ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនខ្មែរ-សិង្ហបុរី បង្ហាញផែនការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាច្រើនរួមមាន ស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 19, 2024 Khmernote

    ក្រុមហ៊ុន CSNC Agriculture Co.,Ltd ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលវិនិយោគដោយខ្មែរ និងសិង្ហបុរី មានផែនការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាជាច្រើនដូចជា ស្វាយចន្ទី ស្វាយ ធុរេន និងសំបុកត្រចៀកកាំ ហើយការចាប់ផ្តើមដំបូងនេះ គឺផ្តោតលើស្វាយចន្ទី។​ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតក្រុមហ៊ុន CSNC Agriculture Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

  • រោងចក្រចំនួន ៦មកពីតំបន់សេដ្ឋកិច្ចពិសេស បានចុះសម្ភាសជ្រើសរើសកម្មករ Y & W ដល់រោងចក្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 19, 2024 Khmernote

    (ភ្នំពេញ)៖ រោងចក្រចំនួន៦ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ស្ថិតនៅលើផ្លូវជាតិលេខ៤ សង្កាត់ភ្លើងឆេះរទេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះបានមកប្រកាសជ្រើសរើសកម្មករនិយោជិតនៃរោងចក្រ Y & W ចំនួន៣៤០ ចូលបម្រើការងារភ្លាមៗ។ សម្រាប់ឱកាសការងារនេះកម្មករនិយោជិតនៃរោងចក្រ Y&W អាចមកដាក់ពាក្យនៅមុខរោងចក្រ Y&Wផ្ទាល់ ហើយទទួលបានការសម្ភាសភ្លាមៗតែម្តង។ ការជ្រើសរើសនេះមានរោងចក្រ ក្រុមហ៊ុន ហ៊ីតូ អេស៊ា ខេមបូឌា ឯ.ក ជ្រើសរើសកម្មករនិយោជិតចំនួន ៤០នាក់, ក្រុមហ៊ុន យេ ផេនរ៉ក អេសអ៊ី អេ

  • លទ្ធផលនៃការសិក្សាបឋមគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ត្រូវបានគណៈកម្មការអន្តរក្រសួងលើកយកមកពិនិត្យពិភាក្សា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2024 Khmernote

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មការអន្តរក្រសួង អ្នកតំណាងក្រុមហ៊ុន

  • ឯកឧត្តម ឃឹម ហ្វីណង់ ណែនាំកសិករនៅសហគមន៍មួយ ពីគម្រោងសាកល្បងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីសហគមន៍ដើម្បីកែច្នៃ និងធ្វើទីផ្សារ ខណៈផលនៃគម្រោងនឹងផ្តល់ត្រឡប់មកសហគមន៍វិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2024 Khmernote

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំបងប្អូនប្រជាកសិករដែលជាសមាជិក-សមាជិកានៃសហគមន៍សាលាវិស័យ នៅឃុំសាលាវិស័យ ក្នុងខេត្តកំពង់ធំ ​ពីគម្រោងសាកល្បងមួយ គឺគម្រោង Cashew Notes ដោយធ្វើការសាកល្បងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីសហគមន៍ដើម្បីកែច្នៃ និងធ្វើទីផ្សារ ដែលផលប្រយោជន៍នៃគម្រោង គឺនឹងផ្តល់ត្រឡប់មកសហគមន៍វិញផ្ទាល់។ ឯកឧត្តម ឃឹម ហ្វីណង់ បានធ្វើការណែនាំនៅក្នុងឱកាសដឹកនាំក្រុមការងារជួបប្រជុំជាមួយសហគមន៍សាលាវិស័យ នៅឃុំសាលាវិស័យ ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តម​បាន​ពន្យល់ណែនាំសហគមន៍អំពីគោលការណ៍នៃការបង្កើត សហគមន៍កសិកម្មទំនើប ដែលជាកម្មវិធី​គោលនយោបាយអាទិភាពរបស់

  • ទិន្នផលផ្លែស្វាយកែវរមៀតរបស់កសិករក្នុងខេត្តបាត់ដំបង បាននាំចេញទៅប្រទេសថៃចាប់ពីចន្លោះ ១៥០-២០០តោនក្នុងមួយថ្ងៃៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 18, 2024 Khmernote

    លោក ហេង សិទ្ទ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឱ្យដឹងកាលពីម្សិលមិញថា ទិន្នផលផ្លែស្វាយកែវរមៀតរបស់កសិករបាន នាំចេញទៅប្រទេសថៃចាប់ពីចន្លោះ ១៥០-២០០តោនក្នុង១ថ្ងៃៗ ។ នេះបើយោងតាមសេចក្តីរាយការណ៍ ពីមន្ត្រីជំនាញនៅតាមច្រកនាំចេញដែលបានរាយការណ៍ជាប្រចាំ។ នៅច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង ជាច្រកនាំចេញស្វាយច្រើនជាងគេទៅប្រទេសថៃ​ ។ ចំពោះទិន្នផលផ្លែស្វាយកែវរមៀត ដែលនាំចេញនេះ គឺក្រុមហ៊ុននៅប្រទេសថៃគេបានកុម្ម៉ង់ជាមុន ចំពោះកសិករណាដែលប្រមូលផល ហើយបានអនុវត្តន៍ទៅតាមតម្រូវការរបស់ក្រុមហ៊ុន ។ ក្នុងនោះមានការប្រមូលផលតាមបែបស្តង់ដារអនាម័យល្អ មិនមានការប្រឡាក់ដោយជ័រស្វាយ ត្រូវឱ្យផ្លែស្វាយស្អាតល្អ ដោយក្រុមហ៊ុនប្រគល់ស្បោងសម្រាប់ច្រកត្រឹមត្រូវ ទៅតាមបច្ចេកទេស ។ តែបើផ្លែស្វាយមិនមានសុខភាពល្អស្របតាមស្តង់ដារ មានប្រឡាក់ដោយជ័រគេមិនទទួលទិញនោះទេ​ ។ តែបើក្រុមហ៊ុនទទួលទិញក៏មានតម្លៃថោកដែរ ដែលនេះជាហេតុផលដែលកសិករមួយចំនួន ប្រឈមមុខនឹងការបាត់ទីផ្សារបច្ចុប្បន្ន ដោយខ្វះព័ត៌មានសម្រាប់ទីផ្សារ ។

  • សង់ផ្ទះថ្មីអត់មានអ្នកមកជួយទេ គាស់ប៊ូសស្ត្រងភ្លាមផ្អើលពេញមួយភូមិ Boostrong
    Boostrong
    Boostrong March 18, 2024 Khmernote

    សំណាងមនុស្សពិតជាមើលមិនឃើញ តែអាចមើលឃើញនៅក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង ដូច អ៊ុប្រុស ស្ងួន រ៉េន អ៉ីចឹង កំពុងតែសង់ផ្ទះថ្មី ក្ដៅពេកគាស់ញុំាប៊ូសស្រ្តងត្រជាក់ 1កំប៉ុង ត្រូវរង្វាន់ឡានថ្មី 1គ្រឿង ផ្អើលពេញមួយភូមិ។ អបអរសាទរអ៊ំប្រុស ស្ងួន រ៉េន ព្រះជន្ម 63ឆ្នាំ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោ លេខរៀង 050 ពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងបច្ចុប្បន្នរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ បើតាមសម្ដីរបស់អ៊ុប្រុសបានឱ្យដឹងថា គាត់កំពុងសង់ផ្ទះថ្មី ហើយមេឃក៏ក្ដៅខ្លាំង កូនស្រីបានយក ប៊ូសស្រ្តងត្រជាក់ 1កំប៉ុង ជូនគាត់ គាស់ផាច់ឃើញត្រូវរង្វាន់ឡានថ្មីភ្លាម គាត់ក៏ឱ្យកូនស្រីផុសវីដេអូដែលត្រូវរង្វាន់

  • សម្ដេចធិបតី ណែនាំដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ រៀបចំភ្លេងឆៃយ៉ាំ ដើម្បីទទួលភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 18, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឱ្យដឹងថា សម្ដេចធិបតី បានណែនាំដល់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ រៀបចំជាការភ្លេងឆៃយ៉ាំ ដើម្បីទទួលភ្ញៀវទេសចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (១៦-មីនា-២០២៤) ប្រភព៖ បណ្ដាញសង្គម ‌ក្រុមអ្នកនាំពាក្យសម្ដេចធិបតី ប្រភព៖ ក្រសួងព័ត៌មាន

  • រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានអ្នកទេសចរចូលរួមកម្សាន្តចំនួន ៥៥៣.៧៩៤ នាក់ ក្នុងនោះទេសចរបរទេសជាង ៣ម៉ឺននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ March 18, 2024 Khmernote

    សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ អ្នកទេសចរដែលចូលរួមកម្សន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានសរុបប្រមាណ ៥៥៣.៧៩៤ នាក់ រួមមានទេសចរជាតិ ប្រមាណ ៥២០.០០០ នាក់ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ប្រមាណ ២៨១.០០០ នាក់ និងទេសចរបរទេស ប្រមាណ ៣៣.៧៧០ នាក់។ បើយោងតាមស្ថិតិរបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលចុះផ្សាយនៅលើផេកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នៅថ្ងៃទី១ ដែលត្រូវជាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ១៦០.២៧២ នាក់បានចូលរួម