊ុនជប៉ុនរហូតដល់ទៅ ៦ បាន​លើកឡើងពីបំណងចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាសុីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន និងផ្ដល់គ្រឿងយន្តកសិកម្មដែលកសិករជប៉ុនប្រើប្រាស់ នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្ត និងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជា នៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា

  • ក្រុមហ៊ុន China Metro Group ប្តេជ្ញាចិត្តជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) លេចរូបរាងឡើងនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 23, 2024 Khmernote

    ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) នៅកម្ពុជាលេចរូបរាងឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ ការបង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្ត ខាងលើនេះ គឺត្រូវបានលើកឡើង នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group

  • ក្រុមហ៊ុនប្រមូលទិញបន្លែចំនួន ៥ ចុះ MOU ជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីទិញបន្លែពីកសិករដែលស្ថិតនៅក្រោមគម្រោង AIMS សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 23, 2024 Khmernote

    (ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែ រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រមូលទិញបន្លែទាំង ៥ រួមមាន៖ ១). ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS) ២). ខេម អេហ្គ្រី ឡាឡា (CAM AGRI