ព័ត៌មានចុងក្រោយ
  • កម្ពុជា និងសហភាពអឺរ៉ុប ពិភាក្សាគ្នាដើម្បីត្រៀមគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប។ លើកឡើងក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការធ្វើពិពិធកម្មវិនិយោគ ដោយធ្វើការទាក់ទាញវិនិយោគិនពីគ្រប់បណ្ដាប្រទេស និងបណ្ដាក្រុមហ៊ុនមានសក្ដានុពលនានា ព្រមទាំងការប្រើប្រាស់ “យុទ្ធសាស្ត្រប្រទេសបូក” (Plus-One Strategy)ជាដើម សំដៅបង្កើនភាពចម្រុះនៃក្រុមហ៊ុនវិនិយោគនៅកម្ពុជា ពិសេសលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសលើវិស័យឧស្សាហកម្មថ្មីៗ ដូចជាគ្រឿងអេឡិកត្រូនិក យានយន្ត

  • គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% ហើយ គ្រោងនឹងបញ្ចប់លឿនជាងកិច្ចសន្យាមួយឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៨៧,១៩% ហើយបើគ្មានការប្រែប្រួលទេ គម្រោងនេះអាចនឹងបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ ដោយធានាបាននូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែបានចង្អុលបង្ហាញឱ្យ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។ វឌ្ឍនភាពការងារសាងសង់រួមមាន៖ ១).អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ និងនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 29, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចពិភាក្សាជាមួយអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគទាំងអស់លើវិស័យកសិកម្ម ជាពិសេសលើការកែច្នៃសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ជាអាទិ៍ចិន និងអឺរ៉ុប។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជាមានស្វាយចន្ទីល្អ រសជាតិឆ្ងាញ់ ដែលកំពុងត្រូវការអ្នកកែច្នៃ នាំចេញប្រកបដោយគុណភាព មានតម្លៃបន្ថែមខ្ពស់ ដែលអាចផ្តល់ផលចំណេញទាំងកសិករ

  • ថ្ងៃទី២ ខែមិថុនា នេះ អ្នកព្រៃវែងប្រកួតបីស្រ្តីឈ្នះម៉ូតូថ្មីពីប៊ូសស្រ្តង Boostrong
    Boostrong
    Boostrong May 29, 2024 Khmernote

    ឱកាសល្អមកទៀតហើយអ្នកព្រៃវែង “ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី” ឈ្នះរង្វាន់ម៉ូតូថ្មី ទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង នឹងរៀបចំឡើងនៅភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥រសៀលតទៅ។ សប្ដាហ៍មុនៗ ប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភីបីស្រ្តីយូរជាងគេ ឈ្នះម៉ូតូថ្មីសរុប ២គ្រឿង ទូរស័ព្ទដៃទំនើប ១០គ្រឿង នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បីស្រ្តីបាន ៤ម៉ោង ៤២នាទី និងនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង បីស្រ្តីបាន ៤ម៉ោង ២៨នាទី។ សប្ដាហ៍នេះ បងប្អូនអ្នកខេត្តព្រៃវែង មានបំណងចង់ប្រកួតបីស្រ្តីផ្ទាល់ អាចចុះឈ្មោះឥឡូវនេះ តាមរយៈតំណភ្ជាប់

  • ការ​ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2024 Khmernote

    ការ​ប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៤ តទៅ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នេះ។ នៅក្នុងសេចក្ដីជូនដំណឹង ​បានបញ្ជាក់ថា ចំពោះយានយន្តថ្មី ត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយ នូវឯកសាររួមមាន៖ បណ្ណសម្គាល់យានយន្តអត្តសញ្ញាណបណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។ ដោយឡែក ចំពោះយានយន្តដែលធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ទាំងមានបណ្ណសម្គាល់ការបង់ពន្ធ (កាត) និងពុំមានបណ្ណសម្គាល់ការបង់ពន្ធត្រូវ បានអនុញ្ញាតឲ្យម្ចាស់យានយន្តបង់ពន្ធនេះ ដោយពុំតម្រូវឲ្យបំពេញលិខិតប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូននោះទេ

  • ចុងខែនេះ! ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្ដល់ឱកាសការងារថ្មីជាង ៥០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដាក់ពាក្យភ្លាមសម្ភាសភ្លាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2024 Khmernote

    ក្រុមហ៊ុនធំៗចំនួន ៧ នឹងផ្ដល់ឱកាសការងារថ្មីជាង ៥០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ បើតាមការបញ្ជាក់របស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រុមហ៊ុនធំៗ ៧ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង៥០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង

  • និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ  កោះអញ្ជើញក្រុមហ៊ុនចំនួន ២ ឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ May 28, 2024 Khmernote

    និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កោះអញ្ជើញក្រុមហ៊ុនចំនួន ២ ឱ្យបង់ប្រាក់ផាកពិន័យ ចំពោះការប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណ ដោយទុកពេលឱ្យក្នុងរយះពេល ១៥ ថ្ងៃយ៉ាងយូរ គិតចាប់ពីកាលបរិច្ឆេទ នៃសេចក្តីជូនដំណឹងនេះ ជាកំហិត។ តាមរយៈសេចក្ដីជូនដំណឹងរបស់​ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) ក្រុមហ៊ុនទាំងពីរខាងលើនេះ រួមមាន៖ ក្រុមហ៊ុន ឈូ យ័ន អិល1 (ខេមបូឌា) ឌីវេឡុបមេនឯ.ក និងក្រុមហ៊ុន អាណា រេស៊ីដេន ឯ.ក។ សូមជម្រាបថា ការកោះអញ្ជើញក្រុមហ៊ុនចំនួន ២ ខាងនេះ គឺធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ

  • ក្រសួងការងារ៖ តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានជាង ៥ម៉ឺនកន្លែង និងជាច្រើនមុខជំនាញ នៅតាមបណ្ដារាជធានី-ខេត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 28, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មបច្ចុប្បន្នមានចំនួន ៥១ ៨៦៣កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកកឧស្សាហកម្ម ៣៨៦៤៦ ផ្នែកសេវាកម្ម ៣១៦៨ និងផ្នែកកសិកម្ម ១០ ០៤៩។ ក្រសួងការងារ ក៏បានបញ្ជាក់ថា ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្ម អ្នកបញ្ជាម៉ាស៊ីនដេរ កម្មករចំការដំណាំ កម្មករផលិតកម្ម អ្នកបញ្ជាគ្រឿងចក្រ និងម៉ាស៊ីនផលិតផលិតផលគីមី កម្មករខ្ចប់វេចដោយដៃ អ្នករចនាម៉ូដផលិតផល និងសម្លៀកបំពាក់ អ្នកបញ្ជាម៉ាស៊ីនវេចខ្ចប់ ច្រកដាក់ដប និងដាក់ផ្លាកសញ្ញា មន្រ្តីឥណទាន និងប្រាក់កម្ចី