ក្រសួងការងារ៖ តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានជាង ៤ម៉ឺនកន្លែង និងជាច្រើនមុខជំនាញ នៅតាមបណ្ដារាជធានី-ខេត្ត
សេដ្ឋកិច្ច May 7, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី០៦ ខែឧសភា នេះ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៤៤ ០០៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សាហកម្មមានចំនួន ៣១៤០៣, ផ្នែកសេវាកម្មមានចំនួន ២៧៥៣ និងផ្នែកកសិកម្មមានចំនួន ៩៨៤៩។

ក្រសួងការងារ ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្មមានដូចជា៖ អ្នកបញ្ជាម៉ាស៊ីន ,កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម ,អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលគីមី ,កម្មករខ្ចប់វេចដោយដៃ ,អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ ច្រកដាក់ដប និងដាក់ផ្លាកសញ្ញា ,មន្រ្តីឥណទាន និងប្រាក់កម្ចី ,អ្នកបញ្ជាម៉ាស៊ីនត្បាញ និងប៉ាក់ ,អ្នកតម្លើងបរិក្ខារអគ្គិសនី និងអេឡិចត្រូនិច ,អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង និងមុខរបរផ្សេងៗទៀត។

ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមលេខទូរស័ព្ទ 1297 ឬ 1286 ឬលេខ 077 23 23 78 (Telegram)៕

អត្ថបទ៖ លីនី