- សេដ្ឋកិច្ចសេដ្ឋកិច្ច April 21, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៣ខែ ឆ្នាំ២០២៤ កើនឡើង ៥៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបាន ទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើង ៥៣ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន ៩៣៣លានដុល្លារ ធ្លាក់ចុះជាង ២ភាគរយ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2024 Khmernote
ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានទូតជប៉ុនបានគូសបញ្ជាក់ថា ការដាក់ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស (វិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ជប៉ុន) ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានលម្អិត សូមមើលតំណភ្ជាប់ខាងក្រោម។ តំណភ្ជាប់៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_00486.html
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា រោងចក្រ ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នៅខេត្តស្វាយរៀង ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៨០០នាក់។ រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារនៅតាមផ្នែកមួយចំនួនដូចជា ផ្នែកបច្ចេកទេស ,ផ្នែកផលិត PCR1 ,ផ្នែកផលិត PCR2 ,ផ្នែកផលិត PCR3 ,ផ្នែកផលិតលាយជ័រកៅស៊ូ ,ផ្នែកផែនការផលិត និងផ្នែកគុណភាព។ ដូច្នេះសម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 19, 2024 Khmernote
យោងតាមការចុះផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដោយឈូសឆាយ កៀរកិន បង្ហាប់ និងស្រោចទឹក ចន្លោះគ.ម១៩៩+០០០ ដល់២០១+០០០ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ កំណាត់ផ្លូវនេះនៅតែបន្តជួសជុល ជាប្រចាំក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុលនេះ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 18, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។ ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង បានបញ្ជាក់ថាពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ April 18, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រាក់រៀលខ្មែរ ត្រូវបានដាក់បញ្ជូលទៅក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន។ ធនាគារជាតិនៃកម្ពុជា បានចូលរួមពិធីកាត់ខ្សែបូសម្ភោធដាក់បញ្ចូលប្រាក់រៀលក្នុង តារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការនៃធនាគារជាតិនៃកម្ពុជា និង លោក
- ទេសចរណ៍ទេសចរណ៍ April 18, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋនិងទេសចរបរទេសដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេស មានចំនួនសរុបប្រមាណ ២១.៧០ លាននាក់ ដោយក្នុងនោះទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាការកំណត់សម្គាល់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសមានចំនួនកើនឡើងច្រើន ដោយរយៈពេលពិធីបុណ្យមានដល់០៤ថ្ងៃ ក្នុងពេលដែលពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៣ មានរយៈពេលត្រឹមតែ០៣ថ្ងៃ ដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ១៣,១៣ លាននាក់ប៉ុណ្ណោះ។ ក្រៅពីនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច April 17, 2024 Khmernote
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ជួយធ្វើឱ្យប្រទេសវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារពិភពលោករបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃអង្គារ ទី១៦ ម្សិលមិញនេះបានឱ្យដឹងថា លោក Chinh បានប្រាប់ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Apple នៅការិយាល័យរដ្ឋាភិបាលនៅទីក្រុងហាណូយ ថា លោកសូមកោតសរសើរចំពោះការពង្រីករបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្កើតការងារចំនួន ២០០,០០០កន្លែង។ ទន្ទឹមនឹងនោះ លោកបានជំរុញឱ្យក្រុមហ៊ុនជួយគាំទ្រប្រទេសវៀតណាមក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ទន្ទឹមនឹងនោះ ក៏កំពុងអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដើម្បីធ្វើឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លួន ខណៈលោកនាយករដ្ឋមន្ត្រីបានសន្យាថា










