ព័ត៌មានចុងក្រោយ
  • ទេសាភិបាលធនាគារជាតិ ក្រើនរំលឹកឱ្យប្រុងប្រយ័ត្ន ចំពោះការបបួលវិនិយោគរយៈពេលខ្លី ដែលផ្តល់នូវផលចំណេញច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 24, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន​កុំឱ្យ​ចាញ់​បោក​ ការបបួលដាក់ទុន​វិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេល​ខ្លី​ដែលត្រូវបានសន្យាដោយជនឆបោកមួយ​ចំនួន​បង្កើតក្រុមតេលេក្រាមកៀរគរឱ្យដាក់ទុនវិនិយោគរួមជាមួយខ្លួន។ តាមរយៈបណ្តញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវបានបញ្ជាក់ថា «ពួកគេប្រមូលរូប បង់លុយតាមប្រព័ន្ធ​ធនាគារ ដើម្បីជានុយឲ្យឃើញថាមានគេវិនិយោគជាមួយពួកគេ។ តែបើពិនិត្យឱ្យច្បាស់អ្នកទទួលប្រាក់នីមួយៗមាន​ឈ្មោះខុសៗ​គ្នាទាំងអស់។ បានន័យថា លុយមិនចូលក្រុមហ៊ុនបោកប្រាស់នោះទេ គឺគ្រាន់តែលួចរូបគេមកប្រើ ដោយពេលខ្លះម្ចាស់ខ្លួនមិន​ទាំងដឹងខ្លួនផង»។ គួរជម្រាបថា តាមពុទ្ធិមូលបត្រនៃនិយ័តករមូលបត្រកម្ពុជា លេខ៨៨ ដែលចេញផ្សាយឆ្នាំ២០២៣ បានបញ្ជាក់ថា មានគម្រោងវិនិយោគមិនស្របច្បាប់ជាច្រើនករណីកើតឡើង ដែលបាន​ផ្ដល់​ផលអាក្រក់ដល់កម្ពុជា ដែលមានដូចជា៖ ១. ករណីជួញដូររូបិយបណ្ណអន្តរជាតិ (Forex) ក្នុងឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានដំណើរការដោយក្រុមបុគ្គលតូចមួយ

  • ធនាគារពិភពលោក អនុម័តឥណទាន ៤០លានដុល្លារអាមេរិក សម្រាប់គម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជាដើម្បីរកការងារបានកាន់តែល្អ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 24, 2024 Khmernote

    ទីក្រុងវ៉ាស៊ីនតោន ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ — ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក នៅ​ថ្ងៃព្រហស្បតិ៍នេះ បាន​អនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិក សម្រាប់​គម្រោង​មួយ​ដែល​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជាប្រមាណ ៣៣ ០០០នាក់ តាមរយៈ​ការកែលម្អ​ការ​បណ្តុះបណ្តាលជំនាញ​ និងសេវាកម្មទីផ្សារការងារ​។ ​ឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក(IDA)នេះ សំដៅ​លើកកម្ពស់គុណភាព និងជំនាញ​ពាក់​ព័ន្ធ​ការងារ​នៅ​ក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស និងជួយ​បង្កើនលក្ខណៈសម្បត្តិ​ទទួល​បាន​ការងារ និងរកប្រាក់ចំណូលបាន​របស់កម្មករ។ ឥណទាន​នេះ​​នឹងជួយ​ទ្រទ្រង់​ដល់គម្រោង “ជំនាញសម្រាប់ទទួល​បាន​ការងារកាន់តែប្រសើរ”​ (Skills for Better Jobs) ដែលធ្វើ​ការ​ពង្រឹងការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, កែលម្អការណែនាំអំពីអាជីព និងការជួយរកការងារធ្វើ, និងធ្វើ​ការ​​ពាក់​ព័ន្ធ​ជាមួយនិយោជកឱ្យ​បាន​កាន់តែប្រសើរនៅក្នុង​ការ​រៀបចំបង្កើតកម្មវិធីបណ្តុះបណ្តាល។ សេដ្ឋកិច្ច និងការងាររបស់កម្ពុជាមាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ​នេះ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

  • សញ្ញាល្អ! ប្រធានក្រុមហ៊ុនជប៉ុន Nikkei Inc. ប្តេជ្ញាជួយផ្សព្វផ្សាយ និងណែនាំក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 24, 2024 Khmernote

    ទីក្រុងតូក្យូ, ប្រទេសជប៉ុន៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន Nikkei Inc. ដោយមានការចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសហការី។ នាឱកាសនោះ ប្រធានក្រុមហ៊ុន បានប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំក្រុមហ៊ុនជប៉ុនឱ្យបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា

  • ឱកាសល្អ! អគ្គនាយដ្ឋានពន្ធដារប្រកាសរើសមន្ត្រីជាប់កិច្ចសន្យា ៦៣រូប ចូលបម្រើការងារក្នុងផ្នែកសំខាន់ៗចំនួន ៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 23, 2024 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៦៣នាក់ សម្រាប់បម្រើការងារនៅក្នុងផ្នែកសំខាន់ៗចំនួន ៥ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានពន្ធដារ ផ្នែកសំខាន់ៗចំនួន ៥ នោះរួមមាន៖ ១.ផ្នែករដ្ឋបាល ចំនួន ៥នាក់ ២.ផ្នែកបំបន្លែងទិន្នន័យ ចំនួន ១៩នាក់ ៣.ផ្នែកគាំទ្រដឹកជញ្ជូន ចំនួន ១៥នាក់ ៤.ផ្នែកគាំទ្របច្ចេកទេស ចំនួន ៨នាក់ ៥.ផ្នែកគាំទ្រសេវាកម្មអេឡិកត្រូនិកនិងពន្ធដារ ចំនួន ១២នាក់ ៦.ផ្នែកពហុព័ត៌មាន

  • កម្ពុជា ស្នើឲ្យជប៉ុន ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ដើម្បីជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 23, 2024 Khmernote

    យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សំណូមពរឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។ ការស្នើរបស់ឯកឧត្តម បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងឱកាសជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា នៅដើមអាណត្តិទី៧នេះផងដែរ រាជរដ្ឋាភិបាលបានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន

  • អ្នកស្វាយរៀង ចុះឈ្មោះបីស្រ្តីឥឡូវនេះ មានឱកាសខ្ពស់ឈ្នះម៉ូតូថ្មីពីប៊ូសស្រ្តង Boostrong
    Boostrong
    Boostrong May 23, 2024 Khmernote

    ឱកាសមាស ឱកាសប្រាក់ហើយអ្នកស្វាយរៀង “ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី” ឈ្នះរង្វាន់ម៉ូតូថ្មី ទូរស័ព្ទដៃទំនើបជាច្រើន នឹងបន្តបេសកកម្មស្វែងរកអ្នកខ្លាំងបីស្រ្តីយូរជាងគេ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៥រសៀលតទៅ។ សប្ដាហ៍មុន ប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភីបីស្រ្តីយូរជាងគេ បានរហូត ៤ម៉ោង ៤២នាទី នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឈ្នះម៉ូតូថ្មី ១គ្រឿង ទូរស័ព្ទដៃទំនើប ៥គ្រឿង។ សប្ដាហ៍នេះ បងប្អូនអ្នកស្វាយរៀង ចង់ប្រកួតបីស្រ្តីផ្ទាល់ឈ្នះរង្វាន់ដ៏ច្រើនអស្ចារ្យពីប៊ូសស្រ្តង អាចចុះឈ្មោះឥឡូវនេះ តាមរយៈតំណភ្ជាប់ https://bit.ly/4bnlPSt ឬ ហ្វេសប៊ុកផេកផ្លូវការ BOOSTRONG ឬ

  • អង្ករកម្ពុជា កំពុងពេញនិយម និងលក់ដាច់ជាលំដាប់នៅប្រទេសហ្វាំងឡង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 23, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា អង្ករខ្មែរ ក្នុងម៉ាកយីហោផ្ទាល់របស់ Amru Rice បានដើរដល់ចំនុចទទួលស្គាល់លក់ដាច់ជាប់លំដាប់ក្នុងផ្សារទំនើបនៅ Finland ។​ នេះបើតាមប្រភពពី ក្រុមហ៊ុន។ ក្រុមហ៊ុន អេមរុរាយស៍កម្ពុជា Amru Rice (Cambodia) Co.ltd នាំចេញអង្ករល្អប្រណិត និង អង្ករសិរីរាង្គ ទៅជាង ៤០ ប្រទេសនៅកាន់ពិភពលោក ជាពិសេស ប្រទេសក្នុងសហគមន៍អឺរុប (EU) ចិន អូស្រ្តាលី សហរដ្ឋអាមេរិច និង ទីផ្សេងៗទៀត ។ ជាមួយគ្នានេះ

  • បារាំង ផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេស សម្រាប់គម្រោងសាងសង់ និងស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 23, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី ​ម៉ារី ហេលេនល័រហ្សុង គណៈប្រតិភូនៃទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានលើកឡើងថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតគឺជាគោលដៅចម្បងមួយរបស់ AFD នៅកម្ពុជា សំដៅលើកកម្ពស់លទ្ធភាពទទួលបាន​សេវាទឹកស្អាត និងអនាម័យ។ ​ក្នុនោះ (AFD) បានផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចាំបាច់សម្រាប់គម្រោងសាងសង់ និងស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមទាំងបណ្តាញចែកចាយ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាដើម។ ការលើកឡើងរបស់លោកស្រី បានធ្វើឡើងនៅក្នុង​ឱកាស ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការនានា ពិសេសក្នុងវិស័យទឹកស្អាត ជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២១