ដុតគោជប់លៀងផ្អើល ១ភូមិ ព្រោះត្រូវរង្វាន់ឡានប៊ូសស្រ្តង
Boostrong April 3, 2024 Khmernote

ប៊ូសស្រ្តង ១កំប៉ុង ប្ដូរបានឡានថ្មី១គ្រឿង ធ្វើឱ្យអ៊ុប្រុស ស្ងួន រ៉េន សប្បាយចិត្តខ្លាំងពេក នាំអ្នកភូមិសង់រោងដុតគោជប់លៀង ញុំាប៊ូសស្រ្តងត្រជាក់ៗ១ធុងធំ។ អបអរសាទរអ៊ុប្រុស ស្ងួន រ៉េន ព្រះជន្ម 63ឆ្នាំ ក្លាយជាម្ចាស់ឡានថ្មីពីប៊ូសស្រ្តង លេខរៀង 050 បច្ចុប្បន្នរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

បើតាមសម្ដីរបស់អ៊ុប្រុស បានប្រាប់កាលពីក្រុមហ៊ុនចុះទៅពិនិត្យក្រវិលកំប៉ុងដល់ផ្ទះថា ពេលថ្ងៃទទួលរង្វាន់ឡាន គាត់នឹងដុតគោមួយ ក្លាសេប៊ូសស្រ្តង១ធុងធំ បបួលអ្នកភូមិជប់លៀងឱ្យផ្អើលម្ដង ឥឡូវនេះគាត់បានធ្វើតាមសន្យាពិតមែន។ គួរបញ្ជាក់ផងដែរ ដើមហេតុត្រូវរង្វាន់ឡាន គឺគាត់កំពុងសង់ផ្ទះថ្មី មេឃក្ដៅខ្លាំងពេក កូនស្រីបានយក ប៊ូសស្រ្តងត្រជាក់ ១កំប៉ុង ជូនគាត់ គាស់ផាច់ឃើញត្រូវរង្វាន់ឡានថ្មីភ្លាម ក៏ឱ្យកូនស្រីផុសវីដេអូដែលត្រូវរង្វាន់ រហូតក្រុមហ៊ុនបានឃើញ និងយកឡានមកប្រគល់ដល់មុខផ្ទះ។
ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង រង្វាន់ច្រើនជាងគេ និងចែករង្វាន់ឡានពិតៗដល់ផ្ទះម្ចាស់រង្វាន់!