ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនចិនចំនួន ២ មកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនចិនចំនួន ២ មកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ ដោយលើកឡើងថា ការវិនិយោគខាងលើនេះ នឹងទាក់ទាញអ្នកវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CID logistics Co.,

  • ថ្ងៃអាទិត្យនេះ កម្មវិធីប្រកួតបីស្រ្តីឈ្នះម៉ូតូថ្មីនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ Boostrong
    Boostrong
    Boostrong June 20, 2024 Khmernote

    ងាយៗ សប្បាយៗ បីស្រ្តីជាទីស្រលាញ់ឈ្នះម៉ូតូថ្មី ទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥រសៀលតទៅ។ សប្ដាហ៍មុនៗ ប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភីបីស្រ្តីយូរជាងគេ ៥ស្រុកហើយ ឈ្នះម៉ូតូថ្មីសរុប ៥គ្រឿង ទូរស័ព្ទដៃទំនើប ២៥គ្រឿង ដោយនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បីស្រ្តីបាន ៤ម៉ោង ៤២នាទី, នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង បីស្រ្តីបាន ៤ម៉ោង ២៨នាទី, នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បីស្រ្តីបាន ៣ម៉ោង

  • រាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារចំនួនប្រាំបីចំណុច សម្រាប់គម្រោង​វិនិយោគ​ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​​នៅខេត្ត​ព្រះសីហនុ​ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ June 20, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីជាគន្លាស់សកម្មភាពនៅខេត្តជាប៉ូល​សេដ្ឋកិច្ចរបស់កម្ពុជា គម្រោង​វិនិយោគ​អគារ​ជាប់គាំងនានា​នៅក្នុងខេត្ត​ព្រះសីហនុ​ដែល​បានសាងសង់​ហើយ និងបានផ្អាក ពន្យារ​ពេល ឬបញ្ឈប់​ការ​សាងសង់​ចាប់ពីឆ្នាំ២០១៦ រា​ជរ​ដ្ឋា​​ភិ​បាល​បាន​លើក​ទឹកចិត្តផ្នែកពន្ធដារ​ចំនួន​ប្រាំបីចំណុចដើម្បីទាក់ទាញ​និងជំរុញការ​វិនិយោគ​នៅខេត្ត​ព្រះសីហនុបន្ថែម ។ លោក​ ត្រាំង ឡៃ អនុ​ប្រធាន​នាយកដ្ឋាន​សវនកម្ម​សហគ្រាស​នៃអគ្គ​នាយកដ្ឋាន​ពន្ធដារ រា​ជរ​ដ្ឋា​​ភិ​បាល​បាន​លើកទឹកចិត្តផ្នែកពន្ធដារ​ចំនួន​៨ចំណុច​សំខាន់ៗក្នុងនោះ៖ ១. លើក​លែង​ពន្ធលើ​ប្រាក់ចំណូល​ រួមទាំង​ប្រាក់រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំខែ​ និង​ពន្ធ​អប្បបរមា​ប្រចាំឆ្នាំ រយៈពេល ​៣ឆ្នាំ ២.​លើកលែង​អាករ​លើតម្លៃបន្ថែម​ ចំពោះ​សហគ្រាស​ដែល​ផ្ដល់​កា​រផ្គត់ផ្គង់ទំនិញ ឬសេវាដល់​ការ​វិនិយោគ​ដើម្បីសាងសង់​បន្ត​ និងបញ្ចប់​អគារ​ជាប់គាំង ៣.ការ​លើកលែងពន្ធកាត់ទុក លើការ​ជួល​អចលនទ្រព្យ​​រយៈពេល​ ៥ឆ្នាំ ក្នុងករណី​វិនិយោគិន​មក​វិនិយោគលើអគារ​ជាប់​គាំង​ដែល​ទីតាំង​នោះជួលពីរូបវន្ត​បុគ្គល ៤. លើកលែងពន្ធលើអចលនទ្រព្យ និងលើ​កលែង​ទណ្ឌកម្ម​រដ្ឋបាល​រួមទាំង​ពន្ធ​បន្ថែម និងការ​ប្រាក់ទាំងអស់​ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ

  • ក្រុមហ៊ុនយក្សជប៉ុន នឹងបើកការ​ដ្ឋាន​សាងសង់រោងចក្រទី២ របស់ខ្លួននៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាពេលឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 20, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាពេលដ៏ខ្លីខាងមុខក្រុមហ៊ុនយក្សនៃប្រទេសជប៉ុននេះ ដែលមានឈ្មោះថា មីនីបៀរ ម៊ីត្សូមី (Minebea Mitsumi) នឹងបើកការ​ដ្ឋាន​សាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងបង្កើតការងារថ្មីជាច្រើ​នកន្លែង​បន្ថែមទៀត​ដល់យុវជន យុវនារីកម្ពុជា ។រោងចក្រទី២ នេះវិនិយោគលើវិស័យឋាមពលអគ្គិសនី។ លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់ក្រសួងរ៉ែនិងថាមពល នៅរាត្រីថ្ងៃទី១៩ ខែមិថុនា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួង រ៉ែនិងថាមពល បានបញ្ជាក់ក្នុងឃ្លីបវិដេអូរយៈពេល ៧:២៧នាទី ថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុន​បុត្រ​សម្ព័ន្ធរបស់ក្រុមហ៊ុន Minebea

  • ឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ៤៨,៤ ប៊ីលានដុល្លារ កើនឡើង ៧,៩% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 19, 2024 Khmernote

    ក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចុះផ្សាយថា តាមប្រភពព័ត៌មាន ពីធនាគារជាតិ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បាន​​​​ឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល ដែលសមមូលជាប្រាក់ដុល្លារចំនួន ៤៨,៤ ប៊ីលានដុល្លារអាមេរិក។ ចំនួននេះ កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២។ ចំពោះប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន ដែលមាន ៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប បន្ទាប់មក កូរ៉េខាងត្បូង ១១,៨% សិង្ហបុរី ៦,៥% ជប៉ុន

  • កម្ពុជា-សិង្ហបុរី នឹងបង្កើនជើងហោះហើរផ្ទាល់ ដើម្បីជំរុញវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 19, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា-សិង្ហបុរី បានលើកអំពីការបន្តកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្លែងការគួរសម និងភិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ យោងតាមប្រភពព័ត៌មានពីគេហទំព័រវេបសាយ phnom penh airport បានឱ្យដឹងថា ការហោះហើរពីភ្នំពេញ

  • កម្ពុជា-សិង្ហបុរី បង្កើតថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសធុនតូចនិងមធ្យម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 19, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។ ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor)នេះ បានធ្វើឡើងក្រោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា

  • និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សម្រេចលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុមួយ ចេញពីបញ្ជីអាជ្ញាបណ្ណ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 19, 2024 Khmernote

    និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ ចេញពីបញ្ជីអាជ្ញាបណ្ណដែលចេញដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៕ សូមអានសេចក្ដីរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖