- សេដ្ឋកិច្ច៥ខែដើមឆ្នាំ២០២៤ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ កើនឡើង ២០,៦៩ ភាគរយដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារសេដ្ឋកិច្ច June 11, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន ៤,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា។សន្ទុះនៃការនាំចេញកើនឡើងវិញនេះ ក្រោយពីមានការធ្លាក់ចុះអស់រយៈពេលជិត១៨ ខែចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មិនត្រឹមតែជាទីពឹងផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ ផងដែរ។ ប្រមាណ ៤៨ ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាមានចំនួន ១០ពាន់លានដុល្លារក្នុងអំឡុង ខែមករាដល់ខែឧសភា ឆ្នាំ២០២៤
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ព្រីមៀ ថេក ហ្គាម៉ិន (ខេមបូឌា) ឯ.ក នៅក្នុងខេត្តតាកែវកំពុងជ្រើសរើស កម្លាំងពលកម្មរាប់រយនាក់ចូលបម្រើការងារជាច្រើនផ្នែក។ បើតាមការបញ្ជាក់នៅលើផេកផ្លូវការ របស់ NEA បានឱ្យដឹងថា រោងចក្រខាងលើកំពុងរើសមុខតំណែង៖ កម្មករ និយោជិតផ្នែកទូទៅ កម្មករ និយោជិតផ្នែកដេរ។ ជាមួយគ្នានេះដែរ កម្មករ និយោជិត នឹងទទួលបានអត្ថបប្រយោជន៍ជាច្រើនដូចជា៖ ប្រាក់ខែគោល ២០៤ ដុល្លារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 11, 2024 Khmernote
ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ ឱ្យប្រើប្រាស់សេវាទទួលប្រាក់ពន្ធអាករគ្រប់ប្រភេទរបស់ធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចំណេញថវិកានិងពេលវេលាក្នុងការធ្វើដំណើរមកអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ។ ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គង់ វិបុល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ កិច្ចសហការរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក លើ ការប្រើប្រាស់សេវារបស់ធនាគារ វឹង (ខេមបូឌា) ម.ក សម្រាប់ប្រតិបត្តិការទទួលប្រាក់ពន្ធអាករ គ្រប់ប្រភេទដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារនៅទូទាំងប្រទេស។ ដើម្បីសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការកែលម្អសេវាអ្នកជាប់ពន្ធ តាមរយៈការផ្តល់នូវជម្រើសសាមញ្ញប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងចំណេញពេលវេលាសម្រាប់អ្នកជាប់ពន្ធ។ ជាក់ស្តែង
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2024 Khmernote
ធនាគារ អេស៊ីលីដា នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះ បានបង្ហោះនៅលើផេកផ្លូវការជូនដំណឹងពីការផ្អាក កម្មវិធីអេស៊ីលីដាម៉ូបាល ជាបណ្តោះអាសន្ន ហើយការផ្អាកជាបណ្តោះអាសន្ននេះ ពុំទាន់មានកាលកំណត់នោះទេ រហូតដល់មានការជូនដំណឹងរបស់ធនាគារជាថ្មី។ តាមរយៈផេកផ្លូវការ ធនាគារ អេស៊ីលីដា បានបង្ហោះជូនដំណឹងដូច្នេះថា៖ «ជម្រាបជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា កម្មវិធីអេស៊ីលីដាម៉ូបាល ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ យើងខ្ញុំសូមអភ័យទោសទុកជាមុនចំពោះបញ្ហារំខានដែលកើតមាន។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវារបស់ ធនាគារ អេស៊ីលីដា »៕ ប្រភព៖ ធនាគារ អេស៊ីលីដា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2024 Khmernote
អេស្ប៉ាញ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប អមដោយគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ព្រះរាជាណាចក្រអេស្ប៉ាញ។ ជាជំនួបពិភាក្សាការងារដំបូង ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវរដ្ឋលេខាធិការអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជាដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាលដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជាដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគបានផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំពឹងថាព្រះរាជាណាចក្រកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2024 Khmernote
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានចេញសារាចរស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបង្ហាញវិធានការរឹតបន្តឹងលើការត្រួតពិនិត្យចំណាយ នៅតាមក្រសួងស្ថាប័នរដ្ឋ ដោយមិនអនុញ្ញាតឱ្យចំណាយលើសកម្មភាពណាដែលមិនសូវ ចាំបាច់ មិនទាន់ចាំបាច់ និងលែងចាំបាច់ដើម្បីទុកឥណទានដោះស្រាយចំណាយដែលចាំបាច់ខ្លាំង។ ទន្ទឹមនេះក្រសួងសេដ្ឋកិច្ច នឹងមិនផ្តល់បុរេប្រទាន ដោយគ្មានឥណទាន និង ឬក៏បន្ថែមឥណទានណាទៀតឡើយ លើកលែងតែមានការសម្រេច ដោយឡែករបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឬពីប្រមុខរាជរដ្ឋាភិបាល។ លើសពីនេះទៀតក្រសួង បានសម្រេចកាត់ព្យួរឥណទានចំណាយវិនិយោគសម្រាប់អនុវត្តការងារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលមាន ការសម្រេចរួចហើយពីរាជរដ្ឋាភិបាលរបស់ក្រសួងចំនួន ៤ ដែលមានឥណទានសរុប ៨៧ ០០០ លានរៀល ពីក្រសួងអភិវឌ្ឍន៍ជនបទ , ក្រសួងសាធារណការ
- សេដ្ឋកិច្ចគម្រោងវិនិយោគចំនួន ២៥ ក្នុងទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារ ត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ២០២៤សេដ្ឋកិច្ច June 10, 2024 Khmernote
យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារអាម៉េរិក និងអាច បង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឍ្ឍន៍កម្ពុជា នាថ្ងៃទ១០ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងចំណោមគម្រោងវិនិយោគទាំង២៥ គម្រោងវិនិយោគ ដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។ តាមក្រុមប្រឹក្សាអភិវឍ្ឍន៍កម្ពុជា បានបញ្ជាក់ថា ជាការកត់សម្គាល់ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភារួមមាន៖ ក.ក្រៅតំបន់សេដ្ឋកិច្ចពិសេស
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 10, 2024 Khmernote
សមាគមធនាគារនៅកម្ពុជា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ក្រើនរំលឹកឱ្យសាធារណៈជនមានការប្រុងប្រយ័ត្ន ចំពោះគេហទំព័របោកបញ្ឆោតមួយចំនួន ដែលបន្លំជាគ្រឹះស្ថានធនាគារ ផ្តល់ «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ សេចក្ដីជូនដំណឹងខាងលើនេះ ត្រូវបានចេញផ្សាយ បន្ទាប់ពីក្រុមការងារប្រឆាំងការឆបោកនៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានគេហទំព័របោកបញ្ឆោតមួយចំនួន បានបន្លំជាគ្រឹះស្ថានធនាគារ ឬហរិញ្ញវត្ថុស្របច្បាប់ ផ្សព្វផ្សាយពាណិជ្ជកម្ម ក្លែងក្លាយទាក់ទងទៅនឹង «សេវាកម្ចី អនឡាញ» តាមរយៈទំព័រហ្វេសប៊ុក។ សមាគមធនាគារនៅកម្ពុជា សូមក្រើនរំលឹកដល់សារធារណៈ មេត្តាប្រុងប្រយ័ត្នជានិច្ច កុំផ្ទេរប្រាក់ កុំបង់អ្វីមួយ តាមការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា។ក្នុងករណីសង្ស័យ សូមទាក់ទងជាបន្ទាន់ទៅគ្រឹះស្ថានរបស់លោកអ្នក










