- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅកសិដ្ឋានគោនៅខេត្តកំពង់ស្ពឺ ដើម្បីជួយរកទីផ្សារសាច់ និងលាមកគោជូនម្ចាស់កសិដ្ឋាន។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម បានជួយសម្រួលដល់កសិដ្ឋានតាមរយៈការនាំម្ចាស់ក្រុមហ៊ុន i7 មកជួយគាំទ្រទីផ្សារផ្នែកសាច់ និងនាំម្ចាស់ក្រុមហ៊ុនយន់ មកទិញលាមកគោទាំងអស់។ ដោយសារកន្លងមកកសិដ្ឋាននេះ ក្រៅពីចែកឱ្យកសិករក្នុងភូមិ មិនទាន់បានយកលាមកគោមកកែច្នៃអ្វីទេ ដែលជាហេតុបណ្តាលឱ្យលាមកគោនៅសល់ច្រើន ប៉ះពាល់ដល់សុខភាពសត្វ និងបង្កក្លិនមិនល្អដល់បរិស្ថានរស់នៅផងដែរ។ កសិដ្ឋានគោ ហេង ស៊ុន នៅខេត្តកំពង់ស្ពឺ មានគោសរុបចំនួន ៦០០ក្បាល
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកស្រី ឃី មុន្នី អគ្គនាយិការងក្រុមហ៊ុននាំចេញអង្ករ Amru Rice Cambodia បានបញ្ជាក់ឲ្យដឹងថា ពេលនេះជាឱកាសរបស់ក្រុមហ៊ុននេះដើម្បីបន្ថែមផលិតផលកែច្នៃសម្រាប់នាំចូលទៅកាន់ទីផ្សារធំអឺរ៉ុប។ លោកស្រីបានបញ្ជាក់ថា ក្រុមហ៊ុននាំចេញអង្ករ Amru Rice មានផលិតផលកែច្នៃចំនួន ២ប្រភេទទៀត បានត្រៀមសម្រាប់នាំចូលទៅកាន់ទីផ្សារធំនេះ។ លោកស្រីបានឱ្យដឹងថា សម្រាប់ក្រុមហ៊ុននាំចេញអង្ករ Amru Rice ដែលបាននាំអង្ករខ្មែរទៅទីផ្សារលក់រាយផ្សារទំនើបនៅក្នុងសហគមន៍អឺរ៉ុប និងអាមេរិកទទួលបានការគាំទ្រខ្លាំង ក្រុមហ៊ុនក៏ទើបតែសម្លឹងមើលឱកាសផ្សេងៗដើម្បីផ្សារភ្ជាប់ផលិតផលកសិកម្មរបស់ខ្មែរយើង ដែលអាចយកទៅលក់ក្រៅពីអង្ករ ដែលជំហានបន្ទាប់នេះ គឺគ្រាប់ស្វាយចន្ទី និងគុយទាវខ្មែរ របស់យើងដែលអាចឈានជើងចូ លក់នៅក្នុងទីផ្សារទំនើបៗទាំងអស់នោះ។ តែជាដំបូង យើងត្រូវចាប់ផ្តើមកសាងស្តង់ដារអោយផលិតផលខ្មែររបស់យើងដែលមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ និងមានការទុកចិត្តពីអតិថិជន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2024 Khmernote
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានថ្លែងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ទោះក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោក សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ហើយភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ីអាគ្នេយ៍ សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ការកើនឡើងនៃភាពតានតឹងផ្នែកភូមសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលបញ្ហាអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 8, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ ដែលបានកែសម្រួលពីចំណតផែទំនិញទូទៅ បានធ្វើប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រជាលើកដំបូងជាមួយនឹងការចូលចតនៃនាវាកុងតឺន័រគិតចាប់តាំងពីពេលវេលាបញ្ចប់ការ ដ្ឋានសាងសង់កែសម្រួលមក។ ប្រតិបត្តិការផ្ទេរ-ផ្ទុកកុងតឺន័រ ជាលើកដំបូងនេះបានបង្ហាញភាពពីរីកចម្រើន និងការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)។ លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុធ្លាប់បានបញ្ជាក់កាលពីពេលកន្លងមកថា កំណើននៃអាជីវកម្មនៅកំពង់ផែនាពេលនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីកំណើនសេដ្ឋកិច្ចជាតិព្រោះកំពង់ផែមួយនេះគឺជាមាត់ ច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាក្នុងការដឹកជញ្ជូនទំនិញ និងភ្ជាប់កម្ពុជាទៅកាន់បណ្តាប្រទេសជុំវិញពិភពលោក។ សម្រាប់រយៈពេលបួនខែដើមឆ្នាំ២០២៤ ទំនិញនាំចូល និងនាំចេញជាងបីលានតោនបានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដោយទទួលបានចំណូល ទឹកប្រាក់សរុបចំនួនប្រមាណជាង៣៥លានដុល្លារ ។ ទំនិញនាំចូលមានចំនួន ២.៣៣៤.៦២៧តោន ទំនិញនាំចេញមានចំនួន ៧៥៦,៥៦៦តោន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម កំពុងផ្ដល់ឱកាសការងារស្ម័គ្រចិត្តជាមួយ «សហគមន៍កសិកម្មទំនើប» សម្រាប់និស្សិតកសិកម្ម នៅតាមបណ្ដាខេត្តគោលដៅនានា។ អ្នកនាំពាក្យនៃក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា ឱកាសនេះក៏អាចជាស្ពានទៅកាន់អាជីពការងារក្នុងពេលអនាគតផងដែរ។ ចំពោះលក្ខខណ្ឌជ្រើសរើសមានដូចជា៖ – ជានិស្សិតឆ្នាំទី៤ ឬ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម – ជានិស្សិតឆ្នើម – មានចំណេះដឹង ភាសាអង់គ្លេសល្អ – អាចប្រើប្រាស់ MS Word ,Excel, Power Poit –
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 6, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរ ចំពោះភាព លេចធ្លោ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុមហ៊ុន CRBC ជាពិសេសនាពេលចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដែល ជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តក្រុមហ៊ុន មួយនេះពិនិត្យ សក្ដានុពលថ្មីៗ ដើម្បីពង្រីក ការវិនិយោគបន្ថែមទៀតផងដែរ។ ក្នុងឱកាសទទួលជួបជាមួយលោក យ៉ាង ជៀ អគ្គនាយកក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា នារសៀលថ្ងៃទី០៥
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 5, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឱ្យដឹងថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ សេចក្ដីប្រកាសព័ត៌មានរបស់ (CDC) បានឲ្យដឹងថា បើធៀបនឹងរយៈពេលដូចគា្ននៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ ខេត្ត កំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគច្រើនជាងគេ បន្ទាប់មកមានខេត្ត ស្វាយរៀង ទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ខេត្តតាកែវ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 5, 2024 Khmernote
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ថា៖ “បើទោះជាយើងកើតពុំទាន់ការកសាងអង្គវត្ត ប៉ុន្តែយើងមានមោទនភាពដែលយើងបានកើតទាន់ការជីកព្រែកហ្វូណនតេជោ”។ នារសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តមសន្តិបណ្ឌិតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តមអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូប។ កិច្ចប្រជុំនេះ










