ព័ត៌មានចុងក្រោយ
  • រដ្ឋមន្ត្រីក្រសួងកសិកម្ម គូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើប មានការធ្វើផលិតកម្មធំរួម ទទួលបានផលចំណេញទាំងអស់គ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជំរុញធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និងទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការកែលម្អសហគមន៍នូវចំណុចខ្វះខាតឱ្យមានភាពល្អរឹងមាំ និងបន្តអ្វីដែលជាភាពខ្លាំងរបស់ពួកគាត់ លើគ្រប់អនុវិស័យទាំងអស់ទាំងកសិកម្ម ព្រៃឈើ ជលផល សត្វ និងកៅស៊ូ

  • ប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហើបថា ការ​នាំ​ចូល​អង្ករ​បាន​តិច​ជាង ៥% នៃ​តម្រូវការ​ក្នុងប្រទេស ខណៈទីភ្នាក់ងារភ័ស្តុភាររដ្ឋ ព្យាករថា តម្រូវការ​អង្ករ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​២០២៤​ នេះ នឹង​ឡើង​ដល់ ​៣១,២​លាន​តោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2024 Khmernote

    លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣ ខែឧសភា ថ្មីៗនេះ បានបង្ហើបថា ការនាំចូលអង្ករតាមរយៈទីភ្នាក់ងារភ័ស្តុភាររដ្ឋ (Bulog) សម្រេចបានតិចជាង ៥% នៃតម្រូវការសរុបរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន vietnamplus កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារភ័ស្តុភាររដ្ឋ បាន​ព្យាករ​ថា​ តម្រូវការ​អង្ករ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​២០២៤​ នឹង​ឡើង​ដល់ ​៣១,២​លាន​តោន ដែលចំនួននេះ បាន​ន័យ​ថា ការ​នាំ​ចូល​អង្ករ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​សម្រេច​បាន​ត្រឹម​តែ ៤,១% នៃ​តម្រូវ​ការ​សរុប​ក្នុង​ប្រទេស។ ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ផងដែរថា ការនាំចូលអង្ករចាំបាច់ត្រូវធ្វើឡើង ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់។

  • កម្ពុជា ចង់អោយចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាចំពោះសមាជិកគណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងប្រចាំទីក្រុងគុនមីញ ដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។ ថ្លែងក្នុងសន្និសីទ China-Cambodia Industrial Cooperation Promotion Conference កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ឯកឧត្តម ស៊ាង

  • កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករសរុបជាង ៨៧០លានដុល្លារក្នុង ៤ខែដំបូងឆ្នាំ២០២៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីនៃមន្ទីកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបង មានម៉ាស៊ីនកិនស្រូវចំនួន ៦៥៨គ្រឿង ក្នុងនោះខ្នាតធំតាមស្តង់ដារសម្រាប់ផលិតជាអង្ករ នាំចេញទៅក្រៅប្រទេសមានចំនួន ១១៤គ្រឿង ខ្នាតមធ្យមមានចំនួន ២៦១គ្រឿង និងខ្នាតតូចមាន ២៨៣គ្រឿង ហើយក្នុងនោះមានឡសម្ងួតស្រូវមានចំនួន ៩៦គ្រឿងផងដែរ។ លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានឆ្នាំមុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតធំទូទាំងខេត្តបាត់ដំបងជួបបញ្ហាប្រឈមដោយខ្វះដើមទុនប្រមូលទិញស្រូវស្តុកទុក ខណៈគ្រានោះឡសម្ងួតស្រូវ ក៏នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យសង្វាក់ផលិតកម្មដើរយឺត រហូតដល់ចុងឆ្នាំ២០២៣ រោងម៉ាស៊ីនខ្នាតធំក្នុងខេត្តទាំង១១៤គ្រឿង បានដំណើរការបានល្អប្រសើរឡើងវិញចន្លោះពី ៧០-៩០ ភាគរយនៃសង្វាក់ផលិតកម្ម។ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានទីតាំងនៅស្រុកថ្មគោលខេត្តបាត់ដំបង លោក

  • ស្អែកនេះ! ក្រុមហ៊ុន សហគ្រាសធំៗចំនួន ៧២ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង ដាក់ពាក្យភ្លាម សម្លាសភ្លាម នៅក្នុងពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ស្អែកនេះ ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ឆ្នាំ២០២៤ រយៈពេលពីរថ្ងៃនឹងចាប់ផ្តើមហើយចាប់ពី ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ នេះ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ ក្រុមហ៊ុន សហគ្រាសធំៗចំនួន ៧២ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណៈជន។ យុវជន សូមត្រៀម CV ដើម្បីចូលរួមដាក់ពាក្យ

  • អភិបាលខេត្តកំពត ប្តេជ្ញាធ្វើឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងសំណូមពរដល់ប្រតិបត្តិករ អាជីវករ កុំដំឡើងថ្លៃ មានភាពស្មោះត្រង់ ដើម្បីចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តកំពត បានប្តេជ្ញាថានឹងធ្វើឱ្យខេត្តកំពតក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រដ្ឋបាលខេត្តមានគម្រោងជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ខេត្ត ទន្ទឹមនឹងនោះឯកឧត្តមក៏បានសំណូមពរដល់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសប្រតិបត្តិករ និងអ្នកផ្តល់សេវាទេសចរណ៍ អាជីវករ សូមចូលរួមរក្សាសេចក្តីថ្នៃថ្នូរ និងកិត្តិយសរបស់ខេត្ត តាមរយៈការទទួលបដិសណ្ឋាកិច្ចល្អ រមណីយដ្ឋានស្អាត និងសេវាកម្មជឿទុកចិត្តបាន។ ថ្លែងក្នុងពិធីកិច្ចប្រជុំរវាងរដ្ឋបាលខេត្តជាមួយវិស័យឯកជន ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តកំពត នៅសាលសន្និសិទបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី១៤ ខែឧសភា ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ដោយផ្អែកតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងផ្អែកតាមសក្តានុពលរបស់ខេត្តកំពត រដ្ឋបាលខេត្តនឹងធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាវិស័យស្នូល ដើម្បីជួយទ្រទ្រង់ដល់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។

  • កម្ពុជា ជំរុញការងាកទៅរកការសាងសង់អគារដែលកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ដើម្បីកាត់បន្ថយការឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញអន្តរជាតិ កំពុងរួមគ្នាគិតអំពីការសាងសង់អគារដែលកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីជាផ្នែកមួយកាត់បន្ថយការឡើងកម្តៅផែនដី ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ «គម្រោងយុទ្ធសាស្ត្រប្រព័ន្ធអកម្មត្រជាក់នៅកម្ពុជា» បាននិងកំពុងដឹកនាំដោយក្រសួងបរិស្ថាន សហការជាដៃគូដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងគាំទ្រការអនុវត្តពីអង្គការសហប្រជាជាតិសេដ្ឋកិច្ច និងគណៈកម្មការសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងបរិស្ថានអង្គការសហប្រជាជាតិកម្មវិធី(UNEP) ក្នុងគោលដៅក្នុងការកាត់បន្ថយតម្រូវការថាមពល និងការកាត់បន្ថយបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធីសាស្ត្រត្រជាក់អកម្មក្នុងសំណងអគារ។ គម្រោងនេះ មានដាក់បញ្ចូលការអនុវត្តការរចនាស្ថាបត្យកម្ម និងការរៀបចំទីក្រុង តាមរយៈការ រចនាអគារដែលមានលក្ខណៈលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអគារសន្សំសំចៃអគ្គីសនី បូករួមទាំងការធ្វើឱ្យបរិស្ថានជុំវិញអគារមានភាពបៃតង។ ក្នុងកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្តគម្រោង យុទ្ធសាស្ត្រ ប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដែលបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ លោកស្រី Kim

  • អ្នកតាមខេត្តត្រៀមឲ្យហើយទៅ ចាប់ផ្ដើមពីថ្ងៃទី១៩ ឧសភា នេះទៀតហើយ Boostrong
    Boostrong
    Boostrong May 13, 2024 Khmernote

    ទីបំផុត ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី ឈ្នះរង្វាន់ម៉ូតូថ្មី ទូរស័ព្ទដៃទំនើប នឹងបន្តបេសកកម្មស្វែងរកអ្នកខ្លាំងបីស្រ្តីយូរជាងគេតាមបណ្ដាខេត្តក្រុងទូទាំងប្រទេស ហើយទីតាំងប្រកួតមុនគេ គឺនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥រសៀលតទៅ។ ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី ជាមហាព្រឹត្តិការណ៍ប្រកួតបីស្រ្តីដំបូងគេ បំបែកកំណត់ត្រាពិភពលោក លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីដោយក្ដីស្រលាញ់ច្រើនជាងគេ និងជាមហាព្រឹត្តិការណ៍តែ១គត់ ធ្វើឱ្យបុរសបង្ហាញក្ដីស្រលាញ់ចំពោះស្រ្តី លើកតម្កើងស្រ្តី បង្កើនចំណងភក្ដីក្នុងគ្រួសារកាន់តែរឹងមាំ និងបង្ហាញភាពកតញ្ញូចំពោះអ្នកមានគុណ។ លើសពីនេះ ប៊ូសស្រ្តងធ្លាប់ផ្ដល់រង្វាន់ជាច្រើនដល់ជ័យលាភី រួមមានឡានថ្មីខ្លាញ់គោ ម៉ូតូថ្មី និងទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង ធ្វើឱ្យល្បីល្បាញទូទាំងប្រទេស។ ដូច្នេះបងប្អូនតាមបណ្ដាខេត្តក្រុងត្រៀមខ្លួនចុះឈ្មោះប្រកួតបីស្រ្តីឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ជាពិសេសបងប្អូនអ្នកខេត្តត្បូងឃ្មុំ អាចចុះឈ្មោះឥឡូវនេះរហូតដល់ថ្ងៃទី១៩