ដំណឹងល្អ! រោងចក្រជាច្រើន កំពុងជ្រើសរើសកម្មករ និយោជិត ចូលបំពេញការងារជាង ២៥០០កន្លែង
សេដ្ឋកិច្ច March 16, 2024 Khmernote

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចុះផ្សាយថា រោងចក្រជាច្រើនក្នុងនោះរួមមាន រោងចក្រ I Appearal រោងចក្រ អេដាប់បែលយូថិច ហ្គាមិន ឯ.ក រោងចក្រ ស៊ីផេក ជាដើម កំពុងជ្រើសរើសកម្លាំងពលកម្មចំនួន ២៥៤៧ នាក់។

(រូបតំណាង)

ដូច្នេះចំពោះបងប្អូន កម្មករ និយោជិត ឬប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ សូមទាក់ទងមក NEA ឥឡូវនេះ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ តាមទូរស័ព្ទលេខ ០៧៧ ២៣២ ៣៧៨, ០១៦ ៧៨៦ ៦៥៥ (Telegram) ៕

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ