- សេដ្ឋកិច្ចសេដ្ឋកិច្ច May 3, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទុនវិនិយោគសរុបក្នុងវិស័យឧស្សាហកម្មរបស់កម្ពុជាមានចំនួនជិត២០ពាន់លានដុល្លារអាមេរិក កើនឡើង១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងឱកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានកត់សម្គាល់ពីកំណើននៃការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ដែលបច្ចុប្បន្នមានរោងចក្រចំនួន៨១កំពុងដំណើរការ កើនឡើង២,៥៣ភាគរយ ធៀបនឹងឆ្នាំ២០២៣ គ្រាដែលរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតារបស់ជប៉ុន
- ទេសចរណ៍ទេសចរណ៍ May 3, 2024 Khmernote
យោងតាមការចុះនៅលើផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមជើងហោះហើរឡើងវិញ និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ នេះផងដែរ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជារីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា ទន្ទឹមនឹងកម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F ដើម្បីត្រៀមលក្ខណៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 3, 2024 Khmernote
មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវា ប្រទេសជប៉ុន នឹងតាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ ម្ហូបអាហារខ្មែរ ព្រមទាំងវប្បធម៌ប្រពៃណីខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ តាមរយៈការផុសនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចុះពិនិត្យមើលសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា និងភូមិខ្មែរ នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន និងជួបប្រជុំពិភាក្សាការងារជាមួយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 2, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង អាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំយកក្រុមហ៊ុន សហគ្រាសធំៗចំនួន ២០ មកជ្រើសរើសបុគ្គលិកសរុបចំនួន ៥៤០០ នាក់។ កញ្ញា តាំង សុខឡេង មន្ត្រីផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន MEKONGNET
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 2, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិវបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង ខេមបូឌា ឯក (Toyota Tsusho Manufacturing Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨ លានដុល្លាអាមេរិក និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទ បានចំនួន ១៣២០ គ្រឿង សម្រាប់ឆ្នាំ២០២៤ ក្នុងនោះ ទី១- ប្រភេទ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 2, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋមានរថយន្តល្អជិះ និងមានតម្លៃទាប ដើម្បីអាចបំពេញតម្រូវការនៅក្នុងគ្រួសារមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រ ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍វិស័យឯកជន និងក្រុមហ៊ុនរបស់ជប៉ុន បន្តមកវិនិយោគ និងបណ្ដាក់ទុននៅកម្ពុជាបន្តទៀត លើការដំឡើងរថយន្ត ការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។ សម្ដេចធិបតីបានបញ្ជាក់ថា ការបើករោងចក្រផលិតនៅក្នុងប្រទេសនេះ មិនចំណាយថ្លៃពន្ធនាំចូល ហើយនឹងធ្វើឱ្យប្រជាជនអាចទិញរថយន្ដប្រើប្រាស់ក្នុងតម្លៃសមរម្យ និងថ្មី ដែលរាជរដ្ឋាភិបាលចង់បាន ដើម្បីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈកាត់បន្ថយការចំណាយលើផលិតផលនៅលើទីផ្សារ។ ជាមួយគ្នានេះ សម្តេចធិបតី
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 1, 2024 Khmernote
ប្រទេសម៉ាឡេស៊ី សំណូមពរឱ្យប្រទេសកម្ពុជាផលិត អង្ករផ្ការំដួល និង សែនក្រអូប បានកាន់តែច្រើនថែមទៀតដោយបានសន្យាថានឹងដឹកនាំក្រុមហ៊ុននានាដែលជាក្រុមហ៊ុននាំចូលអង្ករ មកទស្សនកិច្ចសិក្សាដល់រោងម៉ាស៊ីនស្រូវនៅកម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ។ បើតាមការបង្ហោះរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការសំណូមពររបស់ភាគីម៉ាឡេស៊ីខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងឱកាសចុះទស្សនកិច្ចរឹតចំណងសាមគ្គីភាពបន្ថែមទៀតរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយ ក្រុមហ៊ុនរដ្ឋប្រទេសម៉ាឡេស៊ី Padiberas Nasional Bhd (BERNAS) ដែលជាក្រុមហ៊ុនផ្តាច់មុខលើការនាំចូល និងក្រុមហ៊ុនទទួលចែកចាយបន្តនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងដើម្បីពង្រីកសក្តានុពលនៃការនាំចេញបន្ថែមទៀតនូវអង្ករកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩
- ទេសចរណ៍ទេសចរណ៍ April 30, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ខេត្តសៀមរាប ជាទីកន្លែង ដែលលោកពេញចិត្តបំផុត។ ការលើកឡើងរបស់ឯកឧត្តមបែបនេះបានធ្វើឡើងនៅ ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម Murphy បានថ្លែងថា ឆ្នាំនេះជាឆ្នាំចុងក្រោយនៃបេសកកម្មជាឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកនៅកម្ពុជារបស់ឯកឧត្តម។ អ្វីដែលឯកឧត្តមចងចាំបំផុត គឺនៅខេត្តសៀមរាប ពីព្រោះនៅទីនេះឯកឧត្តមបានចូលរួមធ្វើសកម្មភាពការងារ កម្សាន្តមួយចំនួន ដូចជា ពាក់ព័ន្ធ ការងារអភិរក្សប្រាសាទ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុននៅអង្គរវត្ត ការទស្សនាការ សម្តែង សិល្បៈរបស់អង្គការហ្វាពន្លឺសិល្បៈ










