- សេដ្ឋកិច្ចសេដ្ឋកិច្ច April 17, 2024 Khmernote
សាលារៀន ប៊ែលធី អន្តរជាតិ ត្រូវការជ្រើសរើស គ្រូបង្រៀនភាសាចិន ជាច្រើននាក់នៅគ្រប់សាខាទាំងអស់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ
- BoostrongBoostrong April 16, 2024 Naren
មោទកភាពខេត្តកំពត ឆ្នាំនេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ច្រើនជាងឆ្នាំមុនគុណនឹង២ ចូលរួមរាំលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពតនៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស ទស្សនាសេះសមុទ្របាញ់ទឹក ដើរលេងតាមរមណីយដ្ឋាននានានៅកំពត និងញុំាប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង មានកម្លាំងដើរលេងកម្សាន្ត និងត្រៀមរាំលេងក្រឡុកក្រុងកំពតថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ មហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយដល់បងប្អូនជនជាតិខ្មែរទេ ថែមទាំងធ្វើឱ្យភ្ញៀវអន្តរជាតិដែលមកចូលរួមលេងបានស្គាល់កាន់តែច្បាស់ពីមហាសង្រ្កាន្តខ្មែរ និងជួយផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។ ថ្ងៃទី១៦ ខែមេសានេះ ជាថ្ងៃបញ្ចប់នៃមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពតហើយ ដូច្នេះបងប្អូនកុំភ្លេចមកលេងកម្សាន្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅបរិវេណរង្វង់មូលទុរេនយក្ស ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។ មេឃក្ដៅ បែរជាត្រជាក់ ឱ្យតែមកលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត និងញុំាប៊ូសស្រ្តងត្រជាក់ៗ! ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ចែករង្វាន់ឡានច្រើនជាងគេ!
- BoostrongBoostrong April 15, 2024 Naren
មហាសង្រ្កាន្តប៊ូសស្រ្តងមកក្រឡុកក្រុងកំពត ត្រឹមថ្ងៃទី១សោះ បងប្អូនទីជិតឆ្ងាយ រួមទាំងភ្ញៀវបរទេសយ៉ាងច្រើនកុះករមកចូលរួមរាំលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស និងញុំាប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ទស្សនាសេះសមុទ្របាញ់ទឹក។ បងប្អូនដែលមកចូលរួមមហាសង្រ្កាន្តប៊ូសស្រ្តង សុទ្ធតែមានស្នាមញញឹមសប្បាយរីករាយខ្លាំង ព្រោះចំណេញខ្លាំង បានទាំងលេងល្បែងប្រជាប្រិយខ្មែរ រាំលេងសប្បាយនៅតំបន់ត្រជាក់ចិត្តជាមួយ DJ Remix និងកំពូលតារាល្បីៗតាំងពីថ្ងៃរហូតដល់យប់។ ជាពិសេសបានញុំាប៊ូសស្រ្តងត្រជាក់ៗ អាហារឆ្ងាញ់ៗ ទស្សនាសេះសមុទ្របាញ់ទឹក ដើរផ្សាររាត្រីទិញទំនិញរាប់រយមុខ និងដើរលេងជាច្រើនកន្លែងទៀតនៅកំពត។ ដូច្នេះបងប្អូនដែលមិនទាន់មកលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត កុំភ្លេចមកលេងថ្ងៃទី១៥,១៦ មេសា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង ១០យប់ នៅបរិវេណរង្វង់មូលទុរេនយក្ស។ ប៊ូសស្រ្តង ផ្ដល់ភាពសប្បាយត្រជាក់ចិត្ត នាំលាភសំណាងល្អចូលគ្រួសារក្នុងឆ្នាំថ្មី។ ចង់ឆ្ងាញ់ ចង់បានរង្វាន់ធំ ញុំាប៊ូសស្រ្តង!
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 12, 2024 Khmernote
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះរំពឹងថា អាចនឹងមានកំណើនរង្វង់ ៦.៦% ខណៈផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ជាមធ្យមសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ២០៧១ដុល្លារអាមេរិក។ នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ តាមរយៈសារលិខិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 12, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ “គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង” ដើម្បីពង្រីកការទទួលបានសេវាទឹកស្អាតក្នុងខេត្ត។ គម្រោងនេះទទួលបានហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលនេះជាដំណាក់កាលថ្មីដ៏សំខាន់មួយទៀត នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់ខេត្តស្វាយរៀង។ ពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 11, 2024 Khmernote
នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាវិបត្តិអចលនទ្រព្យជូនទាំងប្រជាពលរដ្ឋ និងម្ចាស់បុរីនានា។ សម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ខ្ញុំមិននិយាយលម្អិត ខ្ញុំមិននិយាយច្រើន យប់យន់សុបិន្តច្រើននោះទេ ខ្ញុំមិនបានដេកអេះពោះ ហើយមើលការលំបាករបស់ប្រជាជននោះទេ ក្រសួងដែនដី នគររូបនីយកម្ម ឯកឧត្តម សាយ សំអាល់ ធ្វើការប្រចាំថ្ងៃជាមួយនឹងបុរី ជាមួយនឹងប្រជាពលរដ្ឋដែលទិញផ្ទះ ដើម្បីដោះស្រាយបន្តិចម្ដងៗ រាប់ម៉ឺននាក់ដែលជាប់ យើងដោះស្រាយជូន ហើយដោះឱ្យបានល្អ
- អាជីវកម្មអាជីវកម្ម April 11, 2024 Khmernote
យីហោម៉ាតល្បីឈ្មោះ 7-Eleven ប្រកាសជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងហាងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងកំពង់ចាម ដោយមិនទាមទារបទពិសោធន៍ការងារ និងមិនទាមទារឱ្យចេះភាសាអង់គ្លេស (បើអាចប្រើបានកាន់តែល្អ) និងផ្ដល់ប្រាក់ខែចាប់ពី ២២០ ដុល្លារឡើងទៅ។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ http://www.nea.gov.kh៕
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 11, 2024 Khmernote
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅដើមអាណត្តិថ្មីនេះសម្តេចបានសម្រេចអនុម័តនូវគម្រោងមួយ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅភ្នំពេញ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣០០លានដុល្លារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ទាក់ទងទៅនឹងការដោះស្រាយបញ្ហាទឹកលិច នៅតាមបណ្តាទីប្រជុំជនធំៗមួយចំនួន នៅដើមអាណត្តិនេះខ្ញុំបានដាក់ចេញនូវគោលការណ៍ និងផ្តល់នូវគោលការណ៍ និងរៀបចំផែនការមួយចំនួន ក្នុងនោះនៅក្នុងរាជធានីភ្នំពេញ ខ្ញុំបានអនុម័តនូវគម្រោងមួយនៅក្នុងមួយអាណត្តិថ្មីនេះ ដើម្បីខិតខំធ្វើយ៉ាងណាដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ ខ្ញុំអនុម័តគម្រោងជាង ៣០០លានដុល្លារ និងបានកំពុងអនុវត្តន៍»។









