មហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត ឆ្នាំនេះមានភ្ញៀវជាតិ-អន្តរជាតិមកលេងច្រើនជាងឆ្នាំមុនគុណនឹង២
Boostrong April 16, 2024 Naren

មោទកភាពខេត្តកំពត ឆ្នាំនេះទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ច្រើនជាងឆ្នាំមុនគុណនឹង២ ចូលរួមរាំលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពតនៅតំបន់ត្រជាក់ចិត្តរង្វង់មូលទុរេនយក្ស ទស្សនាសេះសមុទ្របាញ់ទឹក ដើរលេងតាមរមណីយដ្ឋាននានានៅកំពត និងញុំាប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង មានកម្លាំងដើរលេងកម្សាន្ត និងត្រៀមរាំលេងក្រឡុកក្រុងកំពតថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

មហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយដល់បងប្អូនជនជាតិខ្មែរទេ ថែមទាំងធ្វើឱ្យភ្ញៀវអន្តរជាតិដែលមកចូលរួមលេងបានស្គាល់កាន់តែច្បាស់ពីមហាសង្រ្កាន្តខ្មែរ និងជួយផ្សព្វផ្សាយបន្តទៅកាន់ពិភពលោក។

ថ្ងៃទី១៦ ខែមេសានេះ ជាថ្ងៃបញ្ចប់នៃមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពតហើយ ដូច្នេះបងប្អូនកុំភ្លេចមកលេងកម្សាន្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅបរិវេណរង្វង់មូលទុរេនយក្ស ចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង១០យប់។

មេឃក្ដៅ បែរជាត្រជាក់ ឱ្យតែមកលេងមហាសង្រ្កាន្តប៊ូសស្រ្តងខេត្តកំពត និងញុំាប៊ូសស្រ្តងត្រជាក់ៗ! ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ចែករង្វាន់ឡានច្រើនជាងគេ!