ឱកាសការងារថ្មី ៣០០កន្លែង! ក្រុមហ៊ុនមួយនៅខេត្តកោះកុង ប្រកាសរើសកម្មករ និយោជិត ដើម្បីចូលបំពេញការងារជាច្រើនផ្នែក
សេដ្ឋកិច្ច April 2, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុន KKN Apparel Co.,Ltd នៅខេត្តកោះកុង កំពុងផ្ដលឱកាសការងារថ្មីបន្ថែមទៀត ៣០០កន្លែង។

ក្រុមហ៊ុនខាងលើនេះ ត្រូវការជ្រើសរើសកម្មករនិយោជិតជាច្រើនផ្នែកដូចជា ផ្នែកដេរ ផ្នែកអ៊ុតស្លាក ផ្នែកវេចខ្ចប់ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកត្រួតពិនិត្យគុណភាព។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមទាក់ទងមកដាក់ពាក្យជាមួយ NEA តាមរយៈលេខ ០១០ ២៣ ៦៦ ៥៥ ៕

ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)