ព័ត៌មានចុងក្រោយ
  • ផ្សារទំនើប អ៉ីអន ប្រមូលទិញស្ពៃក្ដោបពីកសិករនៅខេត្តមណ្ឌលគីរី មកដាក់លក់បញ្ចុះតម្លៃនៅផ្សារទំនើបទាំង ៣ សាខារបស់ខ្លួន ដើម្បីជួយរកទីផ្សារឱ្យកសិករ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 10, 2024 Khmernote

    ផ្សារទំនើប អ៉ីអន បានជួយគាំទ្រប្រជាកសិករក្នុងខេត្តមណ្ឌលគីរី ក្នុងការរកទីផ្សារសម្រាប់ស្ពៃក្តោប ដោយបានប្រមូលទិញ និងដាក់លក់ស្ពៃក្ដោបពីប្រជាកសិករផ្ទាល់នៅក្នុងផ្សារទំនើបរបស់ខ្លួនទាំង ៣សាខាតែម្ដង។ នេះបើយោងតាមការចុះផ្សាយរបស់ផេកផ្លូវការ AEON Retail Cambodia កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ជាមួយគ្នានេះផងដែរ ផ្សារទំនើប អ៉ីអន បានបញ្ជាក់ថា នៅថ្ងៃនេះ ខាងផ្សារ បានដាក់លក់ស្ពៃក្តោបដែលបានប្រមូលទិញពីប្រជាកសិករក្នុងខេត្តមណ្ឌលគិរីហើយ និងមានការលក់បញ្ចុះពិសេស ត្រឹមតែ 5400៛ ប៉ុណ្ណោះក្នុងមួយគីឡូ។ អតិថិជនទាំងអស់ អាចចូលរួមគាំទ្រ ដើម្បីចូលរួមចំណែកស្វែងរកទីផ្សារសម្រាប់ប្រជាកសិករខ្មែរយើងទាំងអស់គ្នា តាមរយៈការទិញស្ពៃក្ដោបដែលមានដាក់លក់នៅផ្សារទំនើប អុីអន ទាំង 3 សាខាចាប់ពីថ្ងៃទី

  • មេធំតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត ត្រៀមចាប់ដៃគ្នាជាមួយក្រុមហ៊ុនល្បីឈ្មោះរបស់សិង្ហបុរី ពង្រីកការវិនិយោលើវិស័យជាច្រើននៅកម្ពុជា រួមទាំងវិស័យកសិកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 10, 2024 Khmernote

    មេធំតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បង្ហាញពីផែនការពង្រីកគម្រោងអាជីវកម្មនៅកម្ពុជាបន្ថែមទៀត និងគម្រោងសហការជាមួយក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន SJ Group របស់សិង្ហបុរី ដើម្បីវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម ថាមពលបៃតង ការដឹកជញ្ជូន រួមទាំងភស្តុភារកម្ម។ គម្រោងធំៗខាងលើនេះ ត្រូវបានបង្ហាញដោយលោក Clement Yang អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីលោក Hong Kian Lim នាយកប្រតិបត្តិក្រុមហ៊ុន

  • ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI គ្រោងនាំសហគ្រិន អ្នកវិនិយោគជាច្រើន ផ្នែកវិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស មកវិនិយោគនៅម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 9, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័តមាន បានឱ្យដឹងថា ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៉ីប៉ាស៉ីហ្វិក បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ថាលោកគ្រោងនឹងនាំមកនូវសហគ្រិន អ្នកវិនិយោគជាច្រើន ដែលផ្ដោតទៅលើ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យថាមពលដែលកកើតពីជីវម៉ាស មកវិនិយោគនៅម្ពុជា។ លោក

  • វិទ្យាស្ថានស្រាវជ្រាវថាមពលរបស់កូរ៉េខាងត្បូង សុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ដើម្បីសង់រោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងជីវឧស្ម័ននៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 9, 2024 Khmernote

    វិទ្យាស្ថានស្រាវជ្រាវថាមពលរបស់កូរ៉េខាងត្បូង ស្នើសុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការសាងសង់រោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងជីវឧស្ម័ន (Bio-Heavy oil និង Bio-Char) នៅកម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ ថ្មីៗនេះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន តំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលរបស់សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងជីវឧស្ម័ន (Bio-Heavy

  • សហគ្រាស CHN ENERGY កំពុងសម្លឹងមើលឱកាសវិនិយោគលើគម្រោងថាមពលកកើតឡើងវិញ ក្រោមទុនវិនិយោគជាង ១ពាន់លានដុល្លារនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 9, 2024 Khmernote

    (ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ កាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយសហគ្រាស CHN ENERGY តំណាងដោយ លោក អាយ ស៊ាង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាអំពីកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលកកើតឡើងវិញដែលមានទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារអាម៉េរិក លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មានមតិក្នុងជំនួបនេះ សមភាគីបានលើកឡើងអំពីបំណងបណ្តាក់ទុនវិនិយោគលើគម្រោងថាមពលកកើតឡើងវិញមានជាអាទិ៍គម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនី និងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ដោយហេតុថាកម្ពុជាគឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អបដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទាក់ទាញ និងលេចធ្លោជាងគេក្នុងតំបន់។ ជាការឆ្លើយតប ឯកឧត្តមបានសម្តែងនូវការស្វាគមន៍សម្រាប់បំណងរបស់សហគ្រាសក្នុងការបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ធំគួរឱ្យកត់សម្គាល់ និងបានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ដោយហេតុថានិន្នាការតំបន់ និងអន្តរជាតិបាន និងកំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង ហើយសកម្មភាពវិនិយោគលើវិស័យនេះមានចែងយ៉ាងជាក់ច្បាស់ក្នុងមាត្រា ២៤

  • នៅដើមខែ​ឧសភា ខាងមុខនេះ នឹងមានពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល ២ថ្ងៃជាប់គ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 8, 2024 Khmernote

    ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ នេះ រំពឹងថានឹងទាក់ទាញយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើរាប់ពាន់នាក់មកចូលរួមទស្សនាស្វែងយល់អំពីទីផ្សារការងារនៅកម្ពុជា និងដាក់ពាក្យស្វែងរកការងារធ្វើជាមួយតំណាងក្រុមហ៊ុន សហគ្រាសភ្លាមៗតែម្តង។ ដូច្នេះ សម្រាប់ក្រុមហ៊ុន សហគ្រាសដែលមានចំណាប់អារម្មណ៍ចូលរួម អាចទាក់ទងមកក្រុមការងារ NEA ដើម្បីកក់បញ្ជរឥឡូវនេះ តាមរយៈលេខ 017

  • សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បន្តប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារកៀរគរចំណូលពន្ធចូលថវិកាជាតិឱ្យបានគ្រប់ ឬលើសផែនការដែល បានកំណត់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 8, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បានបន្តប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារកៀរគរចំណូលពន្ធចូលថវិកាជាតិឱ្យបានគ្រប់ ឬលើសផែនការដែល បានកំណត់ ពិសេសបង្កលក្ខណៈ ងាយស្រួយលើទំនិញនាំចេញ នាំចូល និងការនាំចេញកសិផលរបស់ប្រជាកសិករនៅតាមព្រំដែន កសិផលក្នុងខេត្ត នាំចេញទៅប្រទេសជិតខាងឬប្រទេសទី៣។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោក ឆាយ បូ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងបានឱ្យដឹងថា ស្ថានភាពប្រមូលចំណូលពន្ធនាពេលបច្ចុប្បន្ន ក៏នៅបន្តជួបការលំបាកខ្លះៗ ដោយហេតុថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តមិនទាន់ចប់នៅឡើយ សង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន កត្តាភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយចំណែកផងដែរ រួមមាន កាត់បន្ថយការបញ្ជាទិញទំនិញពីទីផ្សារកម្ពុជាទៅទីផ្សារបរទេស ជាពិសេសខាងអឺរ៉ុប ទាំងវិស័យកាត់ដេរ និងមិនមែនកាត់ដេរ, ផលិតផលក្នុងស្រុកកើនឡើងជំនួសការចូល, ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

  • ក្ដៅចិត្តពេញភូមិ ញុំាប៊ូសស្រ្តង ត្រូវរង្វាន់ឡាន គេចោទថា ក្រុមហ៊ុនជួលឱ្យសម្ដែង Boostrong
    Boostrong
    Boostrong April 8, 2024 Khmernote

    អាកាសធាតុក្ដៅខ្លាំង ញុំាប៊ូសស្រ្តងត្រជាក់ៗ ១កំប៉ុង ត្រូវរង្វាន់ឡានថ្មី ១គ្រឿង ផ្អើលពេញភូមិ រហូតក្រុមហ៊ុនចុះមកពិនិត្យក្រវិលកំប៉ុងភ្លាមៗ បែរជាមានអ្នកចោទថា ក្រុមហ៊ុនជួលឱ្យសម្ដែងវិញ នរណាមិនក្ដៅចិត្ត។ អបអរសាទរបងស្រី ស្រេង លីណា អាយុ ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងស្វាមីឈ្មោះ ភុន ម៉ារ៉ា អាយុ ៤១ឆ្នាំ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៦ បច្ចុប្បន្នរស់នៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បងស្រី លីណា បានប្រាប់ថា គាត់ចេញពីបង្រៀនសម្រាកញុំាបាយថ្ងៃ ក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង