ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនផលិតកម្មកូរ៉េឈានមុខគេ SM Entertainment  កំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងឱកាសនៃជំនួប លោកប៉ាក សុងជីន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី

  • អស្ចារ្យណាស់! ក្រុមហ៊ុនជប៉ុនមួយ ទទួលបានជោគជ័យក្នុងការបង្កើតសិប្បកម្មនៅកម្ពុជា ច្នៃដើមកំប្លោកចម្រាញ់ចេញជាស្រាសម្យ៉ាងដ៏ប្រណិត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2024 Khmernote

    ក្រុមហ៊ុនជប៉ុនមួយ ទទួលបានជោគជ័យក្នុងការផលិតស្រាសម្យ៉ាង (Craft gin with bioethanol) ដែលចម្រាញ់ និងច្នៃចេញពី ដើមកំប្លោក នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ ទន្ទឹមនឹងនេះដែរ បើតាមការចុះផ្សាយរបស់ផេកផ្លូវការ Japan – The Government of Japan ដែលមានអ្នកតាមដានជាង ៣លាននាក់ បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនមួយ កំពុងជួយសហគមន៍នៅកម្ពុជា កែច្នៃកាកសំណល់ទៅជារបស់ដ៏អស្ចារ្យ តាមរយៈការផលិតស្រាសម្យ៉ាងដែលចម្រាញ់ និងច្នៃចេញពី ដើមកំប្លោក។ ប្រភពខាងលើបានបញ្ជាក់ឱ្យដឹងថា

  • សញ្ញាល្អ! នាយករដ្ឋមន្រ្តីកូរ៉េ បញ្ជាក់ថា កម្ពុជាជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2024 Khmernote

    ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា កម្ពុជាគឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ ប្រសាសន៍របស់ នាយករដ្ឋមន្រ្តីកូរ៉េ បានលើកឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម ហាន់ ដុកស៊ូ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន

  • កម្ពុជា-កូរ៉េ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2024 Khmernote

    នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៦ បន្ថែមទៀត ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពិធីចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងបន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះផងដែរ។ បើតាមការចុះផ្សាយនៅលើផេកផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា អនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ដូចជា៖ ១. អនុស្សរណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ

  • សាធារណរដ្ឋកូរ៉េ ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួនសរុបប្រមាណ ៧៥១លានដុល្លារ ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2024 Khmernote

    សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋកូរ៉េ សរុបប្រមាណ ៧៥១លានដុល្លារ ក្នុងឆ្នាំ២០២៣ ឈរលើលេខរៀងទី១១ នេះបើយោងតាមការដកស្រង់ចេញពីការចុះផ្សាយនៅលើ ផេកផ្លូវការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ។ លើសពីនេះទៅទៀត លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។ សូមបញ្ជាក់ផងដែរថា កម្ពុជា-កូរ៉េ បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)

  • វិនិយោគិនកម្ពុជា និងកូរ៉េ ជាង៣០០នាក់ តំណាងឱ្យ ១៩៨ ក្រុមហ៊ុន បានជួបជុំគ្នានៅក្នុងវេទិកាធុរកិច្ចមួយនៅទីក្រុងសេអ៊ូល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2024 Khmernote

    យោងតា​មការចុះផ្សាយនៅលើ ផេកផ្លូវការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយក្នុងវេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន។ សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ

  • ពន្ធដារ បញ្ជាក់ថា ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត នឹងផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2024 Khmernote

    ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះការស្នើសុំកែតម្រូវលិខិតប្រកាសពន្ធដោយស្ម័គ្រចិត្ត នឹងផុតកំណត់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៥៩ នេះ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលស្ម័គ្រចិត្តចូលខ្លួនស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញ ដោយផ្អែកលើមូលដ្ឋាន នៃការភាន់ច្រឡំ ឬការភ្លាំងភ្លាត់ នៅមានពេលវេលារហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ដើម្បីទទួលបានការលើកលែងទណ្ឌកម្ម រដ្ឋបាលរួមមាន ពន្ធបន្ថែម ការប្រាក់ និងការផាកពិន័យជាប្រាក់ទាំងស្រុង លើការស្នើសុំកែតម្រូវនេះ។ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់បន្ថែមផងដែរថា ការលើកលែងទណ្ឌកម្មរដ្ឋបាលនេះអនុវត្តចំពោះតែ៖ ១. ការស្នើសុំកែតម្រូវបញ្ជីគណនេយ្យ និងលិខិតប្រកាសពន្ធឡើងវិញលើប្រតិបត្តិការដែលកើតឡើងមុនការិយបរិច្ឆេទខែមករា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។

  • ក្រុមសេដ្ឋវិទូរបស់ AMRO ព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះនឹងមានកម្រិតខ្ពស់ជាងឆ្នាំមុន ប៉ុន្តែក៏អាចប្រឈមនឹងហានិភ័យមួយចំនួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2024 Khmernote

    ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅតែបន្តមានសុទិដ្ឋិនិយមចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករថា កំណើននៅឆ្នាំ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ២០២៥ ខាងមុខ។ ការព្យាករនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ ជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដើម្បីសម្ដែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលនៃការវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបេសកកម្មបានមកបំពេញបេសកកម្មរយៈពេលពីរសប្តាហ៍កន្លងមក។ នាឱកាសនោះ AMRO ក៏បានព្យាករផងដែរថា អតិផរណារំពឹងបន្តមានកម្រិតទាបត្រឹម ២,៥%