នៅដើមខែ​ឧសភា ខាងមុខនេះ នឹងមានពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃជាប់គ្នា
សេដ្ឋកិច្ច April 8, 2024 Khmernote

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។

ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើរាប់ពាន់នាក់មកចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យស្វែងរកការងារធ្វើជាមួយតំណាងក្រុមហ៊ុន សហគ្រាសភ្លាមៗតែម្តង។

ដូច្នេះ សម្រាប់ក្រុមហ៊ុន សហគ្រាសដែលមានចំណាប់អារម្មណ៍ចូលរួម អាចទាក់ទងមកក្រុមការងារ NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខ 017 467 423, 017 871 807 ឬ 096 707 2016៕

ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)