ធនាគារ អេស៊ីលីដា ជូនដំណឹងអំពីការផ្អាក «កម្មវិធីអេស៊ីលីដាម៉ូបាល» ជាបណ្ដោះអាសន្ន
សេដ្ឋកិច្ច June 10, 2024 Khmernote

ធនាគារ អេស៊ីលីដា នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានបង្ហោះនៅលើផេកផ្លូវការជូនដំណឹងពីការផ្អាក កម្មវិធីអេស៊ីលីដាម៉ូបាល ជាបណ្តោះអាសន្ន ហើយការផ្អាកជាបណ្តោះអាសន្ននេះ ពុំទាន់មានកាលកំណត់នោះទេ រហូតដល់មានការជូនដំណឹងរបស់ធនាគារជាថ្មី។

តាមរយៈផេកផ្លូវការ ធនាគារ អេស៊ីលីដា បានបង្ហោះជូនដំណឹងដូច្នេះថា៖ «ជម្រាបជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា កម្មវិធីអេស៊ីលីដាម៉ូបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហារំខានដែលកើតមាន។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ ធនាគារ អេស៊ីលីដា »៕

ប្រភព៖ ធនាគារ អេស៊ីលីដា