ព័ត៌មានចុងក្រោយ
  • ក្រសួងទេសចរណ៍យក Pub Street បង្កើតព្រឹត្តិការណ៍ ទាក់ទាញភ្ញៀវទេសចរឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 12, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី ១៣ ខែកក្កដា ស្អែកនេះ ម៉ូតូម៉ាក Harley Royal Enfield BMW និងម៉ាកម៉ូតូធំប្រភេទផ្សេងទៀត សរុបប្រមាណ១៥០គ្រឿង នឹងបង្ហាញខ្លួននៅ Pub street រួមជាមួយការប្រគំតន្ត្រីនៅពេលរាត្រីដែលមានវត្តមានតារាចម្រៀងល្បីៗ។ ការរៀបចំព្រឹត្តិការណ៍ “Big Bike meeting Elite Night” នេះឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុង ការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ដែលជាផលិតផលទេសចរណ៍មួយ ពេញនិយម ស្របពេលដែលក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញ និងបង្កើនភាពទាក់ទាញទេសចរជាតិ និងអន្តរជាតិ

  • ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យកសិករអនុវត្តការកែច្នៃភោគផលកសិកម្មមុនធ្វើការនាំចេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2024 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រាប់ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី ១២ខែកក្កដានេះ ថាការកែច្នៃភោគផលកសិកម្មមុនធ្វើការនាំចេញ បានធ្វើអោយកសិករទទួលបានតម្លៃកើនឡើងទ្វេរដង។ ឯកឧត្តមបានបញ្ជាក់ថាក្រសួងកសិកម្ម បានគិតគូរអំពីវិធីដែលអាចអោយកសិករទទួលបានចំណូលកើនជាងមុនដោយបានយកចិត្តទុកដាក់និងផ្តោតសំខាន់លើគោលដៅចំនួនពីរគឺ ទី១.ផ្តោតលើការកែច្នៃមុនធ្វើការនាំចេញ ដើម្បីឳ្យតម្លៃនៃការនាំចេញអាចកើនឡើងគុណជា ២ឬ៣ដងនិង ទី២.ផ្តោតលើការពង្រីកទីផ្សារថ្មីបន្ថែម ដោយក្នុងនោះកំពុងជ្រើសរើសកសិផលដែលមានចរិតយុទ្ធសាស្រ្ត,មានការប្រកួតប្រជែងខ្ពស់ ។ឧទាហរណ៍ដូចជា កែច្នៃអង្ករ គ្រាប់ស្វាយចន្ទី ដំឡូងមី ដែលទីផ្សារក្រៅប្រទេសទទួលស្គាល់ស្រាប់ ។ គោលដៅថ្មីរបស់ក្រសួងកសិកម្មនេះ បានធ្វើឡើងខណៈកំណើននៃការនាំចេញកសិផលខ្មែរទៅទីផ្សារអន្តរជាតិឡើងខ្ពស់មិនធ្លាប់មានក្នុងអំឡុងពេល៥ឆ្នាំកន្លងមក។ យោងតាមរបាយការណ៍ក្រសួងកសិកម្មបានអោយដឹងថា គិតត្រឹមឆមាសទីមួយនៃឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទិសដៅ៨០ប្រទេសមានការកើនឡើងជាង៥៧% បើធៀបទៅរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ការនាំចេញកសិផលក្នុងឆមាសទី១នេះមានចំនួន ជាង

  • ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ប្រមាណជិត២លាននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 11, 2024 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែកក្កដានេះ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២,៦៤០,៩៩ នាក់ កើនឡើង ២២.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវទេសចរចូលមកតាមផ្លូវអាកាសប្រមាណ ៩៨៦,៤៣៥ នាក់ ផ្លូវគោកប្រមាណ ១,៦១២,៥៤៧ នាក់ និងផ្លូវទឹកប្រមាណ ៤២,០១៧ នាក់។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជា មានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ១០,៦៨៨,០៧៣ នាក់ ក្នុងនោះភ្ញៀវទេសចរជាជនបរទេសមានចំនួនប្រមាណ ១,៩០៦,៨០០ នាក់

  • កាលានុវត្តភាពវិនិយោគថ្មី «ក្រុមហ៊ុនអន្តរជាតិ ចាប់អារម្មណ៍ក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា» សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 11, 2024 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលបីថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជា មួយលោកស្រី Sofia Fang អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. និងសហការី ដែលមានបំណងស្វែងយល់និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល និងការផ្តល់ការលើកទឹកចិត្តក្នុងវិស័យនេះ ។ តាមគេហទំព័រហ្វេសប៊ុកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ឱ្យដឹងថា

  • ឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយទីផ្សារអន្តរជាតិ បានប្រមាណជាង ២៦ពាន់លានដុល្លារអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 11, 2024 Naren

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ២៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹក​ប្រាក់​ជាង១២ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង១៣ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា, សម្រាប់រយៈពេល ៦ខែក្នុងឆ្នាំ២០២៤ នេះ ក្នុងនោះការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា មានចំនួន ២០ ប្រទេស និងជាមួយបណ្តាប្រទេសផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ២៦ ពាន់លាន​ដុល្លារ​អាមេរិកកើនឡើង ជាង ១២

  • ទីផ្សារធំនៃផ្លែមៀនស្រស់របស់កម្ពុជា គឺនាំទៅកាន់ប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ទីផ្សារធំនៃការនាំចេញមៀនស្រស់របស់កម្ពុជា គឺប្រទេសចិន ហើយចាប់តាំងតែការនាំចេញមៀនស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២មក ផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន ព្រមជាមួយគ្នានេះ ការកុម្ម៉ង់នាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០២៤ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កសិករក្នុងការដាំដើមមៀនឱ្យស្របតាមស្តង់ដាបច្ចេកទេស និងតម្រូវការទីផ្សាររបស់ប្រទេសចិនដែលធានានូវស្ថេរភាពការផ្គត់ផ្គង់មៀនស្រស់ទៅកាន់ប្រទេសចិន ប្រជាកសិករដែលបានដាំមៀនស្របតាមស្តង់ដារទីផ្សារប្រទេសចិន នឹងលក់បានក្នុងតម្លៃមួយខ្ពស់ជាងការដែលដាំដុះតាមប្រពៃណី។ លោកជំទាវបានឱ្យដឹងបន្ថែមទៀតថា «ក្នុងការនាំចេញនេះដែរ ក្រសួងកសិកម្មជាអ្នកផលិត ចំណែកឯក្រសួងពាណិជ្ជកម្មជាអ្នកនាំចេញ ដែលជាការជំរុញមួយដល់ផលិតផលកសិកម្មកម្ពុជាលេចមុខលេចមាត់ក្នុងទីផ្សារអន្តរជាតិ។ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនអាលីបាបា ដើម្បីលក់ផលិតផលកសិកម្មកម្ពុជា

  • ឯកឧត្តម ឃឹម ហ្វីណង់៖ សហគមន៍កសិកម្មសាមគ្គីត្រពាំងចក នឹងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើបគំរូ ដាំបន្លែចម្រុះមុនគេនៅខែក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងរៀបចំប្រែក្លាយសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ឱ្យទៅជាសហគមន៍កសិកម្មទំនើបដាំបន្លែចម្រុះគំរូដំបូងគេ នៅខែសីហា ឆាប់ៗខាងមុខ។ ការប្រែក្លាយសហគមន៍ថ្មីនេះ នឹងជួយដោះស្រាយបញ្ហាអស្ថេរភាពទីផ្សារកសិផលរបស់ប្រជាកសិករ បញ្ហាទុន និងបញ្ហាបច្ចេកទេសក្នុងការដោះស្រាយចំពោះការប្រែប្រួលអាកាសធាតុជាដើម។ សូមទស្សនវីដេអូរបស់ ឯកឧត្តម ឃឹម ហ្វីណង់ នៅខាងក្រោម៖

  • ខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកទ្វារអន្តរជាតិ និងជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ានក្នុងអំឡុងពេល ១៤ឆ្នាំខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 10, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព ។ «ផែនការមេ» នេះ បានកំណត់អំពីចក្ខុវិស័យរយៈពេលវែងឆ្ងាយដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជា៖ ទី១. ច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ទី២. ប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា ទី៣. ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកប ដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ ។ យោងតាមគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ