ព័ត៌មានចុងក្រោយ
  • ឯកឧត្តម ប៉ែន បូណា៖ សេដ្ឋកិច្ចកម្ពុជាឈរក្នុងលំដាប់ទី១ នៅអាសុីអាគ្នយ៍ និងឈរលំដាប់ទី៣ ក្នុងចំណោម ២០ប្រទេសនៅក្នុងតំបន់អាសុីដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្រោយពីវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 23, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានងើបឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ខណៈ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការជំរុញកំណើនសេដ្ឋកិច្ច ហើយថា ថ្មីៗនេះវិទ្យាស្ថានមួយដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេសុីបានចេញនូវរបាយការណ៍មួយដោយបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា មានសន្ទុះងើបឡើងវិញលឿនជាងគេនៅក្នុងចំណោមប្រទេសអាស៊ាន ក្នុងឆ្នាំ២០២៤នេះ ដោយឈរនៅក្នុងលំដាប់ទី១ នៅអាសុីអាគ្នយ៍ និងឈរក្នុងលំដាប់ទី៣ ក្នុងចំណោម ២០ប្រទេសនៅក្នុងតំបន់អាសុី ដែលគេចាត់ទុកថាមានសេដ្ឋកិច្ចលូតលាស់ខ្លាំងក្រោយពីវិបត្តិជំងឺកូវីដ-១៩ នៅក្នុងអត្រាដែល កម្ពុជាត្រូវបានគេព្យាករណ៍នោះថាមាន ៦.១ភាគរយ នៅក្នុងឆ្នាំ២០២៤នេះ។ ការថ្លែងរបស់ឯកឧត្តម ប៉ែន បូណា

  • ធូបខ្មែរនៅតែពេញនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ពិសេសអ្នកស្រុកអង្គរ ខេត្តសៀមរាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 22, 2024 Khmernote

    ភ្នំពេញ៖ បច្ចុប្បន្នធូបខ្មែរនៅមានការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពិសេសអ្នកស្រុកអង្គរ ខេត្តសៀមរាបដែលធូបទាំងនេះ ត្រូវបានផលិតដោយអ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមានគុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្សមានវ័យចំណាស់ប៉ុណ្ណោះ។ អាជ្ញាធរជាតិអប្សរា បានពណ៌នាលើការគាំទ្រដោយប្រើប្រាស់ធូបខ្មែរនេះថា ប្រៀបបានជាការថែរក្សាចំណេះដឹង និងជំនាញបន្តដល់​កូនចៅ​ជំនាន់ក្រោយដែលមនុស្សនៅក្នុងតំបន់អង្គរ តែងតែចែករំលែកពីមួយជំនាន់ទៅមួយជំនាន់មិនឱ្យបាត់បង់ ទើបនៅតំបន់អង្គរ​មានវប្បធម៌សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងភូមិស្រុក។ ប្រភពដដែលបន្តថា ក្រុមការងារស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា តែងតែខិតខំចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់អង្គរ មកផ្សព្វផ្សាយ និងសូមគាំទ្រចំពោះការថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យមានភាពរស់រវើក ថែមទាំងលើកទឹកចិត្តឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ទោះបីរងសម្ពាធពីខាងក្រៅ ប្រព័ន្ធធនាគារកម្ពុជា នៅបន្តមានភាពរឹងមាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 21, 2024 Naren

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអះអាងថា ប្រព័ន្ធធនាគារកម្ពុជាបន្តមានភាពរឹងមាំ​បើទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារបានបន្តកើនឡើង ។ ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ “របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣” នៅមណ្ឌលសិក្សាបច្ចេកទេស​ធនាគារកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី បានគូសរំលេចថា ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភព​លោកត្រូវបានវាយតម្លៃថាមានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរ​ណាសកលក៏ដោយ។ ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា ៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុស​គ្នាតាម​វិស័យ។ ទន្ទឹមនេះ អត្រាអតិផរណាបានថយចុះមកត្រឹម ២,១ភាគរយ ស្របតាមនិន្នាការអតិផរណាក្នុងតំបន់ និងការធ្លាក់ថ្លៃប្រេង​នៅ​លើទីផ្សារអន្តរជាតិ។ លោកជំទាវបណ្ឌិត បានបន្តថា​

  • រយៈពេលប្រាំខែ កម្ពុជា​ទទួលបានការវិនិយោគ ​១៤៧គម្រោង​ ជាមួយទឹកប្រាក់ជាង​ ២,៧០០​លានដុល្លា​រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 21, 2024 Naren

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែឧសភានេះ បានឱ្យដឹងថារយៈពេលប្រាំខែគិត​ចាប់ពី​ខែមករាដល់​ខែឧសភា ២០២៤​នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគដែល​ចុះបញ្ជី​ក្នុង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចំនួន​១៤៧ម្រោង មានទឹកប្រាក់​វិនិ​យោគ​សរុប​ ប្រមាណ២ ៧០០​លានដុល្លារ​អាមេរិក។ ក្នុង​ពិធីសំណេះសំណាល​ជា​មួយ​ពលរដ្ឋ​ និងពលករ​កូរ៉េ ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីពេលកន្លងថ្មីកន្លងទៅនេះ(ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤)។ សម្ដេច​​​ធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើលទ្ធផលនេះថា ​ នេះគឺជា​លទ្ធផល​ដែលបានមកពីកា​រដើរទាក់ម៉ូយ​របស់​សម្ដេច ​​និងមន្ត្រី​ជាន់ខ្ពស់​ផ្សេងៗទៀត ហើយលទ្ធផល​នេះ​​ក៏មិនទាន់គិត​ចាប់តាំងពីការ​កកើត​រាជរដ្ឋាភិបាល​ថ្មីក្នុងអំឡុ​​ងខែ​សីហា ឆ្នាំ២០២៣​នោះដែរ ពោលគឺគិតពី​ខែមករា ដល់ខែ ឧសភា ២០២៤នេះតែប៉ុណ្ណោះ ។ សម្ដេចធិបតីបាន​បន្ថែមថា​

  • ទូតឥណ្ឌា បញ្ជាក់ថា ការតភ្ជាប់ការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន នឹងដំណើរការក្នុងពេលឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 21, 2024 Khmernote

    លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដំណើរការក្នុងពេលឆាប់ៗនេះ។ លោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់បែបនេះ នៅក្នុងជំនួបជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០

  • ឱកាសល្អ! ក្រសួងពាណិជ្ជកម្ម បើកឱ្យវិនិយោគិន និងផលិតករកម្ពុជា ពិសេសធុរកិច្ចក្នុងវិស័យកែច្នៃកសិផល ដាក់ពាក្យចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើកទី៧ នៅទីក្រុងសៀងហៃ នាខែវិច្ឆិកាខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 21, 2024 Khmernote

    ក្រសួងពាណិជ្ជកម្ម បើកឱកាសឱ្យធុរជន សហគ្រិន វិនិយោគិន និង ផលិតករកម្ពុជា ពិសេសធុរកិច្ចក្នុងវិស័យកែច្នៃកសិផលដូចជាអង្គរ ស្វាយចន្ទី ម្រេចនិងគ្រឿងទេសជាដើម ម្ហូបអាហារកែច្នៃ គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យដឹកជញ្ជូននិងភស្តុភាកម្ម និងវិស័យ ពាក់ព័ន្ធផ្សេងៗទៀតដែលទើបបង្កើតថ្មី អាចដាក់ពាក្យចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំមួយ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ តាមរយៈសេចក្ដីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និង ផលិតករទាំងអស់ ដែលកំពុងធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា ក្រសួងនឹងបន្តដឹកនាំ ប្រតិភូពាណិជ្ជកម្មទៅរៀបចំនិងចូលរួម ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលអន្តរជាតិចិនលើក

  • សាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជា នៅលំដាប់ទី៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 20, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ កូរ៉េខាងត្បូង បានផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជា រហូតទាល់តែសាធារណរដ្ឋកូរ៉េ បានក្លាយជាដៃគូអភិវឌ្ឍន៍ជាមួយកម្ពុជាលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងជប៉ុន។ ជាមួយគ្នានោះ សាធារណរដ្ឋកូរ៉េ ក៏កំពុងក្លាយជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មសំខាន់ឡើងជាលំដាប់​​របស់ប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត​​ នារាត្រីថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ២០២៤នេះឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មកូរ៉េខាងត្បូង-កម្ពុជា កើនដល់ ៧៥០លានដុល្លារ។ ចំពោះការវិនិយោគផ្ទាល់ពីសាធារណរដ្ឋកូរ៉េនៅកម្ពុជា​ មានជាង ៥ពាន់លានដុ​​ល្លារ គិតមកដល់ពេលបច្ចុប្បន្ននេះ។

  • កម្ពុជារកចំណូលបាន ៤០០លានដុល្លារ ពីការនាំចេញកៅស៊ូក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 20, 2024 Khmernote

    ប្រទេសកម្ពុជា រកចំណូលបានពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ ដែលគិតជាទឹកប្រាក់សរុបសរុបចំនួន ៤០២លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ ២០២៤ បានកើនឡើង ៩៤,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ តម្រូវការជ័រកៅស៊ូ នៅក្នុងស្រុករបស់ប្រទេសកម្ពុជា បានមានការកើនឡើងជាបន្តបន្ទាប់ ក្រោយការមកដល់រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣កន្លែង ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន ក្នុងនោះគឺរោងចក្រទី១ ស្ថិតនៅខេត្តស្វាយរៀង, រោងចក្រទី ២ ស្ថិតនៅខេត្តព្រះសីហនុ និងរោងចក្រទី៣ ស្ថិតនៅខេត្តក្រចេះ ដែលខុសពីការពីមុន ប្រទេសកម្ពុជា នាំចេញជ័រកៅស៊ូស្ទើរទាំងស្រុងទៅទីផ្សារក្រៅប្រទេស។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ