ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្ដល់ឱកាសការងារថ្មីជាង ៥០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។
បើតាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រុមហ៊ុនធំៗ ៧ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង៥០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច ដាក់ពាក្យភ្លាម បានសម្ភាសភ្លាម ទោះមិនមានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA ឬ តាមរយៈលេខទូរស័ព្ទ ០៧៧ ២៣ ២៣ ៧៨ / ០១៦ ៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ http://www.nea.gov.kh៕


អត្ថបទ៖ លីនី


