ស្អែកនេះ! ក្រុមហ៊ុន សហគ្រាសធំៗចំនួន ៧២ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង ដាក់ពាក្យភ្លាម សម្លាសភ្លាម នៅក្នុងពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត
សេដ្ឋកិច្ច May 15, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ស្អែកនេះ ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ឆ្នាំ២០២៤ រយៈពេលពីរថ្ងៃនឹងចាប់ផ្តើមហើយចាប់ពី ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ នេះ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

ក្រុមហ៊ុន សហគ្រាសធំៗចំនួន ៧២ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណៈជន។ យុវជន សូមត្រៀម CV ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ៧២ ព្រមទាំងអាចចូលរួមក្នុងសន្និសីទវិទ្យាសាស្ត្រ និង ស្វែងយល់អំពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈការទស្សនាផ្ទាល់នូវរោងជាង និងបន្ទប់ពិសោធន៍នៅ NPIC ទៀតផង។

ព័ត៌មានបន្ថែមអំពីការចូលរួម សូមទាក់ទងមកមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

(រូបតំណាង)

(រូបតំណាង)

ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ