- BoostrongBoostrong March 29, 2024 Khmernote
គុនខ្មែរខ្លាំងអស្ចារ្យ ប៊ូសស្រ្តងចិត្តល្អ ជួយគុនខ្មែរ ចាន់ ប៊ុនហឿន ខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន១គ្រឿង ចារជាប្រវត្តិសាស្រ្តគុនខ្មែរជាលើកទី៤ ក្នុងមហាព្រឹត្តិការណ៍ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅរង្វង់មូលវ៉ៃគោ ទីរួមខេត្តស្វាយរៀង។ “ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឱ្យឡាន” ជាមហាព្រឹត្តិការណ៍តែ១គត់ចារជាប្រវត្តិសាស្រ្តគុនខ្មែរដំបូងគេបង្អស់ប្រកួតដណ្ដើមឡាន ក្នុងទិសដៅលើកស្ទួយវិស័យគុនខ្មែរឈានដល់លំដាប់ពិភពលោក និងជំរុញលើកទឹកចិត្តកីឡាករគុនខ្មែរគ្រប់រូបឱ្យកាន់តែខិតខំហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យខ្លាំងក្លា និងស្ទាត់ជំនាញបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៤ ដែលប៊ូសស្រ្តងបានបើកការប្រកួតដណ្ដើមឡានដល់កីឡាករគុនខ្មែរ ចាន់ ប៊ុនហឿន, មឿន សុខហ៊ុច, ធន់ ចាន់តាក់ និង
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 29, 2024 Khmernote
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន CCCC (China Communication Contruction Corporation) ដែលដឹកនាំដោយលោក ឈិន បុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ ក្នុងជំនួបលោកអនុប្រធានក្រុមហ៊ុន CCCC (China
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 28, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសថ្មី ស្ដីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម។ សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតនៅខាងក្រោម៖ ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 28, 2024 Khmernote
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាស ស្ដីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ នៅក្នុងសេចក្ដីប្រកាស ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា អាហារជាមូលដ្ឋានសំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖ ១- សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ឬ កែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ២- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ៣-ត្រីទឹកសាប
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 28, 2024 Khmernote
កសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន ៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប»។ ក្រុមការងារនឹងបំពេញនីតិវិធីបន្ទាប់ ដើម្បីទទួលស្គាល់សហគមន៍ថ្មីនេះជាផ្លូវការនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តានរយៈការបង្ហោះនៅលើផេកផ្លូវការនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារបានព្យាយាមភ្ជាប់ទីផ្សារជូនសហគមន៍ទុកឱ្យហើយ ដោយមានក្រុមហ៊ុនចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើអាចធានាទិញយកបានទាំងអស់តែម្តង។ សូមបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 28, 2024 Khmernote
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៧ បានចេញអនុក្រឹត្យកំណត់កម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងប្រាក់ចំណូល ជាប់ពន្ធប្រចាំឆ្នាំ។ យោងតាមអនុក្រឹត្យដែលចុះហត្ថលេខានៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កម្រិតប្រាក់ខែ ១លាន ៥០ម៉ឺនរៀលចុះក្រោមមិនជាប់ពន្ធប្រចាំខែ ហើយប្រាក់ចំណូល ១៨លានចុះក្រោម មិនជាប់ពន្ធប្រចាំឆ្នាំនោះឡើយ។ ខាងក្រោមនេះ ជាអនុក្រឹត្យស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ៖ ប្រភព៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 27, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វេទិកាការងារ និងកម្មសិក្សាការងារដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន៦ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៦ កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 27, 2024 Khmernote
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និងប្រតិភូសហគ្រាសឧស្សាហកម្មធំៗ ចំនួន១៧ របស់ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក










