- សេដ្ឋកិច្ចសេដ្ឋកិច្ច May 16, 2024 Khmernote
ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅតែបន្តមានសុទិដ្ឋិនិយមចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើននៅឆ្នាំ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ ខាងមុខ។ ការព្យាករនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បីសម្ដែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលនៃការវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបេសកកម្មបានមកបំពេញបេសកកម្មរយៈពេលពីរសប្តាហ៍កន្លងមក។ នាឱកាសនោះ AMRO ក៏បានព្យាករផងដែរថា អតិផរណារំពឹងបន្តមានកម្រិតទាបត្រឹម ២,៥%
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 16, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និងបន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 15, 2024 Khmernote
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣ ខែឧសភា ថ្មីៗនេះ បានបង្ហើបថា ការនាំចូលអង្ករតាមរយៈទីភ្នាក់ងារភ័ស្តុភាររដ្ឋ (Bulog) សម្រេចបានតិចជាង ៥% នៃតម្រូវការសរុបរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន vietnamplus កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារភ័ស្តុភាររដ្ឋ បានព្យាករថា តម្រូវការអង្ករក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៤ នឹងឡើងដល់ ៣១,២លានតោន ដែលចំនួននេះ បានន័យថា ការនាំចូលអង្ករក្នុងប្រទេសឥណ្ឌូណេស៊ីសម្រេចបានត្រឹមតែ ៤,១% នៃតម្រូវការសរុបក្នុងប្រទេស។ ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ផងដែរថា ការនាំចូលអង្ករចាំបាច់ត្រូវធ្វើឡើង ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 15, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាចំពោះសមាជិកគណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងប្រចាំទីក្រុងគុនមីញ ដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។ ថ្លែងក្នុងសន្និសីទ China-Cambodia Industrial Cooperation Promotion Conference កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ឯកឧត្តម ស៊ាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 15, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីនៃមន្ទីកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបង មានម៉ាស៊ីនកិនស្រូវចំនួន ៦៥៨គ្រឿង ក្នុងនោះខ្នាតធំតាមស្តង់ដារសម្រាប់ផលិតជាអង្ករ នាំចេញទៅក្រៅប្រទេសមានចំនួន ១១៤គ្រឿង ខ្នាតមធ្យមមានចំនួន ២៦១គ្រឿង និងខ្នាតតូចមាន ២៨៣គ្រឿង ហើយក្នុងនោះមានឡសម្ងួតស្រូវមានចំនួន ៩៦គ្រឿងផងដែរ។ លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានឆ្នាំមុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតធំទូទាំងខេត្តបាត់ដំបងជួបបញ្ហាប្រឈមដោយខ្វះដើមទុនប្រមូលទិញស្រូវស្តុកទុក ខណៈគ្រានោះឡសម្ងួតស្រូវ ក៏នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យសង្វាក់ផលិតកម្មដើរយឺត រហូតដល់ចុងឆ្នាំ២០២៣ រោងម៉ាស៊ីនខ្នាតធំក្នុងខេត្តទាំង១១៤គ្រឿង បានដំណើរការបានល្អប្រសើរឡើងវិញចន្លោះពី ៧០-៩០ ភាគរយនៃសង្វាក់ផលិតកម្ម។ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានទីតាំងនៅស្រុកថ្មគោលខេត្តបាត់ដំបង លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 15, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ស្អែកនេះ ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ឆ្នាំ២០២៤ រយៈពេលពីរថ្ងៃនឹងចាប់ផ្តើមហើយចាប់ពី ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ នេះ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ ក្រុមហ៊ុន សហគ្រាសធំៗចំនួន ៧២ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណៈជន។ យុវជន សូមត្រៀម CV ដើម្បីចូលរួមដាក់ពាក្យ
- ទេសចរណ៍ទេសចរណ៍ May 15, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តកំពត បានប្តេជ្ញាថានឹងធ្វើឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ទន្ទឹមនឹងនោះឯកឧត្តមក៏បានសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករ សូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។ ថ្លែងក្នុងពិធីកិច្ចប្រជុំរវាងរដ្ឋបាលខេត្តជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅសាលសន្និសិទបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។
- អចលនទ្រព្យអចលនទ្រព្យ May 15, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញអន្តរជាតិ កំពុងរួមគ្នាគិតអំពីការសាងសង់អគារដែលកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីជាផ្នែកមួយកាត់បន្ថយការឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ «គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» បាននិងកំពុងដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP) ក្នុងគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពល និងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអគារ។ គម្រោងនេះ មានដាក់បញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការ រចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគារមានភាពបៃតង។ ក្នុងកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្តគម្រោង យុទ្ធសាស្ត្រ ប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ លោកស្រី Kim










