- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2024 Khmernote
នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” ។ ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ « កាលពីមុនមានប្រជុំ ឯកឧត្តម
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល” ។ ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិ
- BoostrongBoostrong June 15, 2024 Khmernote
មោទនភាពគុនខ្មែរ កីឡាករគុនខ្មែរ ២រូប ទទួលបានជ័យជម្នះក្លាយជាស្ដេចត្រាញ់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរប៊ូសស្រ្តងមុនគេបង្អស់ក្នុងប្រវត្តិសាស្រ្តគុនខ្មែរកក្រើកសង្វ្រានមូលប៊ូសស្រ្តង ដោយផ្ដួលជើងខ្លាំងរុស្សី និងជប៉ុន ធ្វើឱ្យបរទេសទូទាំងពិភពលោកលាន់មាត់សរសើរ កោតខ្លាចគុនខ្មែរស្ទើរគ្រប់គ្នា។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមុនគេបង្អស់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ដ៏ធំកក្រើកនេះ Boostrong King of The Ring Kun Khmer ដាក់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ ម្ដង ២ខ្សែ ឱ្យកីឡាករគុនខ្មែរខ្លាំងៗប្រកួតដណ្ដើមយក និងជួយផ្សព្វផ្សាយភាពខ្លាំងដ៏អស្ចារ្យនៃក្បាច់គុនខ្មែរលក្ខណៈអំបោះឆៅពាសពេញពិភពលោក។ ទោះយ៉ាងណា សូមអបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ម្ចាស់ឡាន Ganzberg និងកីឡាករគុនខ្មែរ ម៉ឺន មេឃា ទទួលជ័យជម្នះក្លាយជាស្ដេចត្រាញ់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ Boostrong King
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 15, 2024 Khmernote
អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្មនៃក្រុមហ៊ុន BOSCH សន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀតលើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 14, 2024 Khmernote
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានគណនី Facebook មួយចំនួនបានបង្ហោះផ្សាយថា «សូមបងប្អូននៅក្នុងស្រុកខ្មែរប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA អោយអស់ពីព្រោះធនាគារនេះក្ស័យធនហើយ» ដែលជាការបង្ហោះផ្សាយក្នុងចេតនាញុះញង់ឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កចលចលក្នុងសង្គម។ យ៉ាងណាមិញ លេខាធិការដ្ឋាន គ ស ព ស នារសៀលថ្ងៃទី១៤ ខែមិថុនា ដដែលនេះ បានគូសបញ្ជាក់ថា ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ និងសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត។ គួរបញ្ជាក់ផងដែរថា ធនាគារ ABA មានកំណើនខ្លាំងក្នុងឆ្នាំ ២០២៣ ដោយប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 14, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Bayernhafen Nürnberg ថាបេសកកម្មរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ បានធ្វើឡើងដើម្បីបញ្ជ្រាបអំពីសក្ដានុពលវិនិយោគ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាជូនដល់វិនិយោគិនបានទទួលជ្រាប។ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg កាលពីរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោយពីក្រុមហ៊ុននង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជា។ សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក
- BoostrongBoostrong June 14, 2024 Khmernote
បងៗចេះបើកឡាន ហើយស្មោះស្នេហ៍ ដាក់ពាក្យវ៉ឺតៗ បងស្រីម្ចាស់រង្វាន់ឡានប៊ូសស្រ្តងប្រកាសរក មកធ្វើតៃកុងឡានផ្ទាល់ខ្លួន១ជីវិត ព្រោះគាត់មានឡានថ្មីខ្លាញ់គោ តែមិនទាន់ចេះបើក។ បងស្រី ភី សុខអេង អាយុ ៣២ឆ្នាំ មុខរបរធ្វើការរោងចក្រ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង លេខរៀង ០៥៣ នៅភូមិត្រពាំងថ្លឹង ស ង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បងស្រីសុខអេង បានប្រាប់ថា ជាធម្មតាក្រោយពីសម្រាកការងារញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗញុំា ១កំប៉ុង ប៉ុន្តែថ្ងៃនេះមានសំណាងធំ គាស់ផាច់ឃើញរូបឡានភ្លាម រត់ស្រែកហ៊ោផ្អើលពេញរោងចក្រ ចៃដន្យមិនទាន់ចេះបើកឡាន ហើយនៅលីវទៀត គាត់ក៏ប្រកាសរកបុរសណាស្មោះស្នេហ៍ចេះបើកឡានមកធ្វើតៃកុងឡានផ្ទាល់ខ្លួនភ្លាមៗតែម្ដង។ ប៊ូសស្រ្តង
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 14, 2024 Khmernote
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «កសិករដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប»។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់










