ប្រញាប់ដាក់ពាក្យអ្នកតាកែវ! ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ធំមួយ​ ប្រកាសរើសកម្មករ និយោជិត រាប់រយនាក់ដោយផ្ដល់ប្រាក់ខែ និងអត្ថប្រយោជន៍ជាច្រើន
សេដ្ឋកិច្ច June 11, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ព្រីមៀ ថេក ហ្គាម៉ិន (ខេមបូឌា) ឯ.ក នៅក្នុងខេត្តតាកែវកំពុងជ្រើសរើស កម្លាំងពលកម្មរាប់រយនាក់ចូលបម្រើការងារជាច្រើនផ្នែក។

បើតាមការបញ្ជាក់នៅលើផេកផ្លូវការ របស់ NEA បានឱ្យដឹងថា រោងចក្រខាងលើកំពុងរើសមុខតំណែង៖ កម្មករ និយោជិតផ្នែកទូទៅ កម្មករ និយោជិតផ្នែកដេរ។ ជាមួយគ្នានេះដែរ កម្មករ និយោជិត នឹងទទួលបានអត្ថបប្រយោជន៍ជាច្រើនដូចជា៖ ប្រាក់ខែគោល ២០៤ ដុល្លារ ,ប្រាក់រង្វាន់ទៀងទាត់ ១០ដុល្លារ ,លុយបាយ ១៥០០រៀល = ៩,៧៥ ដុល្លារក្នុងមួយខែ ,ប្រាក់ធ្វើដំណើរ ១០ដុល្លារ ,ប្រាក់រង្វាន់តាមមុខជំនាញ ១០/១៥ /២០ ដុល្លារ។

ដូច្នេះ សម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ