- ទេសចរណ៍ទេសចរណ៍ March 23, 2024 Khmernote
កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ដែលចាក់បញ្ចាំងលើទូរទស្សន៍ TV5 Monde របស់ប្រទេសបារាំង ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ លោក Arnaud Sonnet បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” ជាប្រព័ន្ធផ្សព្វផ្សាយ online នាំមុខមួយក្នុងតំបន់អឺរ៉ុប និងពិភពលោក ក្នុងការជំរុញការធ្វើដំណើរ និងទេសចរណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 22, 2024 Khmernote
ជាដំណឹងដ៏ល្អមួយសំរាប់បងប្អូនកសិករដែលប្រកបរបរដាំស្វាយ ខណៈក្រុមហ៊ុន អង្គរហ្គ្រីន (Angkor Green) បានប្រកាសថាត្រូវការទិញស្វាយនៅចម្ការផ្ទាល់ ពីបងប្អូនកសិករក្នុងចំនួន រាប់រយតោន។ តាមរយៈការបង្ហោះនៅលើផេក Angkor Mango – ស្វាយអង្គរ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ដូច្នេះ៖ «ជម្រាបសួរបងប្អូនម្ចាស់ចម្ការស្វាយទាំងអស់គ្នាដែលមានស្វាយអាចប្រមូលផលបានក្នុងពេលឥឡូវនេះ អាចទាក់ទងមកពួកយេីងបាន »។ ជាមួយគ្នានេះ ក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ការទិញស្វាយនៅចម្ការផ្ទាល់នេះ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖ ១ ចម្ការស្វាយចាប់ពី២០០ តោនឡេីងទៅ ២ គុណភាពសាច់ស្វាយចាប់ពីល្ពៅចាស់ទៅ ដូច្នេះ ប្រសិនបេីបងប្អូនមានគ្រប់លក្ខខណ្ឌដូចខាងលេី
- អាជីវកម្មអាជីវកម្ម March 22, 2024 Khmernote
ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានសេចក្ដីប្រកាសព័ត៌មាន បដិសេធទៅនឹងព័ត៌មានចចាមអារ៉ាមថ្មីៗទាក់ទងនឹងការបើកដំណើរការគម្រោងផ្សារទំនើបអ៊ីអនថ្មី ជាពិសេស អ៊ីអន ម៉លទី៤ នៅប្រទេសកម្ពុជា រួមទាំងបដិសេធទៅនឹង គណនីបណ្ដាញសង្គមក្លែងក្លាយ ដែលអះអាងថា ជាតំណាងឲ្យផ្សារទំនើប អ៊ីអន។ (រូបតំណាង) បន្ថែមពីលើការបដិសេធ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនមិនមានទំនាក់ទំនងជាមួយនឹងព័ត៌មានសម្រាប់ការបើកដំណើរការ ផ្សារទំនើប AEON MALL 4 ឬ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 22, 2024 Khmernote
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ជាថ្មីថា អ្នកជាប់ពន្ធ ៣ប្រភេទ រួមមាន ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយនៅសល់ពេលតែប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ក្នុងការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ខណៈប្រភេទពន្ធទាំងនេះសុទ្ធតែអាចប្រកាសបានតាមកម្មវិធីនិងប្រព័ន្ធអនឡាញ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥១ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា នៅសល់ពេលប្រមាណ ១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ជាកាលបរិច្ឆេទចុងក្រោយនៃការដាក់ លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ ដែលប្រភេទពន្ធទាំងនេះរួមមាន៖ ពន្ធលើប្រាក់ចំណូល៖ ជាកាតព្វកិច្ចរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូលប្រភពបរទេស និងជាកាតព្វកិច្ចរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។ មូលដ្ឋានគិតពន្ធលើប្រាក់ចំណូល គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាន ចំពោះបុគ្គល
- អាជីវកម្មអាជីវកម្ម March 22, 2024 Khmernote
ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ មានគម្រោងពង្រីកផលិតកម្មតម្បាញ និងបង្កើនចំនួនសិប្បករតម្បាញ បន្ទាប់ពីតម្រូវការសូត្រមានការកើនឡើងសម្រាប់ដាក់លក់ជូនអតិថិជនដែលភាគច្រើនជាភ្ញៀវទេសចរបរទេសដែលអញ្ជើញមកទស្សនាកម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដោយមានការចាត់តាំងពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យ និងទទួលបន្ទុកការងារព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់រោងតម្បាញសូត្រ របស់ក្រុមហ៊ុនសិប្បករអង្គរ ដែលមានទីតាំងនៅស្រុកពួក ខេត្តសៀមរាប។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ និងក្រុមការងារ បានស្វែងយល់អំពីស្ថានភាពនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 21, 2024 Khmernote
ក្រសួងធំៗចំនួន ២ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ជាពិសេសតំណាងអ្នកប្រមូលទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀត បានជួបជុំពិភាក្សាគ្នាពីបញ្ហាធ្លាក់ថ្លៃស្វាយកែវរមៀត និងពិភាក្សារកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយកែវរមៀតនាពេលបច្ចុប្បន្ន និងការរកវិធានការដោះស្រាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ March 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានគូសបញ្ជាក់ថា ក្រោយកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ March 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់បានកើនឡើង ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនក្នុងអត្រា ៣,១ភាគរយ។ នេះបើតាមការអះអាងរបស់លោក ជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងក្នុងសិក្ខាសាលាស្តីពី«ខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ក្រោមប្រធានបទ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ លោកជំទាវ បានបញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ










