ព័ត៌មានចុងក្រោយ
  • ធនាគារពិភពលោក អនុម័តហិរញ្ញប្បទានចំនួន ៧៩,៥លានដុល្លារ ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 31, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោក បានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោល ដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព នៅទូទាំងប្រទេសកម្ពុជា។ តាមសេចក្តីប្រកាសព័ត៌មានធនាគារពិភពលោក នាថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះ បានឲ្យដឹងថា មូលនិធិថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាល ពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទាន បន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។ គួរបញ្ជាក់ផងដែរថា កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០,

  • ទំនិញ សេវា និងសកម្មភាពមួយចំនួនដែលជាប្រយោជន៍សាធារណៈ និងចាំបាច់ប្រើប្រាស់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ទទួលបានការអនុគ្រោះ និងលើកទឹកចិត្តចំពោះការអនុវត្តអាករលើតម្លៃបន្ថែម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 31, 2024 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឱ្យដឹងថា ទំនិញ សេវា និងសកម្មភាពមួយចំនួនដែលជាប្រយោជន៍សាធារណៈ និងចាំបាច់ប្រើប្រាស់ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋទទួលបានការអនុគ្រោះ និងលើកទឹកចិត្តចំពោះការអនុវត្តអាករលើតម្លៃបន្ថែម។ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៦១ របស់អគ្គនាយកពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក (Facebook Page) ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បានលើកយកប្រធានបទសំខាន់មួយមកធ្វើបទបង្ហាញនិងពិភាក្សាគី អាករលើតម្លៃបន្ថែម ដោយមានការចូលរួមពីវាគ្មិនជាមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារចំនួនពីររូបគឺ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងលោក ឯក

  • ស្រុះដៃគ្នាណាស់! កសិករនៅខេត្តកំពង់ធំ រួមគ្នាបង្កើតសហគមន៍កសិកម្មទំនើបស្វាយចន្ទីមួយទៀត នាំឱ្យខេត្តមួយនេះមានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន ៣ ក្នុងពេលដំណាលគ្នាតែម្ដង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 31, 2024 Khmernote

    សហគមន៍កសិកម្មទំនើបស្វាយចន្ទី មួយទៀត នឹងលេចរូបរាងឡើងនៅក្នុងខេត្តកំពង់ធំ ដែលនាំឱ្យខេត្តមានសក្ដានុពលមួយនេះ មានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងពេលដំណាលគ្នាតែម្តង។ យោងតាមការបង្ហោះនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា «សហគមន៍កសិកម្មទំនើបស្វាយចន្ទី» មួយទៀត ដែលមានផ្ទៃដីដាំដុះរួមគ្នាជាង ៤០០ហិកតា នឹងលេចរូបរាងឡើងនៅក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ បើរាប់បញ្ចូលទាំងនៅទំរីងមួយនេះទៀត កំពង់ធំនឹងមានសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ ក្នុងពេលដំណាលគ្នាតែម្តង។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ដំបូងឡើយនៅទីនេះមានតែកសិករម្នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍ចង់ចងក្រងជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្វាយចន្ទី ប៉ុន្តែបន្ទាប់ក្រុមការងារបានចុះផ្សព្វផ្សាយដល់ក្នុងឃុំ និងធ្វើការជាមួយគ្នាមិនតិចជាង ៥លើករួចមក រហូតមកដល់ពេលនេះ មានបងប្អូនអ្នកដាំស្វាយចន្ទីចំនួន

  • សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ May 31, 2024 Khmernote

    នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។ ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។ លោក ម៉ានី ប៉ាគីអាវ

  • ក្រុមហ៊ុនចិនមួយ ស្វែងរកឱកាសវិនិយោគលើការតម្លើងរថយន្តធុនតូច នៅកម្ពុជាផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានដល់ការនាំចេញនាពេលអនាគត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 31, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនចិនមួយ ស្វែងរកឱកាសវិនិយោគលើការតម្លើងរថយន្តធុនតូច នៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញនាពេលអនាគត។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Jilin Jiqi Longshan Light Vehicle Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុន បានជម្រាបជូនអំពីគោលបំណងរបស់ក្រុមហ៊ុនលើការស្វែងរកការគាំទ្រពីក្រសួងពាណិជ្ជកម្ម សម្រាប់ឱកាសវិនិយោគលើការតម្លើងរថយ្តដឹកជញ្ជូនធុនតូច នៅតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

  • កំលោះស្មោះស្នេហ៍ ត្រូវរង្វាន់ឡានថ្មីពីប៊ូសស្រ្តងភ្លាម ប្រកាសចូលដណ្ដឹងកូនគេភ្លាម Boostrong
    Boostrong
    Boostrong May 31, 2024 Khmernote

    កំលោះបាត់ដំបងស្មោះស្នេហ៌ណាស់ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងពីប៊ូសស្រ្តង ប្រកាសចូលស្ដីដណ្ដឹងសង្សារភ្លាមៗមិនចាំឆ្នាំក្រោយឡើយ។ ប្អូនប្រុសម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង ឈ្មោះ ថេរ សឹង្គឡី អាយុ ១៩ឆ្នាំ ធ្វើការរោងចក្រ នៅភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានស្រុកកំណើតនៅភូមិព្រៃទទឹង ឃំុបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ប្អូនប្រុសបានប្រាប់ថា ជាធម្មតាក្រោយសម្រាកពីការងារញុំាបាយថ្ងៃត្រង់រួច ដឹងតែដើរទៅទិញប៊ូសស្រ្តងត្រជាក់ៗញុំាប៉ូវកម្លាំង ១កំប៉ុងរាល់ថ្ងៃ រហូតថ្ងៃនេះមានលាភសំណាងធំ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង។ សប្បាយចិត្តខ្លាំងពេក តេប្រាប់សង្សារមុនគេ និងប្រកាសយកឡានថ្មីខ្លាញ់គោនេះ ចូលស្ដីដណ្ដឹងសង្សារខ្លួនឯងភ្លាមៗមិនចាំឆ្នាំក្រោយឡើយ។ ប៊ូសស្រ្តង ឆ្ងាញ់ខ្លាំង ស្វាងចែស ហើយចែករង្វាន់ឡានថ្មីខ្លាញ់គោច្រើនជាងគេទៀត។

  • ក្រុមហ៊ុននាំចេញអង្ករចំនួន ៤ ជួយពង្រីកទីផ្សារអង្ករខ្មែរ តាមរយៈការចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុតនៅប្រទេសអារ៉ាប៊ីសាអូឌីត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 30, 2024 Khmernote

    យោងតាមចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុននាំចេញអង្ករចំនួន ៤ បានចូលរួមតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ លើកដំបូងបំផុតនៅប្រទេសអារ៉ាប៊ីសាអូឌីត។ តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយឱ្យអង្ករកម្ពុជាកាន់តែមានសក្តានុពល និងវិសាលភាពផ្នែកទីផ្សារនាំចេញបន្ថែមទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាហ្រ្វិក។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា ក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ ក្រុមហ៊ុន រួមមាន ១)- អង្ករម៉ាករាជរំដួល ROYAL PADDY RICE ២)- @Khmer Foods Group ក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប ៣)- PRIMALIS CORPERATION.,LTD ៤)- Signatures

  • វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 30, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬ ខែកក្កដា ឆ្នាំ២០២៤ខាងមុខ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ – ១.ស្តារស្ទឹងព្រែកត្នោតប្រវែង ២៦គីឡូម៉ែត្រ – ២.ស្តារព្រែកហូរប្រវែង ៣.៥គីឡូម៉ែត្រ ដោយរៀបថ្មនៅបាតប្រឡាយ និងជើងទេរជុំវិញប្រឡាយ – ៣.ស្តារប្រឡាយព្រែកហូរប្រវែង ៣.៧គីឡូម៉ែត្រ ដោយចាក់បេតុងបាត និងជើងទេរអមសងខាង – ទី៤.រៀបចំស្តារនិងក្រាលថ្មភ្នំប្រឡាយ៩៦ ប្រវែង ៤.៥គីឡូម៉ែត្រ។ គម្រោងប្រព័ន្ធស្រោចស្រព