- សេដ្ឋកិច្ចសេដ្ឋកិច្ច February 20, 2024 Khmernote
ក្រុមហ៊ុនមួយរបស់ឥណ្ឌូនេស៊ី ដែលមានបទពិសោធន៍ជាង ៦០ឆ្នាំ ក្នុងវិស័យជាច្រើន ដូចជាវិស័យអចលនទ្រព្យជាដើម បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យមួយចំនួននៅកម្ពុជារួមមាន៖ វិស័យអចលនទ្រព្យ ផ្សារទំនើប វិស័យសុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។ ចំណាប់អារម្មណ៍ខាងលើនេះ ត្រូវបានបង្ហាញ និងលើកឡើងនៅក្នុងសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jonh Riady នាយកប្រតិបត្តិ ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2024 Khmernote
ពលរដ្ឋវៀតណាមច្រើនកុះករនាំគ្នាសម្រុកទៅទិញមាស នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ នេះ ដែលពួកគេចាត់ទុកថា ថ្ងៃនេះជាថ្ងៃទេវតាទ្រព្យ “God of Wealth Day” ដើម្បីទទួលបានលាភសំណាង។ យោងតាមការចុះផ្សាយរបស់ សារព័ត៌មាន VNExpress បានឱ្យដឹងថា គិតត្រឹម ថ្ងៃត្រង់នេះ ហាងមាសទាំងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ទទួលបានអតិថិជនជាច្រើន ហើយកាលពីម៉ោង ១២ ថ្ងៃត្រង់នេះ គេប្រទះឃើញមានមនុស្សជាច្រើន ឈរ និងអង្គុយតម្រង់ជួរដើម្បីរង់ចាំទិញមាស។ ពលរដ្ឋវៀតណាមវ័យ 73 ឆ្នាំម្នាក់ បាននិយាយថា គាត់បានទៅហាងមាសមួយកន្លែង ដើម្បីទិញចិញ្ជៀនមាស ហើយគាត់តែងតែទិញមាសនៅថ្ងៃនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 19, 2024 Khmernote
ក្នុងរយៈពេល ១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៤៤៤លានដុល្លារអាម៉េរិក។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានបញ្ជាក់ថា ក្នុងរយៈពេល១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងវិនិយោគដែលទទួលបានការអនុម័តរួមមាន៖ ១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២៖ គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងរោងចក្រកែច្នៃ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ៣៖ គម្រោងវិនិយោគអាជីវកម្មរ៉ែដែក នៅស្រុករវៀង ខេត្តព្រះវិហារ។ ៤៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 17, 2024 Khmernote
ពេញមួយឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលចូលរដ្ឋ បានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ តួលេខខាងលើនេះ ត្រូវបានបង្ហាញដោយឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការងារចំនួន ៣២៩៦កន្លែង ពីក្រុមហ៊ុនធំៗចំនួន ២៥ នឹងផ្តល់ជូនយុវជន សិស្ស/និស្សិត និង អ្នកស្វែងរកការងារនៅក្នុងវេទិកាការងារដ៏ធំ ដែលសហការរៀបចំដោយ NEA, សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា និងស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីតាំងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នាថ្ងៃទី២០ ខែកុម្ភៈ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច ខាងមុខនេះ។ ដូច្នេះសូមយុវជន សូមរៀបចំ CVs ឲ្យបានច្រើនដើម្បីចូលរួមដាក់ពាក្យសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំង ២៥
- ទេសចរណ៍ទេសចរណ៍ February 16, 2024 Khmernote
កោះ Bali របស់ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្ដើមយកពន្ធលើភ្ញៀវទេសចរបរទេសក្នុងម្នាក់ចំនួន ១៥០,០០០ រូពី (ប្រមាណ ១០ដុល្លារ) ដោយការយកពន្ធនេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី១៣ ខែមករា មកម្ល៉េះ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូនេស៊ី។ អភិបាលស្តីទីកោះបាលី លោក Sang Made Mahendra Jaya បានមានប្រសាសន៍ថា ការយកពន្ធនេះ គឺមានគោលបំណងការពារវប្បធម៌ និងបរិស្ថាននៅកោះបាលី។ ជាមួយគ្នានេះដែរ ថ្លៃសេវានេះនឹងត្រូវបង់តាមអេឡិចត្រូនិក តាមរយៈវិបផតថលឈ្មោះថា “Love Bali” ហើយនឹងអនុវត្តចំពោះភ្ញៀវទេសចរបរទេសដែលចូលមកកោះបាលី មកពីបរទេស ឬពីផ្នែកផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី ដោយការយកពន្ធនេះ នឹងមិនអនុវត្តចំពោះភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកនោះឡើយ។ គួរបញ្ជាក់ផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 16, 2024 Khmernote
ក្រុមហ៊ុនចំនួន ២៤ នឹងនាំយកឱកាសការងារជាច្រើនទៅចូលរួមតាំងបង្ហាញ នៅក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល នាថ្ងៃទី២០ ខែកុម្ភៈ នាពេលខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងសហការគ្នារៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល នាថ្ងៃទី២០ ខែកុម្ភៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 15, 2024 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនវៀតណាម បានចំណាយទឹកប្រាក់ប្រមាណ ៣.៨លានដុល្លារក្នុងមួយថ្ងៃ លើការបញ្ជាទិញអាហារតាមអ៉ីនធឺណេត។ សារព័ត៌មានខាងលើបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ការបញ្ជាទិញអាហារតាមអ៊ីនធឺណិតក្នុងប្រទេសវៀតណាមមានតម្លៃសរុប 35 ពាន់ពាន់លានដុង (១.៤ ពាន់លានដុល្លារ) បើគិតជាប្រចាំថ្ងៃគឺស្មើនឹងចំនួន ៣.៨ លានដុល្លារក្នុងមួយថ្ងៃ កើនឡើង ៣០% ធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះដែរ បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ Momentum Works ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីនាពេលថ្មីៗនេះ ការកើនឡើងនៃតម្លៃក្នុងការបញ្ជាទិញតាមរយៈកម្មវិធីកម្មង់ និងដឹកជញ្ជូនអាហារដូចជា Grab និង Shopee Food










