ព័ត៌មានចុងក្រោយ
  • សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីទិញលក់ស្រូវអង្ករតាមទូរស័ព្ទដៃ ជួយរកទីផ្សារទិញ-លក់ឱ្យកសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 29, 2024 Khmernote

    សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ឱ្យដំណើរការ កម្មវិធីទិញលក់ស្រូវអង្ករតាមទូរស័ព្ទដៃដែលមានឈ្មោះថា Paddy App ដើម្បីជួយដោះសា្រយវិបត្តិតម្លៃស្រូវអង្ករ និងកង្វះទីផ្សារ ដែលកសិករខ្មែរកំពុងតែប្រឈម។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ។ ការដាក់ឱ្យដំណើរការជាផ្លូវការនូវ «កម្មវីធី ទិញ-លក់ ស្រូវ តាមទូរស័ព្ទដៃ​​ របស់សហព័​ន្ធស្រូវអង្ករកម្ពុជា» ត្រូវបានធ្វើឡើងនារសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្របពេលជាមួយនឹងការសម្ពោធកម្មវិធីស្ដង់ដារស្រូវនិរន្តរភាពនៅកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងិន​​​​​ ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់

  • ក្រុមហ៊ុនអាមេរិកធំៗចំនួន ១៧ បង្ហាញចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 28, 2024 Khmernote

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹក

  • សញ្ញាល្អ! អភិបាលខេត្តព្រះសីហនុ និងអង្គភាពពាក់ព័ន្ធកំពុងរៀបចំដំណើរការរថយន្តក្រុងសាធារណៈនៅក្នុងខេត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 28, 2024 Khmernote

    ខេត្តព្រះសីហនុ នឹងមានរថយន្តក្រុងសាធារណៈសម្រាប់សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត នាពេលខាងមុខនេះ ខណៈបច្ចុប្បន្ន គណៈអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធបាននិងកំពុងរៀបចំ និងសិក្សាដំណើរការរថយន្តក្រុងសាធារណៈ។ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញអំពីវឌ្ឍនភាពការងាររៀបចំដំណើរការរថយន្តក្រុងសាធារណៈ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព ពាកព័ន្ធ៕

  • ក្រុមហ៊ុន ផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក កំពុងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ និងវិស័យផ្សេងទៀតនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 28, 2024 Khmernote

    ក្រុមហ៊ុន ផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក បាននិងកំពុងពិនិត្យលទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សា​និង​ពិនិត្យ​លទ្ធភាពវិនិយោគលើវិស័យអាកាសចរណ៍ កិច្ចសម្រួលពាណិជ្ជកម្ម និងវិស័យផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ជំនួបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងអំឡុងពេលសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣

  • កម្ពុជា និងម៉ាឡេស៊ី ចុះ MoU អនុញ្ញាតឱ្យចាប់ផ្តើមទូទាត់ប្រាក់រវាងប្រទេសទាំងពីរ តាមរយៈ QR Code ខណៈកន្លែងលក់រាយប្រមាណ ៥លានទីតាំង នឹងទទួលបានអត្ថប្រយោជន៍ពីការទូទាត់នេះ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ February 27, 2024 Khmernote

    ធនាគារកណ្ដាលរបស់កម្ពុជា និងម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ ដែលនេះនឹងអនុញ្ញាតប្រជាពលរដ្ឋម៉ាឡេស៊ីអាច​ទូទាត់ប្រាក់ដោយស្កេន QR Code នៅ​កម្ពុជា ហើយប្រជាពលរដ្ឋកម្ពុជា ក៏អាចធ្វើការទូទាត់ដោយស្កេន (QR Code) នៅក្នុងប្រទេសម៉ាឡេស៊ីវិញផងដែរ។ ជាមួយគ្នានេះ ពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរ ដែលទទួលយកការទូទាត់តាម ឃ្យូអរកូត ប្រមាណ ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្មខ្នាតតូចផង នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការណ៍នេះ។ អនុស្សារណៈយោគយល់គ្នាខាងលើនេះ ត្រូវបានចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ​លោក Abdul RasheedGhaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន

  • ខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤ ទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោងមានទុនសរុប ១២៦លានដុល្លារអាមេរិក និងបង្កើតការងារជាង ៥ពាន់កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2024 Khmernote

    បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥៨២២កន្លែង។ យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នាថ្ងៃសៅរិ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

  • ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមានទុនវិនិយោគប្រមាណ ៦៥០ លានដុល្លារអាមេរិក នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ បានសម្រេចចិត្តបង្កើតរោងចក្រទី២ ដែលមាន ទុនវិនិយោគប្រមាណ៦៥០លានដុល្លារអាមេរិក ក្រោយឃើញពីសក្តានុពលវិនិយោគ នៅកម្ពុជា ដែលនឹងផ្តល់ឱកាសការងារជាច្រើនពាន់កន្លែងជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាឱកាសចុះទៅពិនិត្យច្រកស្ទឹងបត់ និងតំបន់ សេដ្ឋកិច្ច នៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត ដែលកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា

  • ដំណឹងល្អ! អង្ករខ្មែរ របស់ក្រុមហ៊ុនធំៗចំនួនពីរ បានឈានជើងចូលទីផ្សារ ប្រទេសណូវែលហ្សេឡង់ និង សហរដ្ឋអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អង្ករខ្មែរ របស់ក្រុមហ៊ុនធំៗចំនួនពីរ បានឈានជើងចូលទីផ្សារ ប្រទេសណូវែលហ្សេឡង់ និង សហរដ្ឋអាមេរិក។ នេះគឺជាជោគជ័យនៃការបើកច្រកទីផ្សារ អង្ករខ្មែរយើង ថ្មីមួយទៀត ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ បើតាមការចុះផ្សាយនៅលើផេកផ្លូវការ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា អង្ករកម្ពុជា របស់ក្រុមហ៊ុន Kompong Thom Rice Mill limited មួយទៀតបានចូលលក់ លើទឹកដី ប្រទេសណូវែលហ្សេឡង់​ហើយ។ ចំណែកឯ អង្ករគុណភាព ខ្ពស់ ម៉ាកវិញ្ញតកម្ម (ម្លិះអង្គរ) ម៉ាក Amru