ព័ត៌មានចុងក្រោយ
  • ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងថា៖ «បច្ចុប្បន្នគ្រាប់ស្វាយចន្ទីត្រូវបាននាំចេញទាំងជាប់សំបកក្នុងតម្លៃចន្លោះពី ១ដុល្លារទៅ ១,៥ដុល្លារ ក្នុង១គីឡូ ប៉ុន្តែបើកែច្នៃរួច តម្លៃអាចកើនឡើងរហូតដល់ទៅ ៣-៤ដង» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 10, 2024 Khmernote

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីត្រូវបាននាំចេញទាំងជាប់សំបកក្នុងតម្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូ ប៉ុន្តែបើកែច្នៃរួចទើបនាំចេញតម្លៃអាចកើនឡើងរហូតដល់ទៅ ៣-៤ដង។ តាមរយៈការបង្ហោះនៅលើផេកផ្លូការនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបានលើកឡើងដូច្នេះថា « កម្ពុជា គឺជាប្រទេសផលិតស្វាយចន្ទីធំជាងគេមួយនៅលើពិភពលោករួចហើយ នៅឡើយតែការច្នៃប៉ុណ្ណោះ។ បច្ចុប្បន្នយើងនាំចេញគ្រាប់ស្វាយចន្ទីទាំងជាប់សំបក ក្នុងរង្វង់ពី ៧០មុឺនតោន ទៅ៨០មុឺនតោន ក្នុងថ្លៃចន្លោះពី១ដុល្លារ ទៅ១,៥ដុល្លារ ក្នុង១គីឡូ ធ្វើឱ្យវិស័យនេះមានទំហំប្រហែល ១ពាន់លានដុល្លាររួចបាត់ទៅហើយ។ ប៉ុន្តែប្រសិនបើយើងកែច្នៃរួចបានធ្វើការនាំចេញវិញ វិស័យនេះនឹងអាចមានសក្តានុពលនាំមកនូវតម្លៃបន្ថែមកើនឡើងរហូត ៣-៤ដង លើសពីនេះ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាអនុម័តលើគម្រោងធំៗ ១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារអាមេរិកបន្ថែមទៀតនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 10, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចុះហត្ថលេខាអនុម័តលើគម្រោងធំៗ១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារអាមេរិក ដើម្បីបើកឱកាសវិនិយោគ និងទាក់ទាញអ្នកវិនិយោគមកថ្មីៗនៅកម្ពុជាបន្ថែមទៀត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២.៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១៣០ពាន់កន្លែង។ នេះជាលទ្ធផលខិតខំប្រឹងប្រែង៨ខែមកនេះ ។ សម្តេចធិបតី

  • នៅសល់ប្រមាណ ៣សប្ដាហ៍ទៀត រដ្ឋបាលសារពើពន្ធ នឹងចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥៨ ដែលបានចេញផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ពោលគឺនៅសល់ប្រមាណ ៣សប្តាហ៍ទៀតប៉ុណ្ណោះ រដ្ឋបាលសារពើពន្ធ នឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤។ ពន្ធលើមធ្យោបាយដឹកជញ្ជូន ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវអនុវត្ត ចំពោះមធ្យោបាយដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងផ្លូវគោក និងផ្លូវទឹក ដូចជា កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត

  • សិង្ហបុរី ក្លាយជាទីក្រុងមានជាងគេលំដាប់ទី៤ លើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    សិង្ហបុរី បានមើលឃើញពីការកើនឡើងបុគ្គលដែលមានទ្រព្យលើសពី ១លានដុល្លារចំនួន ៣៤០០នាក់ កាលពីឆ្នាំ២០២៣ ដែលធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន VNExpress កាលពីថ្ងៃទី០៨ ខែឧសភាព​ ឆ្នាំ២០២៤។ បើយោងតាមរបាយការណ៍របស់ The Straits Times ដោយដកស្រង់សម្តីអ្នកប្រឹក្សា​លើ​ការ​វិនិយោគ​នៅ​បរទេស Henley & Partners ឈ្មោះថា “2024 Wealthiest Cities Report” បានបង្ហាញថា បច្ចុប្បន្នសិង្ហបុរី មានសេដ្ឋីប្រាក់លានចំនួន ២៤៤ ៨០០នាក់ ហើយសេដ្ឋីដែលមានទ្រព្យសម្បត្តិចាប់ពី ១០០លានដុល្លារឡើងមានចំនួន ៣៣៦នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានដុល្លារមានចំនួន

  • សហគមន៍កសិកម្មចំនួន ៣ ក្នុងចំណោមសហគមន៍សរុបចំនួន ៧៤ក្នុងខេត្តបាត់ដំបង គ្រោងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ត្រីជំនាញកសិកម្មខេត្តបាត់ដំបង បានថ្លែងថា សហគមន៍កសិកម្មចំនួន ៣ ក្នុងចំណោមសហគមន៍សរុបចំនួន ៧៤ក្នុងខេត្តបាត់ដំបង គ្រោងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងធ្វើឱ្យសហគមន៍ទាំងនេះ កាន់តែមានភាពរីកចម្រើនជាងមុន។ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សហគមន៍កសិកម្មទំនើប គឺសំដៅទៅលើ ការផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករ ពីទម្លាប់នៃការធ្វើកសិកម្មបែបប្រពៃណី មកជាការធ្វើផលិតកម្មរួមក្នុងសហគមន៍, ផ្តោតលើការដំាដុះបែបសុវត្ថិភាព , មានផែនការផលិតកម្មរួមច្បាស់លាស់, មានការគ្រប់គ្រងស្តង់ដារបច្ចេកទេសត្រឹមត្រូវ, មានការទិញធាតុចូល (ជី ថ្នាំ សម្ភារកសិកម្ម) សម្រាប់ប្រើប្រាស់រួម,

  • រយៈពេល៤ខែ ឆ្នាំ២០២៤ នេះ កម្ពុជារកចំណូលបានជាង ៨៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ខណៈតំបន់អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2024 Khmernote

    យោងតាមទិន្នន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៨៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ខណៈតំបន់អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ។ ជាមួយគ្នានេះដែរ ពីខែមករា ដល់ខែមេសា កម្ពុជាសម្រេចបានការនាំចេញអង្ករជាង ២៤៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៧០.២០លានដុល្លារ ទៅកាន់គោលដៅដែលបាននាំចេញមានចំនួន ​៦០ប្រទេស ក្នុងនោះតំបន់អឺរ៉ុប នាំមុខគេដោយបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១០៥ ៧៩៩ តោន ឬស្មើ ៨១,៦២លានដុល្លារ ខណៈប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន

  • ថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព នឹងចាប់ផ្តើមដោយផ្តល់ឱកាសការងារជាង ៥ពាន់ កន្លែងដល់យុវជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 8, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ ពិព័រណ៍ការងារ និងមគ្គទេសន៍អាជីព នឹងត្រូវចាប់ផ្តើមហើយ ដោយមានរយៈពេល២ថ្ងៃជាប់គ្នា គឺនាថ្ងៃទី ៩-១០ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅអាគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់។ ក្រុមហ៊ុន និងសហគ្រាសធំៗចំនួន ២០ ក៏បានត្រៀមរួចរាល់ផងដែរ ក្នុងការផ្តល់ឱកាសការងារភ្លាមៗសរុបចំនួន ៥៤០០ កន្លែងដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។ ពិព័រណ៍ការងារដ៏ធំនេះ ត្រូវរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ

  • សម្ដេចតេជោ ហ៊ុន​ សែន ស្នើឱ្យកាតាបើកការហោះហើរត្រង់ឡើងវិញ និងវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនៅកម្ពុជា នាំចេញទៅក្រៅប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 8, 2024 Khmernote

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេស​កាតាបើកការហោះហើរត្រង់រវាងកាតា និងកម្ពុជាឡើងវិញ និងស្នើពិនិត្យលទ្ធភាពជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី ឬបង្កើតរោងម៉ាស៊ីនកិនស្រូវ ផលិតជាអង្ករនៅកម្ពុជា នាំចេញទៅក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានស្នើបែបនេះ នៅក្នុងឱកាសដែលសម្ដេចតេជោ អនុញ្ញាតឱ្យឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា (State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ