ព័ត៌មានចុងក្រោយ
  • ឯកឧត្ដម ឃួង ស្រេង៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ទំហំ ៥៧ហិកតា នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានហាងជាច្រើន និងរៀបចំជា Pub Street គ្រោងនឹងរៀបចំឡើងដ៏ឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 27, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើ ឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នារសៀលថ្ងៃទី២៦

  • ត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានចំណូលជាង ១០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូគិតត្រឹមក្នុងត្រីមាសទី១ ក្នុងឆ្នាំ២០២៤នេះ មានទឹកប្រាក់សរុបជាង ១០០ ៨៣៧ ៦៨៩ ដុល្លារ ដែលក្នុងនោះប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន ១០០ ៤៨១ ៩៩៥ដុល្លារ និងប្រាក់ចំណូល ពីការនាំចេញឈើកៅស៊ូគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ មានចំនួន៣៥៥ ៦៩៤ដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងទិសដៅ អនុវត្តបន្ត។ ប្រភពដដែលបានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ចំណូលការនាំចេញជ័រកៅស៊ូ និង ឈើកៅស៊ូប្រចាំខែមីនា ឆ្នាំ២០២៤កន្លងមកនេះដែរ

  • អបអរសាទរ! ត្រីងៀតខ្មែរត្រូវបាននាំចេញជាផ្លូវការលើកដំបូងចំនួន ៤.៧តោន ទៅកាន់ប្រទេសអូស្ត្រាលី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2024 Khmernote

    កម្ពុជា បាននាំចេញត្រីងៀតខ្មែរជាផ្លូវការលើកដំបូងក្នុងចំនួន ៤.៧តោន ទៅកាន់ប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរយៈការផុសនៅលើផេកផ្លូវការថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អ្នកស្រី ស៊ឹម សេរីរ័ត្ន Sereirath Sim ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា

  • កម្ពុជា-ឡាវ ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំង សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រ កម្ពុជា ពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤។ យោងតាមសេចចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃដំណើររបស់ឯកឧត្តមប្រធានរដ្ឋ បានឲ្យដឹងថា កម្ពុជា-ឡាវ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំង សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផាវ(ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរ។ ចំណែកឯវិស័យសន្តិសុខ

  • តស់! កាន់CVមក! ក្រុមហ៊ុន SNKRP ប្រកាសរើសបុគ្គលិកជាង ២០០នាក់ ចូលបម្រើការងារជាច្រើនផ្នែក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 26, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រុមហ៊ុន SNKRP កំពុងជ្រើសរើសកម្លាំងពលកម្មចូលបំពេញការងារជាច្រើនផ្នែក។ (រូបតំណាង) NEA បានធ្វើការបញ្ជាក់នៅលើគេហទំព័រផ្លូវការថា ក្រុមហ៊ុនខាងលើត្រូវការកម្លាំងពលកម្មចូលបំពេញការងារជាច្រើនផ្នែកដូចជា៖ វិស្វករសំណង់ស៊ីវិល ,អ្នកគ្របគ្រងគម្រោង និងអ្នកគ្រប់គ្រងការដ្ឋាន ,ប្រធានក្រុមគណនេយ្យករ និងជាងអគ្គិសនី។ ដូច្នេះ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណ TVET Park មហាវិថីសហព័ន្ធរុស្ស៊ី

  • វៀតណាម វ៉ាដាច់ប្រទេសឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់សិង្ហបុរី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 25, 2024 Khmernote

    វៀតណាម បានវ៉ាដាច់ប្រទេសឥណ្ឌា និងថៃ ក្លាយជាអ្នកផ្គត់ផ្គង់អង្ករដ៏ធំបំផុតរបស់សិង្ហបុរីក្នុងលក្ខខណ្ឌតម្លៃជាលើកដំបូង ជាមួយនឹងចំណែកទីផ្សារ ៣២% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ បើតាមសហគ្រាសសិង្ហបុរី បានឱ្យដឹងថា ការនាំចូលសរុបរបស់សិង្ហបុរីមានតម្លៃជិត ១១២,៩លានដុល្លារសិង្ហបុរី (៨២,៩លានដុល្លារ) កើនឡើង ២៣,៨៦% នៅត្រីមាសទី១ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះប្រទេសវៀតណាមមានចំណែក ៣៦,១៥លានដុល្លារសិង្ហបុរី កើនឡើង ៨០,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសឥណ្ឌាមាន ៣៣,៦៣លានដុល្លារសិង្ហបុរី និងថៃ ៣៣,១៦លានដុល្លារសិង្ហបុរី។ គួរបញ្ជាក់ផងដែរថា អង្ករវៀតណាមបានក្លាយជាអង្ករពេញនិយមនៅក្នុងប្រទេសសិង្ហបុរី ដោយសារភាពសម្បូរបែបរបស់អង្ករ

  • ខេត្ត ហឺណាន ប្រទេសចិន គាំទ្រ និងជំរុញការសាងសង់សួនឧស្សាហកម្មនៅកម្ពុជា ខណៈខេត្តផ្ដោតលើការវិនិយោគឧស្សាហកម្មគ្រាប់ធញ្ញជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច April 25, 2024 Khmernote

    ខេត្ត ហឺណាន របស់ប្រទេសចិន គាំទ្រ និងជំរុញការសាងសង់សួនឧស្សាហកម្ម កម្ពុជា-ចិន ក្នុងនោះខេត្តក៏ផ្ដោតលើការវិនិយោគឧស្សាហកម្មគ្រាប់ធញ្ញជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម ២៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ តាមរយៈការផុសនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម

  • ចូលឆ្នាំខ្មែរបែកសង្សារ មិនទាន់រកសង្សារថ្មីបានផង ញុំាប៊ូសស្រ្តងបានឡានថ្មីខ្លាញ់គោមុនបាត់ Boostrong
    Boostrong
    Boostrong April 25, 2024 Khmernote

    ក្រោយភ្លៀងមេឃស្រឡះ ប្អូនប្រុស ផល្លី ក្រោយសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មិនទាន់បាត់ខូចចិត្តរឿងបែកសង្សារផង ឥឡូវគាស់ប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ដូចជប់ជីវិតថ្មី។ អបអរសាទរប្អូនប្រុស ខុម ផល្លី អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៥៦ បច្ចុប្បន្នរស់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើតាមសម្ដីប្អូនប្រុស បានឱ្យដឹងថា ក្រោយពីសម្រាកចូលឆ្នាំខ្មែរត្រឡប់មកធ្វើការវិញ មេឃក្ដៅខ្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង គាស់ឃើញរូបឡានភ្លាម លោតផង ស្រែកផង ផ្អើលអស់អ្នកធ្វើការជាមួយគ្នា ហើយឈប់ខូចចិត្តបន្តទៀត ទោះបែកសង្សារ មិនទាន់រកបានសង្សារថ្មីពិតមែន