និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុន​/គម្រោង អភិវឌ្ឍដីឡូតិ៍ចំនួន ០៧ ដែលគ្មានអាជ្ញាបណ្ណ និងអំពាវនាវពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់
អចលនទ្រព្យ April 24, 2024 Khmernote

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហាញឈ្មោះក្រុមហ៊ុន​/គម្រោង អភិវឌ្ឍដីឡូតិ៍ចំនួន ០៧ ដែលគ្មានអាជ្ញាបណ្ណ និងអំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។

នៅក្នុងសេចក្ដីជូនដំណឹង និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ស្តីពីឈ្មោះក្រុមហ៊ុន/គម្រោងដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. រួមមាន៖

០១.ក្រុមហ៊ុន ដែនដី អង្គរ អិមផាយអី ឯ.ក គម្រោង “ដែនដី អាណាចក្រអង្គរ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត

០២. ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត ឯ.ក គម្រោង “ដីឡូត៍ ម៉ន ដានី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិច្បារអំពៅ ឃុំព្រៃថ្មង ស្រុកទឹកឈូ ខេត្តកំពត

០៣. ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន ឯ.ក គម្រោង “កំពតរីវើផាក” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិអន្លង់គតី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត

០៤. ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រផឺធី ឯ.ក គម្រោង “ចំការលំហែកាយ” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត

០៥. ក្រុមហ៊ុន ដង្ខៅ អ៊ិនវេសម៉ិន ឯ.ក គម្រោង “ដង្ខៅអចលនទ្រព្យ ក្រុងកំពង់ឆ្នាំង” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិប្រស្នឹប ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

០៦. ក្រុមហ៊ុន ដាប់បិល ណាញ ឯ.ក គម្រោង “មរតកទំព័រមាស” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិហោងខ្វាវ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

០៧. ក្រុមហ៊ុន វិចិត្រ ដារ៉ា អេនធើប្រាយ ឯ.ក គម្រោង “បុរី រីសិត មណ្ឌលគិរី” ដែលមានទីតាំងគម្រោងស្ថិតនៅ ភូមិពូក្រែង ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី

ទន្ទឹមនឹងនេះដែរ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អំពាវនាវសាធារណជនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការលក់ ទិញ ជួល ឬចូលរួមធ្វើអាជីវកម្ម ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដែលគ្មានអាជ្ញាបណ្ណទាំង ០៧ ខាងលើ ដែលអាចនាំឱ្យមានការខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ដូចជាពុំអាចធ្វើការផ្ទេរកម្មសិទ្ធិជាដើម៕

អត្ថបទ៖ លីនី