និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កោះអញ្ជើញក្រុមហ៊ុនចំនួន ២ ឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណ ដោយទុកពេលឱ្យក្នុងរយះពេល ១៥ ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ ជាកំហិត។

តាមរយៈសេចក្ដីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ក្រុមហ៊ុនទាំងពីរខាងលើនេះ រួមមាន៖ ក្រុមហ៊ុន ឈូ យ័ន អិល1 (ខេមបូឌា) ឌីវេឡុបមេនឯ.ក និងក្រុមហ៊ុន អាណា រេស៊ីដេន ឯ.ក។
សូមជម្រាបថា ការកោះអញ្ជើញក្រុមហ៊ុនចំនួន ២ ខាងនេះ គឺធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. ដែលការណ៍នេះ ក្រុមហ៊ុន/គម្រោង បានប្រព្រឹត្តល្មើសនឹងអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ហើយ ន.អ.ប. បានចេញលិខិតផាកពិន័យ និងលិខិតក្រើនរំលឹកការ បង់ប្រាក់ផាកពិន័យចំពោះការប្រព្រឹត្តល្មើសខាងលើ ប៉ុន្តែរហូតមកដល់ពេលនេះ លោក/លោកស្រី មិនទាន់បានបង់ប្រាក់ ផាកពិន័យនៅឡើយទេ។
សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖
អត្ថបទ៖ លីនី