- អចលនទ្រព្យអចលនទ្រព្យ June 6, 2024 Khmernote
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកកួកជេដី សូមកុំទៅទិញដីតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ កាក់ទុកដើម្បីទារសំណងពីរដ្ឋពេលរដ្ឋចុះដោះស្រាយផលប៉ះពាល់។ សម្ដេចធិបតី បានធ្វើការអំពាវនាវបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំសូមបងប្អូនដែលមិនរស់នៅតំបន់សណ្ដ ជាពិសេសអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ខ្ញុំសុំព្រោះឥលូវខ្ញុំលឺល្ហិចល្ហៀងថា មានប្រមូលគ្នាដើម្បីទិញដីកាក់ទុក សូមកុំប៉ះកន្លែងដែលយើងធ្វើតែប៉ុន្មានម៉ែត្រហ្នឹង ការអភិវឌ្ឍន៍កន្លែងផ្សេងៗនៅជាប់ហ្នឹងធ្វើចុះ បើពេលគេធ្វើហើយ ព្រោះបើសិនព្រែកជីកហ្នឹងធ្វើមិនចេញ ធ្វើយឺត យើងក៏ខាតដែរ។ ប្រជាពលរដ្ឋនៅទីនោះ គាត់មានដី គាត់វិនិយោគ គាត់ធ្វើអ្វីផ្សេងពេលបង្កើត
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 6, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត»។ កំពង់ផែពហុបំណងកំពត ដែលមានទីតាំង ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់លិខិតអនុញ្ញាត ឱ្យធ្វើការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំ សរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១
- BoostrongBoostrong June 5, 2024 Khmernote
អ្នកខេត្តតាកែវ សប្ដាហ៍នេះមានឱកាសធំណាស់ “ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី” ឈ្នះរង្វាន់ម៉ូតូថ្មី ទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង នឹងរៀបចំឡើងនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥រសៀលតទៅ។ សប្ដាហ៍មុនៗ ប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភីបីស្រ្តីយូរជាងគេ ៣ស្រុកហើយ ឈ្នះម៉ូតូថ្មីសរុប ៣គ្រឿង ទូរស័ព្ទដៃទំនើប ១៥គ្រឿង ដោយនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បីស្រ្តីបាន ៤ម៉ោង ៤២នាទី, នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង បីស្រ្តីបាន ៤ម៉ោង ២៨នាទី និងនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បីស្រ្តីបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 5, 2024 Khmernote
ក្រុមហ៊ុនធំៗ ៥ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង៣០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងកិច្ចសម្ភាសការងារ នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច។ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដងថា ក្រុមហ៊ុនធំៗទាំង៥ នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 5, 2024 Khmernote
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។ ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ប្រាប់ ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៉ីនធឺណិតក្រសួងព័ត៌មាន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយ បរិមាណខាងលើនោះ មានការថយចុះបន្តិច គឺក្នុងរង្វង់១០ ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយសារកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។ ទោះជាយ៉ាងនេះក្តី, ការនាំចេញពេញមួយឆ្នាំ២០២៤របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។ ឯកឧត្តម សុខ សុភ័ក្រ បានគូសរំលេចថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Patrick Murphy អនុប្រធានប្រតិបត្តិផ្នែកស្រូវ និងធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister និងគណៈប្រតិភូនៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់អំពីស្ថានភាពបច្ចុប្បន្ន និងភាពប្រកួតប្រជែងលើការនាំចេញអង្ករកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។ ដោយមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា លោក Patrick Murphy នឹងបន្តចូលរួមនាំយកអង្ករកម្ពុជា និងផលិតផលផ្សេងៗទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 4, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ មានសមត្ថភាពកែច្នៃស្វាយចន្ទី ១៥០០តោនក្នុងមួយឆ្នាំនៅខេត្តកំពង់ធំ ត្រូវបានសម្ពោធជាផ្លូវការហើយ។ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុន MIRATH GREEN TECH នៅខេត្តកំពង់ធំ។










