មហាសង្រ្កាន្តប៊ូសស្រ្តងមកក្រឡុកក្រុងកំពត ត្រឹមថ្ងៃទី១សោះ បងប្អូនទីជិតឆ្ងាយ រួមទាំងភ្ញៀវបរទេសយ៉ាងច្រើនកុះករមកចូលរួមរាំលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស និងញុំាប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ទស្សនាសេះសមុទ្របាញ់ទឹក។
បងប្អូនដែលមកចូលរួមមហាសង្រ្កាន្តប៊ូសស្រ្តង សុទ្ធតែមានស្នាមញញឹមសប្បាយរីករាយខ្លាំង ព្រោះចំណេញខ្លាំង បានទាំងលេងល្បែងប្រជាប្រិយខ្មែរ រាំលេងសប្បាយនៅតំបន់ត្រជាក់ចិត្តជាមួយ DJ Remix និងកំពូលតារាល្បីៗតាំងពីថ្ងៃរហូតដល់យប់។
ជាពិសេសបានញុំាប៊ូសស្រ្តងត្រជាក់ៗ អាហារឆ្ងាញ់ៗ ទស្សនាសេះសមុទ្របាញ់ទឹក ដើរផ្សាររាត្រីទិញទំនិញរាប់រយមុខ និងដើរលេងជាច្រើនកន្លែងទៀតនៅកំពត។
ដូច្នេះបងប្អូនដែលមិនទាន់មកលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត កុំភ្លេចមកលេងថ្ងៃទី១៥,១៦ មេសា ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង ១០យប់ នៅបរិវេណរង្វង់មូលទុរេនយក្ស។ ប៊ូសស្រ្តង ផ្ដល់ភាពសប្បាយត្រជាក់ចិត្ត នាំលាភសំណាងល្អចូលគ្រួសារក្នុងឆ្នាំថ្មី។
ចង់ឆ្ងាញ់ ចង់បានរង្វាន់ធំ ញុំាប៊ូសស្រ្តង!