- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2024 Khmernote
ភ្នំពេញ៖ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពត(បំបែកផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្តស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ទៅកាន់ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប សម្រេចលទ្ធផលបាន ៨៣,៥៨%ហើយ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគិតគូរខ្ពស់ និងតែងចង្អុលបង្ហាញឱ្យឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងសម្របសម្រួលគម្រោង ព្រមទាំងក្រុមការងារ
- អចលនទ្រព្យអចលនទ្រព្យ July 2, 2024 Khmernote
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នេះ បានជូនដំណឹងពីការលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬ អគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល ១ឆ្នាំ។ នៅក្នុងសេចក្ដីជូនដំណឹង ដែលចុះផ្សាយដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា តាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃវេទិការាជរដ្ឋាភិបាល កម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់និងអចលនទ្រព្យ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 1, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,២១៨ គ.ម (PK000+000 – PK198+518) សម្រេចបានលទ្ធផលជារួម ៨៨,៣៨%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ។ គម្រោងនេះ ចាប់ពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 នៅភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ វឌ្ឍនភាពនេះរួមមាន ការងារផ្លូវថ្នល់សម្រេចបាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 1, 2024 Khmernote
ជាការយកចិត្តទុកដាក់ចំពោះកសិករ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស ការមិនយកពន្ធដីកសិកម្មនៅតែបន្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ“ទិវាមច្ឆជាតិ” លើកទី១៩ ស្ថិតនៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០១ កក្កដា ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង ជំរុញអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 1, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ សម្រេចបាន និងទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤១,៨១%ហើយ ខណៈដែល «ស្ពានឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៥៥,៨៣%ហើយ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ
- អាជីវកម្មអាជីវកម្ម July 1, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមអាជីវករលក់ដូរផ្លែឈើដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង ដូងក្រអូប ដែលជាផលិតផលក្នុងខេត្តដាំដោយកសិករកនៅតាមភូមិ មានចិត្តសប្បាយរីករាយក្នុងការលក់ដូរនៅនឹងកន្លែង ដោយមិនបាច់ចំណាយលើការនាំចេញទៅលក់នៅតំបន់ផ្សេងដូចមុន។ ក្រុមអាជីវករបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូជានិច្ចនូវរាល់ការប្រកបអាជីវកម្ម និងការលក់ដូររបស់អាជីវករក្នុងខេត្ត ដែលពីមុនផលិផលផ្លែឈើខ្លះពុំសូវមានទីផ្សា លក់មិនដាច់ តែឥឡូវលក់រហូតសឹងតែរកមកលក់បន្តមិនទាន់។ ក្រុមអាជីវករលក់ ទុរេន មង្ឃុត សាវម៉ាវ នៅក្នុងខេត្តកំពត បានលើកឡើងថា ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កើតឱ្យមានតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តស្អាតៗ បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកសម្រាកកម្សាន្តកាន់តែច្រើន ហើយបានធ្វើឱ្យការលក់ដូររបស់ពួកគាត់ដាច់ជាងមុន។ ក្រុមអាជីវករបានបន្តថា ពីមុនក្នុងមួយថ្ងៃកន្លែងលក់ដូរផ្លែឈើបោះដុំធំៗ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 29, 2024 Khmernote
យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមកសិករអ្នកដាំស្វាយចន្ទីនៅឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានឈានដល់ដំណាក់កាលរៀបចំ «មហាសន្និបាតកំណើតដំបូង» របស់ខ្លួន ដូចការរំពឹងទុក។ តាមរយៈការបង្ហោះលើបណ្ដាញសង្គម នារសៀលថ្ងៃសោរិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា ឈ្មោះផ្លូវការរបស់សហគមន៍នេះ គឺ «សហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ» ដោយមានសមាជិកសរុបចំនួន ៧៦គ្រួសារ និងផ្ទៃដីផលិតកម្មចន្ទីដែលផ្តល់ផលស្រាប់ចំនួន ៤៥៨ហិកតា។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា តាមពិតទៅ ក្នុងចំណោមសហគមន៍ស្វាយចន្ទីទាំង៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 29, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមួយ កំពុងពិនិត្យលទ្ធភាពលើការដាក់ទុន វិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿននៅកម្ពុជា។ តាមរយៈការផុសនៅលើផេកផ្លូវការ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AMIDA POWER Inc. ដឹកនាំដោយលោក TSUKASA SAKURADAN អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបពិភាក្សានាព្រឹកនោះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលទ្ធភាពលើការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន ក្រោយបានសិក្សាអំពីកាលានុវត្តភាព និងសក្តានុពលលើវិស័យមួយចំនួននៅកម្ពុជា រួមមានដូចជា រ៉ែ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន










