រថភ្លើងល្បឿនលឿនជប៉ុន ដែលបញ្ជាទិញដោយក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ
សេដ្ឋកិច្ច April 27, 2024 Khmernote

យោងតាមចុះផ្សាយរបស់ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដងថា រថភ្លើងល្បឿនលឿនជប៉ុន ត្រូវបានដឹកជញ្ជូនមកដល់កំពង់ផែក្រុងព្រះសីហនុហើយ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ។

ក្រុមហ៊ុន Royal Railway Cambodia បានធ្វើការផុសនៅលើផេកផ្លូវការរបស់ខ្លួន នាប៉ុន្មានម៉ោងមុន ដោយរូបភាពរថភ្លើងល្បឿនលឿនជប៉ុន អមជាមួយនឹងខ្លឹមសារថា «ស្វាគមន៍សមាជិកថ្មី😍 Kiha 183 Snow Heavy បានមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយសុវត្ថិភាពហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី 27 ខែមេសា ឆ្នាំ2024នេះ »។

គួរបញ្ជាក់ផងដែរថា បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុន របស់​អ្នកឧកញ៉ា គិត ម៉េង បានទិញ​ក្បាល​​ម៉ាស៊ីន​រថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ពី​ប្រទេសជប៉ុន។ ក្បាល​​​រថភ្លើង​​​ដឹក​អ្នកដំណើរ​ល្បឿនលឿន ចំនួន១១ គ្រឿងទាំនោះ គឺជាប្រភេទរថភ្លើងដែលអាចដំណើរការដោយខ្លួនឯង ដោយមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើងសម្រាប់អូសទាញទូររថភ្លើងឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រុមហ៊ុន Royal Railway Cambodia