- សេដ្ឋកិច្ចសេដ្ឋកិច្ច June 26, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ជប៉ុន មកជួយរៀបចំតំបន់កំពង់ផែកម្ពុជា ដើម្បីធានាដល់ការដឹកជញ្ជូនតាមផ្លូវទឹក។ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង លោកស្រី មីរ៉ា យ៉ូស៊ីកូ តំណាងជាន់ខ្ពស់របស់ទីភ្នាក់ងារ JICA ប្រចាំនៅកម្ពុជាបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលលើកទី៣ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ នៃក្រសួង និងក្រុមអ្នកជំនាញការបច្ចេកទេសជប៉ុន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 26, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ បានបង្កើនសមត្ថភាពផលិតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ៩៨២.០០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់កម្ពុជា ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២ លាននាក់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។ ជាមួយគ្នានេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 26, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានបង្ហាញថា កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣ ៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២ ៩៨០ ៥៦៩ នាក់ ក្នុងនោះស្ត្រីមាន ១ ៨៤១ ៣៦២ នាក់។ លទ្ធផលជំរឿនបានបង្ហាញដែរថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត
- អចលនទ្រព្យអចលនទ្រព្យ June 25, 2024 Khmernote
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៤ ខែមិថុនានេះ បានប្រកាសទទួលពាក្យស្នើសុំធ្វើបណ្ណបំបែកក្បាលដីជូន អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន(១០០%) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់លេខ ១១៧ ជាន់ទី១ ទីស្តីការក្រសួង។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (NEA) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ៧ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៤៥៤ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2024 Khmernote
រោងចក្រផលិតម៉ូតូ ហុងដា នៅរាជធានីភ្នំពេញ មានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១,៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង) មានបណ្ដាញចែកចាយនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ។ នៅលើផេកផ្លូវការ ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា កាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជធានីភ្នំពេញ។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុនចំពោះនវានុវត្តន៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 24, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (NEA) បានឱ្យដឹងថា ក្រុមហ៊ុន J7 Angkor Hotel ស្ថិតនៅខេត្តសៀមរាប ប្រកាសជ្រើសរើសបុគ្គលិកជាច្រើនផ្នែកចំនួន ១២កន្លែង។ បើតាមការបញ្ជាក់នៅលើផេកផ្លូវការ (NEA) បានបញ្ជាក់ថា ក្រុមហ៊ុនត្រូវការបុគ្គលិក ចូលបម្រើការងារជាច្រើនផ្នែកដូចជា៖ ប្រធានក្រុមការីរត់តុ, ចុងភៅដឹប៉ាទី, អ្នកធ្វើនំ, អ្នកបើកបរ, ការីម៉ាស្សា, ប្រធានបោកអ៊ុត, អនុប្រធានបោកអ៊ុត ,ការីបោកអ៊ុត ។ ដូច្នេះ សម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 24, 2024 Khmernote
ប្រទេសសិង្ហបុរី, ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ – នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយស្តីពីដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរី សភាពាណិជ្ជកម្មកម្ពុជា (CCC) សហការជាមួយសហព័ន្ធធុរកិច្ចសិង្ហបុរី (SBF) សភាពាណិជ្ជកម្មសិង្ហបុរីនៃកម្ពុជា (SCC) និងសមាគមអតីតនិស្សិតសិង្ហបុរីកម្ពុជា (SAAC) បានរួមគ្នារៀបចំវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី។ ការជួបជុំដ៏មានកិត្យានុភាព ក្រោមអធិបតីភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី នេះបាននាំឲ្យមានអ្នកចូលរួមជាន់ខ្ពស់ប្រមាណ 500 នាក់ រួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចល្បីៗមកពីប្រទេសទាំងពីរ។









