រូបសំណាក់សេះសមុទ្របាញ់ទឹក កម្ពស់ ៨ម៉ែត្រ នៅខេត្តកំពត នឹងសង់រួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ
ទេសចរណ៍ March 29, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើផេក បេះដូងកំពត និងរដ្ឋបាលខេត្តកំពត បានឱ្យដឹងថា រូបសំណាក់សេះសមុទ្របាញ់ទឹក ដែលកំពុងលេចចេញរូបរាងស្អាតជាបណ្ដើរៗ នឹងត្រូវសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។

បើតាមការបញ្ជាក់របស់ រដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី១៤ ខែមីនា កន្លងទៅថ្មីៗនេះ ក្រៅពីរូបសំណាក់សេះសមុទ្របាញ់ទឹក មានកម្ពស់ ៨ម៉ែត្រ ស្ថិតនៅមុខសាលាខេត្តចាស់នេះ រដ្ឋបាលខេត្តក៏រៀបចំ​ពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិចផងដែរ ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ គឺក្រុម​ជាង​កំពុងតែពន្លឿនការរៀបចំ និងសាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ៕

អត្ថបទ៖ លីនី