ក្រុមហ៊ុនមួយនៅតាកែវ ប្រកាសរើសកម្មករ និយោជិតជាច្រើនផ្នែក ផ្ដល់ប្រាក់ខែពី ៣២០ដុល្លារឡើងទៅ
សេដ្ឋកិច្ច March 25, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុន ខូបេស សេខិន (ខេមបូឌា) ឯ.ក ស្ថិតនៅក្នុងខេត្តតាកែវ កំពុងជ្រើសរើសកម្មករនិយោជិតជាច្រើនផ្នែក ដោយទទួលបានប្រាក់ខែចាប់ពី ៣២០ឡើងទៅ។

តាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ផ្នែកដែលក្រុមហ៊ុនកំពុងត្រូវការរួមមាន ផ្នែកដេរ ផ្នែកតុកាត់ ផ្នែកអ៊ុត ប្រធានឃ្លាំង ជំនួយការឃ្លាំង និងផ្នែកពិនិត្យ។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តតាកែវ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)