ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនធំមួយរបស់ជប៉ុន ចុះហត្ថលេខាជាមួយកម្ពុជា លើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 10, 2024 Khmernote

    ក្រុមហ៊ុន MinebeaMitsumi ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានចុះហត្ថលេខាជាមួយកម្ពុជា លើកិច្ចព្រមព្រៀងជួលដីឧស្សាហកម្មរយៈពេលវែង។ នេះបើយោងតាមការដកស្រង់ពីការចុះផ្សាយរបស់ ក្រុមប្រឹក្សាប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. អមដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងគណៈប្រតិភូកម្ពុជា ជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុន ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យកាន់តែយល់ចិត្តគ្នាទៅវិញទៅមកបន្ថែមមួយកម្រិតទៀត កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៩

  • ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងថា៖ «បច្ចុប្បន្នគ្រាប់ស្វាយចន្ទីត្រូវបាននាំចេញទាំងជាប់សំបកក្នុងតម្លៃចន្លោះពី ១ដុល្លារទៅ ១,៥ដុល្លារ ក្នុង១គីឡូ ប៉ុន្តែបើកែច្នៃរួច តម្លៃអាចកើនឡើងរហូតដល់ទៅ ៣-៤ដង» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 10, 2024 Khmernote

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីត្រូវបាននាំចេញទាំងជាប់សំបកក្នុងតម្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូ ប៉ុន្តែបើកែច្នៃរួចទើបនាំចេញតម្លៃអាចកើនឡើងរហូតដល់ទៅ ៣-៤ដង។ តាមរយៈការបង្ហោះនៅលើផេកផ្លូការនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបានលើកឡើងដូច្នេះថា « កម្ពុជា គឺជាប្រទេសផលិតស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោករួចហើយ នៅឡើយតែការច្នៃប៉ុណ្ណោះ។ បច្ចុប្បន្នយើងនាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី ៧០មុឺនតោន ទៅ៨០មុឺនតោន ក្នុងថ្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូ ធ្វើឱ្យវិស័យនេះមានទំហំប្រហែល ១ពាន់លានដុល្លាររួចបាត់ទៅហើយ។ ប៉ុន្តែប្រសិនបើយើងកែច្នៃរួចបានធ្វើការនាំចេញវិញ វិស័យនេះនឹងអាចមានសក្តានុពលនាំមកនូវតម្លៃបន្ថែមកើនឡើងរហូត ៣-៤ដង លើសពីនេះ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តលើគម្រោងធំៗ ១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារអាមេរិកបន្ថែមទៀតនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 10, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចុះហត្ថលេខាអនុម័តលើគម្រោងធំៗ១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារអាមេរិក ដើម្បីបើកឱកាសវិនិយោគ និងទាក់ទាញអ្នកវិនិយោគមកថ្មីៗនៅកម្ពុជាបន្ថែមទៀត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២.៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១៣០ពាន់កន្លែង។ នេះជាលទ្ធផលខិតខំប្រឹងប្រែង៨ខែមកនេះ ។ សម្តេចធិបតី

  • នៅសល់ប្រមាណ ៣សប្ដាហ៍ទៀត រដ្ឋបាលសារពើពន្ធ នឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥៨ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណ ៣សប្តាហ៍ទៀតប៉ុណ្ណោះ រដ្ឋបាលសារពើពន្ធ នឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤។ ពន្ធលើមធ្យោបាយដឹកជញ្ជូន ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវអនុវត្ត ចំពោះមធ្យោបាយដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក ដូចជា កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត

  • សិង្ហបុរី ក្លាយជាទីក្រុងមានជាងគេលំដាប់ទី៤ លើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    សិង្ហបុរី បានមើលឃើញពីការកើនឡើងបុគ្គលដែលមានទ្រព្យលើសពី ១លានដុល្លារចំនួន ៣៤០០នាក់ កាលពីឆ្នាំ២០២៣ ដែលធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន VNExpress កាលពីថ្ងៃទី០៨ ខែឧសភាព​ ឆ្នាំ២០២៤។ បើយោងតាមរបាយការណ៍របស់ The Straits Times ដោយដកស្រង់សម្តីអ្នកប្រឹក្សា​លើ​ការ​វិនិយោគ​នៅ​បរទេស Henley & Partners ឈ្មោះថា “2024 Wealthiest Cities Report” បានបង្ហាញថា បច្ចុប្បន្នសិង្ហបុរី មានសេដ្ឋីប្រាក់លានចំនួន ២៤៤ ៨០០នាក់ ហើយសេដ្ឋីដែលមានទ្រព្យសម្បត្តិចាប់ពី ១០០លានដុល្លារឡើងមានចំនួន ៣៣៦នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានដុល្លារមានចំនួន

  • សហគមន៍កសិកម្មចំនួន ៣ ក្នុងចំណោមសហគមន៍សរុបចំនួន ៧៤ក្នុងខេត្តបាត់ដំបង គ្រោងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជំនាញកសិកម្មខេត្តបាត់ដំបង បានថ្លែងថា សហគមន៍កសិកម្មចំនួន ៣ ក្នុងចំណោមសហគមន៍សរុបចំនួន ៧៤ក្នុងខេត្តបាត់ដំបង គ្រោងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងធ្វើឱ្យសហគមន៍ទាំងនេះ កាន់តែមានភាពរីកចម្រើនជាងមុន។ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សហគមន៍កសិកម្មទំនើប គឺសំដៅទៅលើ ការផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករ ពីទម្លាប់នៃការធ្វើកសិកម្មបែបប្រពៃណី មកជាការធ្វើផលិតកម្មរួមក្នុងសហគមន៍, ផ្តោតលើការដំាដុះបែបសុវត្ថិភាព , មានផែនការផលិតកម្មរួមច្បាស់លាស់, មានការគ្រប់គ្រងស្តង់ដារបច្ចេកទេសត្រឹមត្រូវ, មានការទិញធាតុចូល (ជី ថ្នាំ សម្ភារកសិកម្ម) សម្រាប់ប្រើប្រាស់រួម,

  • រយៈពេល៤ខែ ឆ្នាំ២០២៤ នេះ កម្ពុជារកចំណូលបានជាង ៨៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ខណៈតំបន់អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    យោងតាមទិន្នន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៨៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ខណៈតំបន់អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ។ ជាមួយគ្នានេះដែរ ពីខែមករា ដល់ខែមេសា កម្ពុជាសម្រេចបានការនាំចេញអង្ករជាង ២៤៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៧០.២០លានដុល្លារ ទៅកាន់គោលដៅដែលបាននាំចេញមានចំនួន ​៦០ប្រទេស ក្នុងនោះតំបន់អឺរ៉ុប នាំមុខគេដោយបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១០៥ ៧៩៩ តោន ឬស្មើ ៨១,៦២លានដុល្លារ ខណៈប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន

  • ថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព នឹងចាប់ផ្តើមដោយផ្តល់ឱកាសការងារជាង ៥ពាន់ កន្លែងដល់យុវជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 8, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវចាប់ផ្តើមហើយ ដោយមានរយៈពេល២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ២០ ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការផ្តល់ឱកាសការងារភ្លាមៗសរុបចំនួន ៥៤០០ កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ ពិព័រណ៍ការងារដ៏ធំនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ