- សេដ្ឋកិច្ចសេដ្ឋកិច្ច July 26, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របចំពោះសំណើ នៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីមិត្តវៀតណាម ទទួលយកសំណើររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 26, 2024 Khmernote
ឆមាសទី១ នៃឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧ ប៊ីលានរៀល ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ តួលេខខាងលើនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។ ឯកឧត្តម គង់ វិបុល បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២៤
- អចលនទ្រព្យអចលនទ្រព្យ July 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រិន ឬម្ចាស់ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរពីការជួលផ្ទះល្វែង ផ្ទះវីឡា រាប់ទាំងសណ្ឋាគារមួយចំនួនផងនោះ ទៅជាការជួលអគារការិយាល័យស្តង់ដារជំនួសវិញ ដែលជាហេតុធ្វើឱ្យកំណើននៃតម្រូវការ និងការផ្គត់ផ្គង់ការិយាល័យ (Office Space) ក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ក្រោយវិបត្តិកូវីដ១៩។ក្នុងឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់ការិយាល័យជួលនៅក្នុងរាជធានីភ្នំពេញ រំពឹងថានឹងមានកំណើនប្រមាណជិត ២០ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត។ របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីនេះបានបង្ហាញថា ជាទូទៅ ការផ្គត់ផ្គង់ការិយាល័យត្រូវបានបែងចែកជា៣កម្រិត រួមមានកម្រិត A, B, C ខណៈដែលកម្រិត C មានអត្រាផ្គត់ផ្គង់ច្រើនជាងគេ ។បន្ទាប់មកគឺកម្រិត B ។ ដោយឡែកចំណែកអគារការិយាល័យកម្រិត
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 25, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។ ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 24, 2024 Khmernote
ក្រុមហ៊ុនធំមួយ មានបំណងមកបង្កើតរោងចក្រកាត់ដេរ នៅខេត្តតាកែវ ដែលការបង្កើតរោងចក្រនេះ នឹងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋចំនួនចន្លោះពី ៣០០០-៤០០០ កន្លែង។ បើយោងតាមការចុះផ្សាយនៅលើផេកឯកឧត្តម វ៉ី សំណាង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនខាងលើមានឈ្មោះថា Di Seta (Cambodia) Co., Ltd. មានបំណងមកបង្កើតរោងចក្រកាត់ដេរ មួក ស្រោមដៃ ស្រោមជើង និង អាវចាក់ នាពេលខាងមុខនេះ៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 24, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ជាមួយរូបភាពជាង២០សន្លឹក នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបង្ហាញនូវវឌ្ឍនភាព នៃការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលពេលនេះលេចចេញជារូបរាងកាន់តែច្បាស់ឡើងៗ។ លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការលោកកើត ឆែ បានបង្ហាញក្តីរំពឹងថា ក្រោយពេលស្ពាននេះសាងសង់ និងដាក់ឱ្យដំណើរការនោះនឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ពីចំណុចស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ សមិទ្ធផលនេះ នឹងពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។ គួររម្លឹកថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្រូវការកម្លាំងពលកម្មចាប់ពីថ្ងៃទី ២២ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៤នេះ មានចំនួន ៥៧ ៦៣៥កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែក ឧស្សាហកម្ម មានចំនួន ៤៣ ៧៥៨កន្លែង ផ្នែកសេវាកម្មចំនួន ៤៧៦៧កន្លែង និងផ្នែកកសិកម្ម ៩១១០កន្លែង។ ក្រសួងការងារ ក៏បានគូសបញ្ជាក់ផងដែរថា ប្រភេទមុខរបរដែលកំពុងត្រូវការកម្លាំងពលកម្ម មានដូចជា៖ អ្នកបញ្ជាម៉ាស៊ីនដេរ ,កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 23, 2024 Khmernote
ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ – គណៈប្រតិភូដែលដឹកនាំដោយលោក John Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី ៣០-៣១ ខែកក្កដា ឆ្នាំ ២០២៤។ រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) គណៈប្រតិភូនឹងរួមដំណើរដោយមន្ត្រីសំខាន់ៗរបស់រដ្ឋាភិបាល HKSAR និងមេដឹកនាំមួយចំនួននៃសហគ្រាសអន្តរជាតិ ចិន និងហុងកុង និងក្រុមហ៊ុនធំៗចំនួន ៣០ ដែលប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងធានារ៉ាប់រង នវានុវត្តន៍និងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងភស្តុភារ










