- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមហ៊ុនសិប្បករអង្គរ មានបំណងចង់ដាំដើមមនបន្ថែមនៅលើដីទំហំ ១៥ហិកតា ដើម្បីឈានទៅចិញ្ចឹមដង្កូវនាង និងពង្រីកផលិតកម្មសូត្រ សម្រាប់ផ្គត់ផ្គង់ដល់រោងតម្បាញ ខណៈតម្រូវការសូត្រខ្មែរពីអតិថិជនមានកំណើនយ៉ាងគំហុក។ គោលបំណងខាងលើនេះ ត្រូវបានលើកឡើងនៅក្នុង កិច្ចពិភាក្សារវាងលោក ជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ជាអ្នកនាំពាក្យនិងទទួលបន្ទុកការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ ដោយមានការចាត់តាំងពីឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា ជាមួយអ្នកជំនាញផ្នែកដំណាំមន នៃក្រុមហ៊ុនសិប្បករអង្គរ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទីសៅរ៍ ទី១៨ ខែឧសភា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើផេក អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច បានប្រកាសថា អង្ករក្រអូបលេខមួយរបស់កម្ពុជា អីឡូវនេះមានដាក់លក់នៅតាមបណ្តាផ្សារទំនើប និងកន្លែងលក់ទំនិញនានា នៅក្នុងទីក្រុងឡុងប៊ិច នៃប្រទេសសហរដ្ឋអាមេរិកហើយ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការអគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងឡុងប៊ិច នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ លោក គឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ថា «អង្ករផ្កាម្លិះកម្ពុជា ជាអង្ករក្រអូបគុណភាពខ្ពស់ ដែលដាំដុះនៅកម្ពុជា និងនាំចេញទៅសហរដ្ឋអាមេរិក។ អង្ករនេះត្រូវបានគេស្គាល់ថា មានក្លិនផ្កាក្រអូបប្រហើរ ព្រមទាំងទន់ និងរលោងពេលចម្អិនរួច។ មិនតែប៉ុណ្ណោះ អង្ករនេះគឺជាជម្រើសដ៏ពេញនិយមក្នុងចំណោមអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលឱ្យតម្លៃលើរសជាតិ និងគុណភាពនៃអង្ករនៅក្នុងអាហាររបស់ពួកគេ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2024 Khmernote
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ក្រុមហ៊ុន ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក ទៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ឱកាសចូលរួមតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជា និងតាមរយៈថវិកាបដិភាគរបស់ សហគ្រិនខ្មែរ Khmer Enterprise។ ជាមួយគ្នានេះដែរ ការចូលរួមព្រឹត្តិការណ៍ The Saudi
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថានឹងបន្តកើនដល់ប្រមាណ ៤ ២៥០ លានដុល្លារអាម៉េរិក, សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។ ទន្ទឹមនេះ, ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣ លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨,០ ខែ នៃការនាំចូល។ យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ ដល់២០២៧ បានរំពឹងថា រំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2024 Khmernote
នៅក្នុងសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដើម្បីជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ កាន់តែល្អប្រសើរឡើង។ នាឱកាសនោះ សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សម្តេចធិបតី បានគូសបញ្ជាក់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត”
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 18, 2024 Khmernote
ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េពីថ្ងៃទី១៥-១៩ ខែឧសភា ឆ្នាំ២០២៤នេះ បានឆ្លៀតពេលវេលា ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន០៩ ដើម្បីពិភាក្សាការងារ ជំរុញការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជួបនាឱកាសនេះរួមមាន ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន
- ទេសចរណ៍ទេសចរណ៍ May 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ផេក Cambodia Aviation នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) នឹងប្រេីប្រាស់យន្តហោះខ្នាតធំ Airbus A350-900 សម្រាប់ជេីងហោះហេីរពេលល្ងាចរបស់ខ្លួន (ជេីងហោះហេីរ ភំ្នពេញ- សិង្ហបុរី SQ157 | SQ158) រៀងរាល់ថ្ងៃ ពុធ សៅរ៍ និងអាទិត្យ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមការបញ្ជាក់ពីប្រភពខាងលើ យន្តហោះប្រភេទAirbus A350-900 អាចផ្ទុកអ្នកដំណើរបានច្រើនជាងប្រភេទយន្តហោះប្រើប្រាស់ជាប្រចាំមកកាន់ភ្នំពេញ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ប្រទេសចិន Yunnan Investment Holding Group Co., Ltd (YIG) ស្វែងរកឱកាសវិនិយោគលើគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ ដោយផ្ដោតលើការវិនិយោគលើវិស័យថាមពល វិស័យទេសចរណ៍ និងវិស័យកសិកម្ម។ គម្រោងវិនិយោគខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា រួមជាមួយគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាល និងដោយមានការចូលរួមអមពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Angkor International Airport Investment Group










