រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានអ្នកទេសចរចូលរួមកម្សាន្តចំនួន ៥៥៣.៧៩៤ នាក់ ក្នុងនោះទេសចរបរទេសជាង ៣ម៉ឺននាក់
ទេសចរណ៍ March 18, 2024 Khmernote

សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ អ្នកទេសចរដែលចូលរួមកម្សន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមានទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់ និងទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។

បើយោងតាមស្ថិតិរបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចុះផ្សាយនៅលើផេកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា
នៅថ្ងៃទី១ ដែលត្រូវជាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ១៦០.២៧២ នាក់បានចូលរួម ដោយទេសចរជាតិមាន ប្រមាណ ១៥០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៦៥.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៧២ នាក់។

នៅថ្ងៃទី២ ដែលត្រូវជាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់បានចូលរួម ដោយទេសចរជាតិមាន ប្រមាណ ២៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ១៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។

សម្រាប់ថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់បានចូលរួម ដោយទេសចរជាតិមានប្រមាណ ៨៥.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ៥៨.០០០ នាក់ និងទេសចរបរទេស ប្រមាណ ១១.២៤៣ នាក់។

ប្រភព : មន្ទីរទេសចរណ៍ខេត្តសៀមរាប