ក្រសួងការងារ៖ តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន​ ៣០ ៦១៥កន្លែង និងច្រើនមុខជំនាញ នៅតាមបណ្ដារាជធានី-ខេត្ត
សេដ្ឋកិច្ច March 19, 2024 Khmernote

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃ ច​ន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះបានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមាន ៣០ ៦១៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ១៧ ៣៣៤ កន្លែង​ ផ្នែកសេវាកម្មមានចំនួន ៣ ៩៤៨កន្លែង និងផ្នែកកសិកម្មចំនួន ៩៣៣៣កន្លែង។

ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 077 23 23 78 (Telegram)៕

ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ