ឱកាសល្អ! អគ្គនាយដ្ឋានពន្ធដារប្រកាសរើសមន្ត្រីជាប់កិច្ចសន្យា ៦៣រូប ចូលបម្រើការងារក្នុងផ្នែកសំខាន់ៗចំនួន ៥
សេដ្ឋកិច្ច May 23, 2024 Khmernote

អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៦៣នាក់ សម្រាប់បម្រើការងារនៅក្នុងផ្នែកសំខាន់ៗចំនួន ៥ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានពន្ធដារ ផ្នែកសំខាន់ៗចំនួន ៥ នោះរួមមាន៖
១.ផ្នែករដ្ឋបាល ចំនួន ៥នាក់
២.ផ្នែកបំបន្លែងទិន្នន័យ ចំនួន ១៩នាក់
៣.ផ្នែកគាំទ្រដឹកជញ្ជូន ចំនួន ១៥នាក់
៤.ផ្នែកគាំទ្របច្ចេកទេស ចំនួន ៨នាក់
៥.ផ្នែកគាំទ្រសេវាកម្មអេឡិកត្រូនិកនិងពន្ធដារ ចំនួន ១២នាក់
៦.ផ្នែកពហុព័ត៌មាន ចំនួន ៤នាក់

សម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចធ្វើការដាក់ពាក្យបាន ដោយកាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទី។

ចំពោះពាក្យស្នើសុំចូលបម្រើការងារសូមទាញយក (Download) ទម្រង់ពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យា នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទម្រង់ប្រវត្តិរូបសង្ខេបនៅក្នុងគេហទំព័រ www.tax.gov.kh ឬស្ពន QR Code ខាងក្រោម។

ជាមួយគ្នានេះ ទីកន្លែងទទួលពាក្យ និងឯកសារភ្ជាប់ សូមផ្ញើពាក្យស្នើសុំចុះឈ្មោះប្រឡងប្រជែងចូលបម្រើការងារ និងទម្រង់ប្រវត្តិរូបសង្ខេប ដែលបានបំពេញព័ត៌មានទាំងអស់ ដោយមានចុះហត្ថលេខាសាម៉ីខ្លួន រួមទាំងភ្ជាប់ឯកសារផ្សេងៗដែលបានស្តែន (Scan) ជា PDF File ទៅកាន់សារអេឡិចត្រូនិកដែលមានអាស័យដ្ឋាន recruit@tax.gov.kh ដោយភ្ជាប់មកជាមួយនូវ៖

-ពាក្យស្នើសុំចូលរួមប្រឡងប្រជែងចូលបម្រើការងារ
-ប្រវត្តិរូបសង្ខេប(មានបិទរូបថត ៤ x ៦)
-សេចក្ដីចម្លងសញ្ញាបត្រ (ដែលមានបញ្ជាក់ត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច)
-សេចក្តីចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬលិខិតឆ្លងដែន
-លិខិតបញ្ជាក់ការងារ ឬឯកសារផ្សេងៗពាក់ព័ន្ធនឹងការងារ។

សម្រាប់ព័ត៌មានទាក់ទងនឹងលក្ខខណ្ឌតាមផ្នែកនីមួយសូមអានលម្អិតបន្ថែមនៅខាងក្រោម៖